Month: February 2020

លោកអូលីវីយេ៖ រដូវ៤០ថ្ងៃជាពេលស្តាប់ដំណឹងល្អសារជាថ្មី, កែប្រែចិត្តគំនិតបន្ទាន់ និងផ្ញើជីវិតលើព្រះទ័យមេត្តារបស់ព្រះជាម្ចាស់

គ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែប ជួបជាគ្នាប្រារព្ធពិធីបុណ្យរោយផេះដែលជាសញ្ញា ចូលក្នុង រដូវអប់ រំពិសេស(រដូវ៤០ថ្ងៃ ឬរដូវត្រណម)ដែលជាប្រពៃណីរបស់ព្រះសហគមន៍កាតូលិក ដែលមាន លោកអូ​លីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាអធិបតី នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។   នៅក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ បានមានប្រសាសន៍អប់រំគ្រីស្ត​បរិស័ទឲ្យ​យកចិត្ត​ទុកដាក់​ដូចក្នុង​អត្ថបទព្រះគម្ពីរ​ដែលព្រះយេស៊ូបានណែនាំ គឺ ធ្វើទាន តមអាហារ និងអធិដ្ឋាន​នៅក្នុង​កន្លែង​ស្ងាត់​កំបាំង។ លោកអភិបាលបញ្ជាក់​ទៀតថា សម័យឆ្នាំ២០២០នេះ យើងចូលចិត្តបង្ហាញ​នៅក្នុង​បណ្ដាញ​សង្គម​​នូវសកម្មភាពនានាដែលជាស្នាដៃរបស់យើង  ប៉ុន្តែថ្ងៃនេះ​ព្រះយេស៊ូបង្រៀនយើ​ងផ្ទុយ​ពីអ្វី​ដែល​យើង​​ធ្វើសព្វថ្ងៃ ទាំងរបៀបតមអាហារ លើកទឹកចិត្តអ្នកឯទៀតៗ ។ លោកអូលីវីយេ បានជំរុញឲ្យ គ្រីស្តបរិស័ទក្នុងរដូវអប់រំពិសេសឆ្នាំ២០២០នេះ ត្រូវយកចិត្តទុកដាក់ នៅក្នុង​រយៈពេល៤០ថ្ងៃខាងមុខ ត្រូវចូលយ៉ាងជ្រៅក្នុងជិវិតយើងជាគ្រីស្តបរិស័ទជាសាវ័កព្រះគ្រីស្ត ដោយ​ទូលអអ្វរ​ដើម្បីរួ​មគ្នា​សម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងធ្វើជាមនុស្សថ្មី។ លោកបន្តថា «យើង​ត្រូវ​អរព្រះគុណព្រះជាម្ចាស់ អរគុណដល់ព្រះសហគមន៍​ដែលបានប្រគល់៤០ថ្ងៃឲ្យយើង​ស្ដាប់​ដំណឹង​ល្អ​សារ​ជាថ្មី អំពីសេចក្ដីពិត ដែលព្រះយេស៊ូរងទុក្ខលំបាក សោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ពិតមែន ដែលជាអាថ៌កំបាំងនៃជំនឿរបស់ពិតមែន»។ លោកអភិបាលបញ្ជាក់ថា៖« ដំណឹងល្អ​ដ៏​អស្ចារ្យ​គឺ​ព្រះយេស៊ូ​យាងមក​ដើម្បី​សង្រ្គោះ​យើង ព្រះអង្គ​​បាន​​រងទុក្ខ​លំបាក​ដើម្បី​ប្រមូល​ទុក្ខ​លំបាក​របស់​យើង ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ដោយសារ​​អំពើ​បាប​របស់​យើង និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដើម្បី​ឲ្យ​យើង​ទាំងអស់​ទទួល​ជីវិត​ថ្មី​អស់​កល្ប​ជានិច្ច»។ លោកអភិបាលអូលីវីយេ​ក៏បានរំលឹកដែរថា សម្តេច​ប៉ាប​បាន​អញ្ជើញ​យើង​ឲ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​ចូល​នៅក្នុង​អាថ៌កំបាំង​នៃ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នៃ​ពិធី​បុណ្យ​ចម្លង​ដើម្បី​រួមគ្នា​យើង​មើល​ឃើញ​ព្រះយេស៊ូ​នៅ​លើ​ឈើឆ្កាង ដើម្បី​ណែនាំ​ឲ្យ​ព្រះយេស៊ូ​សង្រ្គោះ​យើង។ …

លោកអូលីវីយេ៖ រដូវ៤០ថ្ងៃជាពេលស្តាប់ដំណឹងល្អសារជាថ្មី, កែប្រែចិត្តគំនិតបន្ទាន់ និងផ្ញើជីវិតលើព្រះទ័យមេត្តារបស់ព្រះជាម្ចាស់ Read More »

លោកអភិបាលជំរុញ គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ អ្នកក្រីក្រ អរិយធម៌ ធម្មជាតិនិងព្រះសហគមន៍

មុនរដូវអប់រំពិសេស ឬរដូវត្រណមខាងមុខនេះ លោកអភិបាល អូលីវីយេ បានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នូវបួនចំណុចសំខាន់ៗទាក់ទងទៅនឹង អ្នកក្រីក្រ អរិយធម៌ប្រពៃណីក្នុងប្រទេស ការថែរក្សាធនធានធម្មជាតិ និងការអភិវឌ្ឍព្រះសហគមន៍ក្នុងរបៀបថ្មីមួយ។ លោកអភិបាលមានប្រសាសន៍អំពីរឿងទំាងនេះនៅក្នុងធម្មទេសនា នៅព្រះសហគមន៍សន្តិសិលា ពោធិ៍ធំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយភ្ជាប់សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។ លោកអភិបាលមានប្រសាសន៍ថា «កុំឲ្យយើងមានសង្គមដែលបែងចែកមនុស្ស…ឲ្យសិទ្ធិមនុស្សមានស្មើគ្នាសម្រាប់មនុស្សទាំងអស់»។ លោកអភិបាលបន្ថែមថា ទោះបីព្រះសហគមន៍យើងតូចក៏ដោយ នៅពេលយើងលើកទឹកចិត្តជាមួយអ្នកក្រីក្រ ជាមួយកម្មករ ជាមួយអ្នកជំងឺ ជាមួយបងប្អូនដែលសង្គមមិនអើពើ យើងដឹងថានៅពេលនោះយើងចូលនៅក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់។ មានន័យថា យើងបានធ្វើដំណើរជាមួយអ្នកក្រីក្រដើម្បីឲ្យមនុស្សទាំងអស់មានជីវិតថ្លៃថ្នូរ និងមានសិទ្ធិស្មើៗគ្នា «នេះជាសំឡេងដែលព្រះសហគមន៍អាចមាន»។ ក្នុងនោះដែរលោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតនៅក្នុងរដូវអប់រំពិសេសថ្ងៃខាងមុខនេះចំពោះអ្នកក្រីក្រ ដែលកំពុងអស់សង្ឃឹម និងបាត់បង់តម្លៃថ្លៃថ្នូរក្នុងជីវិត។ ក្នុងនោះដែរលោកអភិបាលបានរំលឹកថា ព្រះសហគមន៍នៅកម្ពុជា មិនមែនជាព្រះសហគមន៍របស់បរទេសទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះសហគមន៍នេះភ្ជាប់ជីវិត អំណរសប្បាយ ទុក្ខលំបាក ប្រពៃណី វប្បធម៌ សាសនា របៀបដែលប្រជាជនកម្ពុជារស់នៅជាប្រចាំ «ដើម្បីឲ្យព្រះហឫទ័យរបស់ព្រះគ្រីស្តចូលនៅក្នុងទឹកដីរបស់យើងយ៉ាងជ្រៅ និងធ្វើដំណើរជាមួយបងប្អូនយ៉ាងពិតប្រាកដ»។ លោកអភិបាលបន្ថែមថា របៀបដែលយើងអធិដ្ឋាន របៀបដែលយើងបង្កើតទំនាក់ទំនង របៀបដែលយើងចូលនៅក្នុងបុណ្យប្រពៃណីនីមួយៗ… នេះជារបៀបដែលបង្ហាញថាយើងជាគ្រួសារតែមួយដែលចេះគោរពគ្នាទៅវិញទៅមក ដែលចេះទទួលប្រពៃណី អរិយធម៌ វប្បធម៌ ដ៏អស្ចារ្យដើម្បីចូលនៅក្នុងពន្លឺរបស់ព្រះគ្រីស្តផង។ …

លោកអភិបាលជំរុញ គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ អ្នកក្រីក្រ អរិយធម៌ ធម្មជាតិនិងព្រះសហគមន៍ Read More »

ព្រះសហគមន៍គិរីវង់កសាងសសរតម្កល់ជួងថ្មី

លោក​អូលីវីយេ ជ្មីត​អីស្ល៊ែរ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី អភិបូជា បញ្ចុះ​បឋម​សិលា កសាង​សសរ​តម្កល់​ជួង​ថ្មី នៅ​ព្រះវិហារ​ព្រះត្រៃឯក នៃ​ព្រះសហគមន៍​កាតូលិក​ភូមិព្រៃជើង ឃុំគោកព្រិច ​ស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។  តាម​ប្រពៃណី​របស់​គ្រីស្តសាសនា គេ​ប្រើជួង ដើម្បី​ហៅ ឬ​ផ្តល់​សញ្ញា​ដល់​គ្រីស្ត​បរិស័ទ​ទាំងអស់​អំពី​ពេល​វេលា ប្រារព្ធ​ពិធី​ផ្សេងៗ ការ​អធិដ្ឋាន អភិបូជា​ជា​ដើម។ ពេល​ខ្លះ​ការ​បន្លឺ​សំឡេង​ជួង​ក៏​ជា​មាន​ជំនឿ​ថា​ដេញ​វិញ្ញាណ​អាក្រក់​ផង​ដែរ។ ពេល​ខ្លះ​ប្រើ​វាយ​ជួង​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ដែរ ដើម្បី​ជា​សញ្ញា​អបអរ​សាទរ និង​លើក​តម្កើង​ព្រះ​ជាម្ចាស់។ គ្រីស្តសាសនា បាន​ប្រើ​ជួង​នៅ​ក្នុង​អំឡុង​ឆ្នាំ​៤០០ នៃ​គ្រីស្តសករាជ ។ នៅ​ឆ្នាំ ប្រមាណ ៦០២ មាន​ការ​ទទួល​ស្គាល់ និង​អនុញ្ញាត​ពី​សម្តេចប៉ាប ក្នុង​ការ​ប្រើប្រាស់​ជួង។ សតវត្ស​ក្រោយ​ៗមក​ក៏​ពេញនិយម​នៅ​អ៊ឺរ៉ុប​ខាង​ជើង ហើយ​បន្ត​មក​រហូត​បច្ចុប្បន្ន។ នៅ​សម័យ​មុន​សង្គ្រាម​ស៊ីវិល ព្រះវិហារ​កាតូលិក​នៅ​កម្ពុជា​ទាំង​អស់​មាន​បំពាក់​ជួង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រមូល​គ្រីស្តបរិស័ទ​មក​ចូលរួម​ពិធី​បុណ្យ​នៅ​ព្រះវិហារ។​ ព្រះវិហារ​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល​អស់ ជួង​មួយ​ចំនួន​ត្រូវ​គេ​ឃើញ​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរជាតិ។ ​ព្រះសហគមន៍​រស់​ឡើង​វិញ ក្រោយ​សង្គ្រាម។ សព្វ​ថ្ងៃ​នេះ មាន​មូល​ហេតុ​ផ្សេងៗ ព្រះវិហារកាតូលិក​នៅ​កម្ពុជា​ខ្លះ​ មិន​ទាន់​មាន​បំពាក់​ជួង។ ព្រះ​សហគមន៍​គិរីវង់ ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៣ ខណៈ​ដែល​លោក​បូជាចារ្យ​អូលីវីយេ បាន​ទៅដល់​ភូមិ​ព្រៃជើង …

ព្រះសហគមន៍គិរីវង់កសាងសសរតម្កល់ជួងថ្មី Read More »

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់!

វិទ្យាស្ថានសន្តប៉ូល រួម​សហការ​ជា​មួយមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ខេត្តតាកែវ បាន​រៀបចំកម្មវិធី​បរិច្ចាគ​ឈាម​ដើម្បី​ចែករំលែកក្តីស្រលាញ់ នៅ​វិទ្យាស្ថាន​សន្តប៉ូល។ សូម​អរគុណ​ដល់​បុគ្គលិក និង​និស្សិត​នៃ​វិទ្យាស្ថានសន្តប៉ូល ដែល​បានស្ម័គ្រចិត្តចូល​រួមបរិច្ចាគ​ឈាម​នៅ​ថ្ងៃនេះ។ វិទ្យាស្ថានសន្តប៉ូល ក៏​សូមអរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម ខេត្តតាកែវ ដែល​បាន​ចូលរួមសហការ​បង្កើត​ឲ្យ​មានកម្មវិធី​នេះឡើង។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​រៀបចំកម្មវិធី​នេះឡើង​បន្តទៀត ជា​រៀងរាល់​ឆ្នាំ ក្នុងគោលបំណង​លើកទឹកចិត្ត​ដល់​និស្សិត​របស់​យើង​ចូលរួម​ធ្វើកិច្ចការ​សង្គម​នេះ​ឲ្យ​បាន​គ្រប់ៗគ្នា៕

លោកបូជាចារ្យភូមិភាគភ្នំពេញរិះគិត អំពីការកសាងសន្តិភាព តាមសាលិខិតរបស់សម្តេចប៉ាប

នៅ​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ ២០២០ នៅ​ព្រះវិហារ​សន្តសិលា និង​សន្តប៉ូល ភ្នំពេញថ្មី ក្នុង​អង្គ​ប្រជុំ​ជា​មួយ​បូជាចារ្យ ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ បាន​ជំរុញ​លើក​ទឹកចិត្ត​ដល់ អស់​លោក​បូជាចារ្យ​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​កសាង​សន្តិភាព តាម​សារ​លិខិត​របស់​សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ សម្រាប់​ទិវា​សន្តិភាពឆ្នាំ ២០២០ កន្លងទៅ។ លោកអភិបាលអូលីវីយេ បាន​លើក​យក​វីដេអូអំពី លោកបណ្ឌិត ណាហ្គាយ ដែលជា​ជនគំរូ នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ភ្ជាប់​ជា​មួយ​សារ​លិខិត​របស់​សម្ដេចប៉ាប​ដែល​ជូន​ដល់​ព្រះសហគមន៍កាតូលិក​ទូទាំង​ពិភពលោក សម្រាប់ទិវា សន្តិភាព​ពិភពលោក កាល​ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ។ ក្នុង​សារ​នោះ​ក៏​មាន​ភ្ជាប់ ខ្លឹមសារ​នៃ​ព្រឹត្តិការណ៍​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ក្រោយ​ពី​បាន​យាង​ទៅ​សួរ​សុខទុក្ខ​ប្រជាជន​ជប៉ុន​កន្លង​មក។ លោកអភិបាល​អូលីវីយេ បាន​ណែ​នាំ​អស់​លោកបូជាចារ្យ​អំពី​ការ​កសាង​សុខសន្តិភាព​សង្កត់​ធ្ងន់​ទៅ​លើ​៤​ចំណុច​ធំៗ ដូចជា «សេចក្ដីសុខ​ជា​ការ​ធ្វើ​ដំណើរ​នៅ​ក្នុងសេចក្ដីសង្ឃឹម» ដោយ​បញ្ជាក់​ថា​សម្ដេចប៉ាប​បាន​ណែនាំ​យើង​កុំ​ឲ្យ​ភ័យ​ខ្លាច តែ​រស់​នៅ​ក្នុង​សេចក្ដីសង្ឃឹម និង​ភាតរភាព ដោយ​មាន​ព្រះបិតា​តែមួយ ដោយ​ចេះ​សន្ទនា យក​ចិត្ត​ទុក​ដាក់​ចំពោះគ្នា។ លោក​បន្តថា សម្ដេចប៉ាប បាន​ណែ​នាំ​ឲ្យ​យើង​នឹក​ដល់ «សេចក្ដីសុខ​ដែល​បានមក​ពី​ការ​ចងចាំ» គឺ​ត្រូវ​ស្ដាប់​មនុស្ស​ដែល​បាន​ឆ្លង​នូវ​ទុក្ខលំបាក និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រយោជន៍​រួម។ មួយ​ទៀត «សេចក្ដីសុខ គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​សម្រុះ​សម្រួល​ជា​អង្គ​តែ​មួយ» …

លោកបូជាចារ្យភូមិភាគភ្នំពេញរិះគិត អំពីការកសាងសន្តិភាព តាមសាលិខិតរបស់សម្តេចប៉ាប Read More »

យុវជនរៀន​ធ្វើជា​អ្នក​កសាង​សន្តិភាព​ដោយ​ជំនឿ​និង​សកម្មភាព

យុវជន​កាតូលិក ជាង២០០នាក់ មក​ពីព្រះសហគមន៍​នានា​នៃភូមិភាគ​ភ្នំពេញ ធ្វើបូជ​នីយកិច្ច ដោយ​ថ្មើរ​ជើង​ចេញ​ពីព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​ស្រុក​បាទី ទៅ​កាន់​ព្រះវិហារ​សន្តី​តេរេសា​នៃព្រះកុមារយេស៊ូ ព្រៃកប្បាស ខេត្តតាកែវ ក្រោម​ការណែនាំ​ផ្លូវ​វិញ្ញាណ​ដោយ​លោក​អភិបាលអូលីវីយេ ជ្មីតអីស្លែរ និង​រៀបចំ​ដោយ​ការិយាល័យ​យុវជន​ជំទង់​និងកុមារ​នៃភូមិភាគ​ភ្នំពេញ ថ្ងៃទី ៨ និងទី៩ ខែកុម្ភៈឆ្នាំ ២០២០។  មុន​ពេល​ចាប់​ផ្តើម​​ធ្វើ​ដំណើរ​ លោកអភិបាល​បាន​ក្រើនរំឭក​ដល់​យុវជន​ឲ្យយល់​ថា កម្មវិធី​នេះ​គឺ​ជា​ឱកា​ស​មួយ​ ឲ្យ​ពួក​គាត់​រក​ឃើញ​ផ្លូវនៃ​សុភមង្គល ដើម្បី “ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុង​ពិភព​លោកនេះ ដែល​ការកសាង​សន្តិភាព​តាមផ្លូវ​សុភមង្គល​របស់​ព្រះយេស៊ូ ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ឥរិយាបទ​នៃ​ដួងចិត្ត​៣យ៉ាង​គឺ ដាក់​ចិត្ត​ជាអ្នក​ក្រខ្សត់ មាន​ចិត្តស្លូត​បូត និងមាន​ចិត្ត​បរិសុទ្ធ។ ដាក់​ចិត្តជា​អ្នកក្រខ្សត់ មាន​ចិត្តស្លូតបូត និងមានចិត្តបរិសុទ្ធ។  លោក​បាន​បញ្ជាក់​ចំណុច​នីមួយៗ​ដោយលើក​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​អំពី​សុភមង្គល​ដ៏ពិតប្រាកដ ​និង​ឧទាហរណ៍​មួយ​ចំនួន ដែល​បានកើត​មានក្នុ​ងសង្គម។    ក្រុ​ម​​បូជនីយេសក៍នេះ បាន​ចែក​ចេញ​ជា​១០​ក្រុម ដោយ​ដើរ​ចេញ ពី​ព្រះសហគមន៍​បាទី ទៅ​កាន់​សាលា​បឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនស្លារម បន្ត​ដំណើរ​ដោយ​ឆ្លង​កាត់កំពូល​ភ្នំជីសូរ រហូត​ដល់​ព្រះសហគមន៍​ព្រែកកប្បាស ដែល​មាន​រយៈ​ចម្ងាយ​ប្រមាណ​២០គីឡូម៉ែត្រ។  នៅតាម​កន្លែង​ឈប់​សម្រាក​នីមួយៗ លោកអ​ភិបាលអូលីវីយេ បានធ្វើ​ការ​អប់រំ​អំពី​ជំនឿ​ដល់​និង​កិច្ច​ការងារ​ដែល​គ្រីស្ត​បរិស័ទ​​ត្រូវ​ធ្វើ​នៅ​ក្នុងសង្គម ដើម្បី​ប្រតិបត្តិជំនឿ​របស់​ខ្លួន។ ហើយ​ការ​អប់រំ នេះ មាន​ចែក​ចេញ​ជា​ប្រធាន​បទ​ផ្សេងៗ​ ។   បន្ទាប់​ពីបាន​បញ្ជាក់​អំពី​ឥរិយាបទ​ផ្លូវចិត្តទាំងបី ក្នុងការ​កសាង​សន្តិភាព លោក​អភិបាល​ក៏បាន​ជំរុញ និង​បំភ្លឺ​ឲ្យយុវជន​មានសកម្មភាពក្នុងជិវិតប្រចាំថ្ងៃរបស់ ដោយលើយកវិន័យសំខាន់របស់ព្រះយេស៊ូ …

យុវជនរៀន​ធ្វើជា​អ្នក​កសាង​សន្តិភាព​ដោយ​ជំនឿ​និង​សកម្មភាព Read More »

បូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញ

យុវជន​កាតូលិក​ភូមិភាគភ្នំពេញ​ជាង ២០០នាក់ ធ្វើ​បូជនីយកិច្ច​ចេញ​ពី​ព្រះវិហារសន្តយ៉ូហានបាទីស្ត ស្រុកបាទី​ទៅ​កាន់​ព្រះវិហារ​សន្តីតេរេសានៃព្រះកុមារយេស៊ូ ព្រៃកប្បាស ក្រោមការដឹកនាំដោយលោកអភិបាលអូលីវីយេជ្មីតអ៊ីស្លែរ និងរៀបចំដោយការិយាល័យយុវជនជំទង់និងកុមារនៃភូមិភាគភ្នំពេញ ថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២០។ យុវជនដែលជាបូជនីយចរទាំងអស់បានស្ដាប់នូវប្រវត្តិ និងជីវិតរបស់ព្រះសហគមន៍បាទី ព្រះវិហារសន្តយ៉ូហានបាទីស្តដែលបានចាប់ផ្ដើមឡើងរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងការអប់រំដំណាក់ទី១ លោកអភិបាលបានក្រើនរំឭកដល់យុវជនឳ្យយល់ថានេះគឺជាឱកាសមួយដើម្បីរកឃើញផ្លូវនៃសុភមង្គល ដើម្បី”ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុងពិភពលោកនេះ ។ ដោយយកុំឲ្យមានការភ័យខ្លាចដោយនឹកឃើញដល់ព្រះយេស៊ូយាងមកនាំដំណឹងល្អសម្រាប់យើងហើយយើងជាយុវជនចូលថែរក្សាសេចក្ដីសង្ឃឹមនឹងសេចក្ដីស្រឡាញ់របស់យើងជានិច្ច។ នៅក្នុងពេលនោះដែលោកអភិបាលបានសង្កត់ធ្ងន់ទៅលើចំណុចក្នុងការកសាងសន្តិភាព នៃផ្លូវសុភមង្គលរបស់ព្រះយេស៊ូ តាមឥរិយាបទនៃដួងចិត្ត គឺ ១) ដាក់ចិត្តជាអ្នកក្រខ្សត់។ ប្រសិនបើដួងចិត្តរបស់យើងពោរពេញទៅដោយភាពអាត្មានិយមធ្វើឲ្យយើងគ្មានពេលគិតពីអ្នកដទៃដូច្នេះសូមឲ្យយើងមានសមត្ថភាពដើម្បីទទួលនិងមើលបងប្អូនឱ្យទៀតឱ្យទៀត។ ២) មានចិត្តស្លូតបូត គឺមានចិត្តល្អដល់បងប្អូនឯទៀតៗទៀតដោយចេះបង្ហាញមិត្តភាព ភាតរភាព ដែលនាំឱ្យចេះស្រឡាញ់បងប្អូនឯទៀតៗ មានទឹកចិត្តស្រឡាញ់ធម្មជាតិ និងចូលរួមក្នុងមហាគ្រួសារដែលព្រះជាម្ចាស់បានប្រទានឲ្យ។ ៣) មានចិត្តបរិសុទ្ធគឺនឹកដល់កូនក្មេងតូចដូចដែលមានចិត្តបរិសុទ្ធគឺនឹកដល់កូនក្មេងតូច។ ដូចដែលព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាមានចិត្តដូចកូនក្មេងអ្នកនោះអាចចូលទៅក្នុងស្ថានបរមសុខ។ ដូច្នេះយើងនឹកដល់កូនក្មេងតូចដែលចេះទទួលអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ប្រទានឲ្យគឺចិត្តជាកូនក្មេងដែលទីពឹងលើព្រះជាម្ចាស់ទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុង។ ក្រោយពីទទួលការអប់រំពីលោកអភិបាលរួចយុវជនទាំងអស់បានធ្វើដំណើរដោយថ្មើរជើងដែលចែក 10 ក្រុម ដោយដើរបណ្ដើរអធិដ្ឋានបណ្ដើរឆ្ពោះទៅកាន់ព្រះសហគមន៍ព្រែកប្បាសនៃមណ្ឌលសកម្មភាពតាកែវ។ ឆ្នាំនេះជាបូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញលើកទី១០ ដោយចាប់ផ្ដើមនៅឆ្នាំ២០១០នៅតាំងគោក និងលើកទី២ នៅព្រះសហគមន៍ចំណោម។ លើកទី៣ នៅក្ដុរលើភូមិភាគកំពង់ចាម។ លើកទី៤នៅតាអំតំបន់ព្រះសហគមន៍ខេត្តសៀមរាប។ លើកទី៥ នៅកំពង់គោ ខេត្តកំពង់ធំ។ លើកទី៦ នៅអរិយក្សត្រ …

បូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញ Read More »

Subscribe to our newsletter

Don't miss new updates on your email