បុគ្គលិកអង្គការការីតាសស្វែងរកសេចក្តីសង្ឃឹមបម្រើបងប្អូន
អង្គការការីតាសកម្ពុជា រៀបចំជំនួបបុគ្គលិកប្រចាំឆ្នាំលើកទី៣១ ក្រោមប្រធានបទ៖ «បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹម» ក្រោមការណែនាំរបស់លោកអភិបាលទាំងបីភូមិភាគ ដែលធ្វើឡើងនាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅ នៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ក្នុងខេត្តកំពត។ មុនពេលចេញដំណើរឆ្ពោះទៅខេត្តកំពត បុគ្គលិកទាំង១៨០នាក់របស់អង្គការការីតាសកម្ពុជាបានជួបជុំគ្នានៅទីសក្ការដ្ឋានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់(ព្រះវិហារសន្តសិលានិងសន្តប៉ូល) ក្នុងរាជធានីភ្នំពេញ ដែលជាទីសក្ការដ្ឋានក្នុងឆ្នាំមហាករុណាទិគុណក្នុងភូមិភាគភ្នំពេញ ដើម្បីឆ្លងទ្វារដ៏វិសុទ្ធ ក្រោមការណែនាំរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ បន្ទាប់មក ក្រុមបុគ្គលិកការីតាសកម្ពុជា ព្រមទាំងលោកអភិបាលទាំងអស់ធ្វើដំណើរទស្សនកិច្ចភូមិសុខសាន្ត និងមណ្ឌលសិប្បកម្មដូងរបស់ព្រះសហគមន៍កាតូលិកនៅខេត្តតាកែវ ហើយបានបន្តធ្វើដំណើរទៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍។ នៅថ្ងៃបន្ទាប់ លោកគីម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានស្វាគមន៍និងបានឲ្យដឹងថា អង្គការការីតាសបានធ្វើដំណើររួមជាមួយប្រជាជនកម្ពុជា ជាមួយអ្នកក្រីក្ររយៈពេល៣៥ឆ្នាំមកហើយ វាប្រៀបដូចជាការធ្វើបូជនីយចររួមជាមួយអ្នកក្រីក្រនៅប្រទេសកម្ពុជាដើម្បីស្វែងរកសេចក្តីសង្ឃឹម។ លោកប្រធានរូបនេះបន្តថា យើងមកទីនេះដើម្បីរិះគិតជាមួយគ្នាអំពីសេចក្តីសង្ឃឹម ដោយមានលោកអភិបាលទាំងបីណែនាំយើង ឱ្យ«យើងមានកម្លាំងចិត្ត ដើម្បីចែកក្តីស្ឃឹមនេះទៅដល់បងប្អូនឯទៀតៗ និងនាំបងប្អូនឯទៀតៗរកឃើញពន្លឺនៃសេចក្តីសង្ឃឹមថ្មីសម្រាប់ជីវិតរបស់គាត់»។ លោករតនាបន្ថែមថា បេសកកម្ម ក្តីសុបិន្ត និងទស្សនវិស័យរបស់អង្គការការីតាសកម្ពុជា គឺយើងចង់ឃើញសង្គមមួយដែលមានយុត្តិធម៌ គោរពសិទ្ធិរវាងគ្នានិងគ្នា ស្ដាប់គ្នាទៅវិញទៅមក អភិវឌ្ឍមនុស្សគ្រប់ជ្រុងជ្រោយ ជាពិសេសសិទ្ធិអ្នកក្រីក្រត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់។ លោកអភិបាល អូលីវីយ៉េ បានទទួលស្វាគមន៍ក្រុមបុគ្គលិកការីតាសកម្ពុជា និងណែនាំអំពីឆ្នាំមហាករុណាទិគុណ។ លោកមានប្រសាសន៍ថា « យើងជួបជុំគ្នា …
បុគ្គលិកអង្គការការីតាសស្វែងរកសេចក្តីសង្ឃឹមបម្រើបងប្អូន Read More »