បេក្ខជនត្រៀមជ្រមុជទឹកក្នុងភូមិភាគភ្នំពេញមានជាង១០០នាក់
មនុស្សពេញវ័យចំនួន១២៧ នាក់បានទទួលពិធីត្រាស់ហៅឲ្យទទួលពិធីជម្រុជទឹកពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធីត្រាស់ហៅនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអនុញ្ញាតឲ្យបេក្ខជនដែលបានសិក្សាអំពីជំនឿអាចទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ មុនចាប់ផ្តើមពិធីនេះ លោកអភិបាលអូលីវីយ៉េ បានអប់រំណែនាំដល់បេក្ខជនទាំងអស់ ដោយផ្តោតសំខាន់លើ «ការរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូ»។ លោកបញ្ជាក់ថា ពេលយើងចូលទៅក្នុងទឹក ឬចាក់ទឹកលើក្បាល នោះបង្ហាញថា «យើងជាមនុស្សថ្មី» ហើយពេលនោះដែរ លោកបូជាចារ្យលាបប្រេងឲ្យយើង «ដើម្បីទទួលកម្លាំងផ្ទាល់ពីព្រះយេស៊ូ»។ យើងទទួលអាវស «គឺបំពាក់ព្រះយេស៊ូផ្ទាល់» ព្រះអង្គនឹងមិនបោះបង់យើងចោលទេ ទោះបីយើងភ្លេចព្រះអង្គក៏ដោយ។ លោកអភិបាលរំលឹកបេក្ខជនថា បន្ទាប់ពីពិធីជម្រុជទឹក ម្នាក់ៗក្លាយជាសមាជិកនៃគ្រួសាររបស់ព្រះសហគមន៍ដែលមានព្រះគ្រីស្តជាសិរសា។ ហើយនៅក្នុងគ្រួសារនេះ ការងាររបស់យើងជាគ្រីស្តបរិស័ទ «គឺអធិដ្ឋាន បម្រើ និងស្រឡាញ់»។ ឲ្យយើងចេះអធិដ្ឋានគ្រប់កាលៈទេសៈសម្រាប់គ្នាទៅវិញទៅមក ហើយឲ្យយើងទៅជាអ្នកបម្រើដូចព្រះយេស៊ូដែលបានដាក់ខ្លួនបម្រើសាវ័កដោយលាងជើងរបស់ពួកគេ គឺឲ្យយើងបម្រើដោយឥតគិតថ្លៃ ដោយមិនត្រូវការតបស្នងសងគុណ។ លោកអភិបាលបន្ថែមថា ឲ្យយើងចេះស្រឡាញ់ដូចព្រះយេស៊ូដែលស្រឡាញ់យើង។ ចាប់ពីពេលនេះតទៅ សូមឲ្យយើងរើសយកព្រះជាម្ចាស់ មិនមែនមារសាតាំង ដែលណែនាំឲ្យយើងមានសុភមង្គល យើងមិនវង្វេងផ្លូវ ទោះបីលំបាកក្តី និងមានអំណរសប្បាយក្តី។ លោកអភិបាលបញ្ជាក់។ យ៉ឹម សំណាង អាយុ២០ឆ្នាំ …
បេក្ខជនត្រៀមជ្រមុជទឹកក្នុងភូមិភាគភ្នំពេញមានជាង១០០នាក់ Read More »