December 2025

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។

លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។ ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។ លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។គួររំលឹកដែលផងថា​ សម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ បានប្រកាសបេីកឆ្នាំមហាករុណាទិគុណ​ ដែលប្រារព្ធឡេីងជារៀងរាល់២៥ឆ្នាំម្តងកាលពីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ហេីយទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរឧត្តមបានបេីក​ កាលពីថ្ងៃទី1 មករា​ ឆ្នាំ២០២៥​ ហេីយឆ្នាំមហាករុណាទិគុណនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២៦​ ខាងមុខនេះ។គួររំលឹកដែលផងថា​ សម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ បានប្រកាសបេីកឆ្នាំមហាករុណាទិគុណ​ ដែលប្រារព្ធឡេីងជារៀងរាល់២៥ឆ្នាំម្តងកាលពីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ហេីយទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរឧត្តមបានបេីក​ កាលពីថ្ងៃទី1 មករា​ ឆ្នាំ២០២៥​ […]

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។ Read More »

សម្តេចប៉ាប ឡេអូ ១៤ អធិដ្ឋាន សូមឱ្យកម្ពុជា និងថៃ ខិតខំរកផ្លូវ ដើម្បីសន្តិភាព និងការផ្សះផ្សា បុរីវ៉ាទីកង់

ក្នុងឱកាសពិធីប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ចេញពីវិសាលវិហារ Saint Peter’s Basilica សម្តេចប៉ាបឡេអូ ១៤ បានលើកឡើងជាពិសេសពីទំនាក់ទំនងរវាងកម្ពុជា និងថៃ។ សម្តេចប៉ាប បានមានបន្ទូលអធិដ្ឋានថា៖ «យើងសូមទូលអង្វរព្រះអម្ចាស់ សូមឱ្យចំណងមិត្តភាពដ៏យូរលង់រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាត្រូវបានស្តារឡើងវិញ ហើយសូមឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកការផ្សះផ្សា និងសន្តិភាព។» គួរបញ្ជាក់ថា ប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” គឺជាពរជ័យដ៏ខ្ពង់ខ្ពស់បំផុតដែលសម្តេចប៉ាបតែងតែប្រទានក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត និងបុណ្យចម្លង (Easter) ដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងការបង្រួបបង្រួមមនុស្សជាតិទូទាំងសកលលោក។

សម្តេចប៉ាប ឡេអូ ១៤ អធិដ្ឋាន សូមឱ្យកម្ពុជា និងថៃ ខិតខំរកផ្លូវ ដើម្បីសន្តិភាព និងការផ្សះផ្សា បុរីវ៉ាទីកង់ Read More »

ព្រះសហគមន៍ត្រែងត្រយឹង សម្ពោធអគារសកម្មភាពថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អមដោយលោកសិលា សួនហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍ភូមិភាគភ្នំពេញ ជាមួយលោកបូជាចារ្យជាច្រើនអង្គ នាថ្ងៃទី១៣ ខែធ្នូ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់កិច្ចការងារសកម្មភាពព្រះវិហារសន្តម៉ាតាំង នៃព្រះសហគមន៍នេះ។

ក្នុងបរិបទសង្គ្រាមរវាងកម្ពុជានិងថៃ លោកអភិបាល អូលីវីយ៉េបានជំរុញអោយគ្រីស្តបរិស័ទ អធិដ្ឋាន និងបន្តសកម្មភាពមេត្តាករុណា។ លោកថា យើងជាគ្រីស្តបរិស័ទ យើងមានអំណាចមួយគឺអធិដ្ឋាន។ អធិដ្ឋានដើម្បីអោយសុខសន្តិភាពយាងមក «មិនថ្ងៃស្អែក មិនខាងស្អែក តែថ្ងៃនេះ»។ យើងអធិដ្ឋានជាមួយព្រះនាងម៉ារី ដែលជាក្សត្រីនៃសន្តិភាព «ដើម្បីបិទសំឡេងអាវុធ»។ លោកបន្ថែមថា «សង្គ្រាម គឺបំផ្លាញ មិនរកឃើញអ្វីទេ បំផ្លាញអ្វីទាំងអស់ ជីវិត អាគារ សមទ្ធផល និងសន្តិភាព ដែលយើងខិតខំកសាងច្រើនឆ្នាំ។» លោកអភិបាលបានជំរុញ អោយមានសាមគ្គីភាព រវាងបងប្អូនគ្រីស្តបរិស័ទជាជាមួយបងប្អូនឯទៀតៗ យើងត្រូវចូលរួមសហការ មានចិត្តសាមគ្គី ព្រោះយើងជាប្រជាជនតែមួយ ដើម្បីកសាងសន្តិភាព។ «កសាងសន្តិភាព! មានតែសន្តិភាពណែនាំអោយយើងមានសុខដុមរមនា អភិវឌ្ឍន៍ និងមានកម្លាំង ដែលនាំអោយជីវិតរបស់យើងទៅមុខតទៅទៀត» លោកអភិបាលបញ្ជាក់។ ក្នុងកម្មវិធីនេះ ក៏មានវត្តមានរបស់ មន្ទីរធម្មការនិងសាសនា និងអាជ្ញាធរដែនដី រួមនិងភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ ព្រះសហគមន៍ត្រែងត្រយឹង គឺជាអនុតំបន់ព្រះសហគមន៍ស្ថិតក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី។ សព្វថ្ងៃព្រះសហគមន៍នេះ មានសកម្មភាពនៅតាមតំបន់ជុំវិញជាមួយកុមារកាយឫទ្ធិ នៅត្រពាំងម្រះ អង្គស្នួល និងនៅភូមិចាន់ទី។

ព្រះសហគមន៍ត្រែងត្រយឹង សម្ពោធអគារសកម្មភាពថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អមដោយលោកសិលា សួនហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍ភូមិភាគភ្នំពេញ ជាមួយលោកបូជាចារ្យជាច្រើនអង្គ នាថ្ងៃទី១៣ ខែធ្នូ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់កិច្ចការងារសកម្មភាពព្រះវិហារសន្តម៉ាតាំង នៃព្រះសហគមន៍នេះ។ Read More »

Subscribe to our newsletter

Don't miss new updates on your email