ព្រឹត្តិប័ត្រ ជីវិត លេខ ០៣
ព្រឹត្តិប័ត្រ ជីវិត លេខ ០៣ Read More »
លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានចេញលិខិតមួយនាថ្ងៃទី១៦ ខែមីនា នេះ ដើម្បីបញ្ជាក់អំពីកិច្ចការជួបជុំនានាក្នុងអំឡុងពេលមានកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លិខិតនោះបានសូមឲ្យគ្រីស្តបរិស័ទបញ្ចៀសខ្លួនពីការជួបជុំធំដុំនានាក្នុងទីសាធារណៈ ថែរក្សាសុខភាពដោយមានទំនួលខុសត្រូវខ្ពស់សម្រាប់ខ្លួនឯងនិងអ្នកដទៃ និងចូលរួមអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ចំពោះការជួបជុំក្នុងអភិបូជា គឺអាចបន្តធ្វើបានជារៀងរាល់ថ្ងៃតាមកន្លែងនីមួយៗ។ លោកអភិបាលបានប្រកាសលុបចោលនូវពិធីបុណ្យធំៗមួយចំនួនដែលក្នុងនោះរួមមាន៖ ថ្ងៃទី១៨ ខែមេសា បុណ្យខួបលើកទី១២នៃការស្រង់រូបសំណាកព្រះនាងម៉ារីពីបាតទន្លេមេគង្គនៅព្រះសហគមន៍អរិយក្សត្រ និងថ្ងៃទី ១១ ខែឧសភា ប្រារព្ធពិធីបុណ្យរំលឹកដល់មរណសាក្សី នៅតាំងគោកខេត្តកំពង់ធំ។ ពិធីបុណ្យប្រសិទ្ធពរលើប្រេងគ្រីស្មា (Chrism Mass) ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ និងធ្វើជាធម្មតាដោយមានលោកបូជាចារ្យពីព្រះសហគមន៍ភូមិភាគទាំងបី ព្រមទាំងបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទមួយចំនួន រួមជាមួយការិយាល័យព្រះសហគមន៍ ដែលទទួលខុសត្រូវ នៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះចូលរួម ។ រីឯបុណ្យខួប៣០ឆ្នាំ នៃការកកើតឡើងនៃព្រះសហគមន៍ភូមិភាគភ្នំពេញ១៩៩០-២០២០ និងខួបលើកទី១០ ឆ្នាំនៃការតែងតាំងលោកអូលីវីយ៉េ ជាអភិបាលត្រូវបានផ្លាស់ប្តូរពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ទៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០វិញ។ ចំណែកពិធីបុណ្យតែងតាំងឧបដ្ឋាក នឹងប្រារព្ធនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។ ចំពោះការជួបជុំនានាសម្រាប់ក្រុមការិយាល័យកុមារជំទង់និងយុវជនរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញត្រូវលើកពេលរហូតដល់ចុងខែមេសា ឆ្នាំ២០២០។ ហើយការប្រកួតពាន់រង្វាន់លោកអភិបាលភូមិភាគភ្នំពេញ នៅថ្ងៃទី១ ខែឧសភាឆ្នាំ២០២០ក៏ត្រូវលើកពេលដែរ។ ម្យ៉ាងវិញទៀត សមាគមនៃមហាវិទ្យាល័យនិងសាកលវិទ្យាល័យ
ព្រះសហគមន៍កាតូលិកលើកនិងលុបចោលការជួបជុំមួយចំនួន Read More »
វិទ្យាស្ថានសន្តប៉ូលបានរៀបចំសិក្ខាសាលាស្រាវជ្រាវស្ដីអំពី “បរិយាបន្នសង្គមនៃប្រទេសកម្ពុជា” ដើម្បីបញ្ជ្រាបដល់និស្សិតដែលមានចំនួនប្រមាណជា ១៥០ នាក់ ឲ្យយល់ដឹងពីបរិយាបន្នសង្គមដោយគ្មានការរើសអើង។ សិក្ខាសាលានេះរៀបចំឡើងដោយមានការសហការជាមួយនឹងអង្គការការីតាសកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១ និង ១២ មីនា ២០១៥ នៅវិទ្យាស្ថានសន្តប៉ូលក្នុងស្រុកត្រាំកក់ខេត្តតាកែវ។ នៅក្នុងកិច្ចចាប់ផ្ដើមនៃអង្គសិក្ខាសាលា លោកផុនសុផលនាយកវិទ្យាស្ថានសន្តប៉ូលបានមានប្រសាសន៍នៅក្នុងកិច្ចស្វាគមន៍ថា នេះជាសិក្ខាសាលាស្រាវជ្រាវកម្រិតឧត្តមសិក្សាលើកទី 1 ដែលមានតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលចូលរួម។ លោកក៏បានបង្ហាញផងដែរអំពីគោលបំណងនៃសិក្ខាសាលានេះគឺ ផ្ដល់ឱកាសឲ្យនិស្សិតគិតអំពីបត្យាប័ននៅក្នុងប្រទេសកម្ពុជាដែលជាថ្មីនិងគ្របដណ្ដប់ដោយអត្ថន័យពេញលេញជាពិសេសចង់ឲ្យសិក្ខាកាមទាំងអស់មើលពីគោលនយោបាយរួមនៃបរិយាបន្នដែលមាននៅក្នុងកម្មវិធីសិក្សា។ រីឯលោកគឹម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជាបានមានប្រសាសន៍បង្ហាញអំពីសកម្មភាពនានាដែលអង្គការការីតាសបានចូលរួមលើកស្ទួយអោយមានបរិយាបន្នសង្គមនៅក្នុងប្រទេសកម្ពុជា គឺធ្វើយ៉ាងណាដើម្បីឲ្យមានភាពងាយស្រួលធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍។លោករតនាសង្ឃឹមថាសិក្ខាកាមនឹងជួយធ្វើអោយសង្គមរបស់យើងទៅជាសង្គមគំរូដើម្បីឲ្យជនពិការដែលគ្មានឱកាស ហើយមានឧបសគ្គ និងកំពុងតែទទួលរងនូវការរើសអើងអាចចូលរួមនៅក្នុងសង្គមនិងបានផលឬនឹងទទួលប្រយោជន៍ពីសង្គមដូចមនុស្សដែលមានកាយសម្បទាធម្មតាដែរ។ នៅក្នុងអង្គសិក្ខាសាលានាថ្ងៃទី ១ អង្គសិក្ខាសាលាបានផ្ដោតទៅលើវិស័យក៏ដូចជាស្ថាប័ន ៥ ដូចជា: វិស័យអប់រំ សាសនា ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាល។ ក្នុងសិក្ខាសាលាព្រឹកថ្ងៃនេះ មានវាគ្មិនចំនួន២រូបដែលបកស្រាយអំពីអត្ថន័យនៃបរិយាបន្ន និងបរិយាបន្នសង្គមគឺ លោក ចេក ចាន់នី ប្រធានស្ដីទីសមាហរណកម្មជនពិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បកស្រាយពីគោលនយោបាយរបស់រាជរដ្ឋាកម្ពុជា និងអ្នកស្រី ងួន សុភក្ត្រកន្និការ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បកស្រាយអំពីបរិយាបន្នសង្គមនៅក្នុងវិស័យអប់រំកម្រិតឧត្ដមសិក្សា។ ក្នុងពេលរសៀលមានប្រជុំចែកក្រុមដើម្បីពិភាក្សាទៅលើវិស័ទាំង៥ខាងលើនេះផងដែរ៕ ដោយដាលីស
សិក្ខាសាលាស្តីអំពីបរិយាបន្នសង្គម សម្រាប់ជនងាយរងគ្រោះ Read More »
យុវជនកាតូលិកជាង៥០រូបមកពីមណ្ឌលសកម្មភាពទាំង៦នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលរួមសិក្ខាសាលាក្រោមប្រធានបទ “យុវជន និងភាពក្រីក្រ”នៅចុងសប្តាហ៍ មុននេះ ដែលដឹកនាំដោយការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ នៅព្រះសវិហារសន្តសិលា ពោធិ៍ធំ មណ្ឌលសកម្មភាពភ្នំពេញខាងជើង ។ លោកស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ បានឲ្យដឹងថា សិក្ខាសាលានេះផ្ដោតទៅលើ “យុវជន និងភាពក្រីក្រ” ដែលបានបញ្ជ្រាបតាមរយៈ ការអប់រំ ទ្រព្យសម្បត្តិ និងសុខភាព។ លោកបញ្ជាក់ទៀតថា ប្រធានបទនេះសំខាន់ ព្រោះយុវជនត្រូវទទួលការអប់រំ ត្រូវមានចំណេះដឹងស្គាល់ពីស្ថានភាព ព្រះសហគមន៍ និងសង្គមដែលកំពុងតែរស់នៅ ក៏ដូចជាចំណេះដឹងផ្សេងៗដែលគេត្រូវតែមាន ព្រោះនេះជាការយល់ដឹងមួយជួយឲ្យគេមានលក្ខណៈគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត។ លោកស៊ាន់ សារឿន បានបន្ថែមថា អង្គសិក្ខាសាលាក៏ណែនាំឲ្យសិក្ខាកាមយល់ពីការប្រើប្រាស់ទ្រព្យសម្បត្តិ ដោយឱ្យចេះប្រើដោយមានអត្ថប្រយោជន៍និងត្រឹមត្រូវ មិនប៉ះពាល់ដល់អ្នកដទៃ។ បានបានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា តាមរយៈសិក្ខាសាលារយៈពេលពីរថ្ងៃមកនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងបទពិសោធកាន់តែច្បាស់ថែមទៀតនូវអ្វីដែលគេគួរ និងមិនគួរធ្វើ និងអ្វីដែលជាអាទិភាពនៅក្នុងជីវិត។ ត្រូវចេះរៀបចំចិត្តគំនិត និងការរស់នៅសមស្របជាសាវ័ករបស់ព្រះយេស៊ូដែលជាគំរូនៅក្នុងការប្រកាសដំណឹងល្អ»។ លោកក៏បានផ្តាំផ្ញើឱ្យអ្នកចូលរួមចេះថែរក្សាសុខភាព ប្រុងប្រយ័ត្ន និងកុំភ័យខ្លាចជ្រុលពីមេរោគកូវីដ១៩ ដោយចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាទុក្ខលំបាកដោយមានជំនឿរឹងមាំនិងការទទួលខុសត្រូវ។ កញ្ញា
យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ Read More »
បេក្ខជន បេក្ខនារី ចំនួន៧០រូបមកពី៩មណ្ឌលសកម្មភាពនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានទទួលពិធីត្រាស់ហៅយ៉ាងឱឡារឹក ដើម្បីទទួលពិធីជ្រមុជទឹកនៅរាត្រីថ្ងៃបុណ្យចម្លងខាងមុខនេះ។ ពិធីនេះបានប្រារព្ធឡើងនៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយេ តំណាងព្រះសហគមន៍ភ្នំពេញទាំងមូល កាលពីថ្ងៃទី១ ខែមីនា ២០២០។ តំណាងព្រះសហគមន៍ បានផ្ដល់សាក្ខីភាពអំពីបេក្ខជនទាំងនេះបានផ្ញើជីវិតលើព្រះហឫទ័យមេត្តាការុណារបស់ព្រះជាម្ចាស់ និងសហគមន៍គ្រីស្តបរិស័ទគាំទ្រពួកគាត់ដោយពាក្យអធិដ្ឋាន ព្រមទាំងដាស់តឿនឲ្យគេខិតខំរស់នៅតាមដំណឹងល្អ។ ស្នើដល់លោកអភិបាល តាមរយៈសំណើរបស់បេក្ខជន ដើម្បីទទួលពិធីត្រាស់ហៅយ៉ាងឱឡារឹកដោយផ្អែកលើជំនឿរបស់ពួកគេ។ នៅក្នុងពិធី លោកអភិបាលបានសួរទៅកាន់តំណាងព្រះសហគមន៍ដែលមានលោកបូជាចារ្យ បងធម៌ និងគ្រូអប់រំជំនឿដើម្បីបញ្ជាក់អំពីជំនឿរបស់បេក្ខភាពជំហានទី២ និងការប្ដេជ្ញាចិត្តរបស់ពួកគេ និងក្រោយមកតំណាងព្រះសហគមន៍បានប្រកាសហៅឈ្មោះអ្នកទាំងនោះតាមព្រះសហគមន៍នីមួយៗ ដើម្បីទទួលប្រេងផ្ដល់កម្លាំងនៃជំនឿពីលោកអភិបាល និងទទួលកន្សែងពណ៌ស្វាយដែលជាសញ្ញាបញ្ជាក់ពីការកែប្រែចិត្តគំនិតថ្មីពីបងធម៌ រួចចុះឈ្មោះនៅក្នុងបញ្ជីរព្រះសហគមន៍ភូមិភាគភ្នំពេញ។ នៅក្នុងធម្មទេសនាលោកអភិបាលអូលីវីយេ បានរំឭកដល់បេក្ខជន និងគ្រីស្តបរិស័ទទាំងអស់ឲ្យស្ដាប់ព្រះបន្ទូល រស់នៅតាមព្រះបន្ទូល រស់នៅជាបងប្អូនក្នុងព្រះសហគមន៍ និងអធិដ្ឋាន។ លោកបានបន្ថែមទៀតថា បច្ចុប្បន្ននៅក្នុងពិភពលោកនេះមានការល្បួងជា ច្រើន សូម្បីព្រះយេស៊ូក៏មារមកល្បួងដែរ។ លោកមានប្រសាសន៍ដោយលើកបញ្ហា៣មកបញ្ជាក់ គឺការល្បួងដែលនាំឲ្យយើងមានចិត្តលោភលន់ បញ្ហាទី២ ព្រះយេស៊ូ ទទួលការល្បួងឲ្យទទួលអំណាច និងបញ្ហាចុងក្រោយគឺ មារនាំព្រះយេស៊ូថ្វាយបង្គំទ្រព្យសម្បត្តិ តែព្រះយេស៊ូបដិសេធ រីឯយើងសូមឲ្យយើងគោរពប្រណិប័តន៍ព្រះជាម្ចាស់ដូចព្រះយេស៊ូបានណែនាំ។ បេក្ខជន សិលា ចាន់ ម៉ានុត បាននិយាយថា ជំហានទី២នេះពិតជាសប្បាយចិត្តខ្លាំងដោយជិតបានទទួលអគ្គសញ្ញាជ្រមុជទឹកនៅរាត្រីបុណ្យចម្លងខាងមុខ។ លោកម៉ានុតបានថ្លែងថា៖
ស្របពេលដែលព្រះសហគមន៍នានាក្នុងពិភពលោកកំពុងរឹតត្បិតការជួបជុំនានា ជាពិសេសគ្មានពិធីអភិបូជានៅតាមព្រះវិហារមួយចំនួន លោកអភិបាល អូលីវីយេជ្មីតអីស្ល៊ែរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពីការត្រៀមបង្ការចំពោះមរោគកូរ៉ូណា ឬកូវីដ១៩ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នូវគោលការណ៍មួយចំនួនដល់គ្រីស្តបរិស័ទ ដោយរួមមានអំពីកិច្ចប្រណិប័តន៍ និងវិធានអនាម័យនានា។ ប្រភពដដែលបានឲ្យដឹងថា ពេលអភិបូជា អធិដ្ឋាន ប្រជុំ ឬពេលជួបជុំផ្សេងៗ សូមគ្រីស្តបរិស័ទធ្វើគាវរកិច្ចតាមប្រពៃណីខ្មែរដោយជៀសវាងប៉ះពាល់ផ្ទាល់។ សូមលាងសម្អាតដៃមុនពេលចូលរួមពិធីបុណ្យអភិបូជា និង ទទួលព្រះកាយដ៏វិសុទ្ធនៅក្នុងដៃរបស់បងប្អូន។ ជាមួយគ្នានេះ លោកអភិបាលបានហាមមិនឲ្យគ្រីស្តបរិស័ទ ថើបចិញ្ជៀនរបស់លោកទៀតឡើយ។ តាមប្រពៃណីនិងទម្លាប់របស់គ្រីស្តបរិស័ទកាតូលិក ការថើបចិញ្ចៀនរបស់លោកអភិបាល គឺដើម្បីទទួលព្រះពរ។ ក្នុងសារដដែលនោះ លោកអភិបាលបាន សូមឲ្យគ្រីស្តបរិស័ទអធិដ្ឋានសម្រាប់ប្រជាជនដែលទទួលរងគ្រោះដោយសារវីរុសកូរ៉ូណានេះ ហើយសូមឲ្យគ្រីស្តបរិស័ទមានជំនឿរឹងមាំ មានសេចក្តីស្រឡាញ់ និងមានសង្ឃឹមជានិច្ច។ ជំងឺរលាកសួតប្រភេទថ្មី ឬកូវីដ១៩ ត្រូវបានរីករាលដាលនៅស្ទើរទូទាំងពិភពលោក រហូតមកដល់ថ្ងៃនេះមាន៦៨ប្រទេសដូចជា ភាគខាងជើងអ៊ីតាលី អាមរិក សង្ហបុរី ថៃ ចិន អ៊ីរ៉ង់ និងតំបន់អាហ្វ្រិកផងដែរ ដែលមានអ្នកស្លាប់បន្តកើនឡើងដល់ចំនួន៣០៥៨ អ្នកផ្ទុកជំងឺមាន៨៩២១៩នាក់ អ្នកជាសះស្បើយ មានចំនួន៤៥២០៥នាក់ និងអ្នកកំពុងឈឺធ្ងន់៧៣៧៥នាក់៕
លោកអភិបាលចេញសេចក្តីជូនដំណឹងអំពីវិធានការពារជំងឺកូវីដ១៩ Read More »
គ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែប ជួបជាគ្នាប្រារព្ធពិធីបុណ្យរោយផេះដែលជាសញ្ញា ចូលក្នុង រដូវអប់ រំពិសេស(រដូវ៤០ថ្ងៃ ឬរដូវត្រណម)ដែលជាប្រពៃណីរបស់ព្រះសហគមន៍កាតូលិក ដែលមាន លោកអូលីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាអធិបតី នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ បានមានប្រសាសន៍អប់រំគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ដូចក្នុងអត្ថបទព្រះគម្ពីរដែលព្រះយេស៊ូបានណែនាំ គឺ ធ្វើទាន តមអាហារ និងអធិដ្ឋាននៅក្នុងកន្លែងស្ងាត់កំបាំង។ លោកអភិបាលបញ្ជាក់ទៀតថា សម័យឆ្នាំ២០២០នេះ យើងចូលចិត្តបង្ហាញនៅក្នុងបណ្ដាញសង្គមនូវសកម្មភាពនានាដែលជាស្នាដៃរបស់យើង ប៉ុន្តែថ្ងៃនេះព្រះយេស៊ូបង្រៀនយើងផ្ទុយពីអ្វីដែលយើងធ្វើសព្វថ្ងៃ ទាំងរបៀបតមអាហារ លើកទឹកចិត្តអ្នកឯទៀតៗ ។ លោកអូលីវីយេ បានជំរុញឲ្យ គ្រីស្តបរិស័ទក្នុងរដូវអប់រំពិសេសឆ្នាំ២០២០នេះ ត្រូវយកចិត្តទុកដាក់ នៅក្នុងរយៈពេល៤០ថ្ងៃខាងមុខ ត្រូវចូលយ៉ាងជ្រៅក្នុងជិវិតយើងជាគ្រីស្តបរិស័ទជាសាវ័កព្រះគ្រីស្ត ដោយទូលអអ្វរដើម្បីរួមគ្នាសម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងធ្វើជាមនុស្សថ្មី។ លោកបន្តថា «យើងត្រូវអរព្រះគុណព្រះជាម្ចាស់ អរគុណដល់ព្រះសហគមន៍ដែលបានប្រគល់៤០ថ្ងៃឲ្យយើងស្ដាប់ដំណឹងល្អសារជាថ្មី អំពីសេចក្ដីពិត ដែលព្រះយេស៊ូរងទុក្ខលំបាក សោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ពិតមែន ដែលជាអាថ៌កំបាំងនៃជំនឿរបស់ពិតមែន»។ លោកអភិបាលបញ្ជាក់ថា៖« ដំណឹងល្អដ៏អស្ចារ្យគឺព្រះយេស៊ូយាងមកដើម្បីសង្រ្គោះយើង ព្រះអង្គបានរងទុក្ខលំបាកដើម្បីប្រមូលទុក្ខលំបាករបស់យើង ព្រះយេស៊ូបានសោយទិវង្គតដោយសារអំពើបាបរបស់យើង និងព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញដើម្បីឲ្យយើងទាំងអស់ទទួលជីវិតថ្មីអស់កល្បជានិច្ច»។ លោកអភិបាលអូលីវីយេក៏បានរំលឹកដែរថា សម្តេចប៉ាបបានអញ្ជើញយើងឲ្យយើងជាគ្រីស្តបរិស័ទចូលនៅក្នុងអាថ៌កំបាំងនៃព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៃពិធីបុណ្យចម្លងដើម្បីរួមគ្នាយើងមើលឃើញព្រះយេស៊ូនៅលើឈើឆ្កាង ដើម្បីណែនាំឲ្យព្រះយេស៊ូសង្រ្គោះយើង។
មុនរដូវអប់រំពិសេស ឬរដូវត្រណមខាងមុខនេះ លោកអភិបាល អូលីវីយេ បានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នូវបួនចំណុចសំខាន់ៗទាក់ទងទៅនឹង អ្នកក្រីក្រ អរិយធម៌ប្រពៃណីក្នុងប្រទេស ការថែរក្សាធនធានធម្មជាតិ និងការអភិវឌ្ឍព្រះសហគមន៍ក្នុងរបៀបថ្មីមួយ។ លោកអភិបាលមានប្រសាសន៍អំពីរឿងទំាងនេះនៅក្នុងធម្មទេសនា នៅព្រះសហគមន៍សន្តិសិលា ពោធិ៍ធំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយភ្ជាប់សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។ លោកអភិបាលមានប្រសាសន៍ថា «កុំឲ្យយើងមានសង្គមដែលបែងចែកមនុស្ស…ឲ្យសិទ្ធិមនុស្សមានស្មើគ្នាសម្រាប់មនុស្សទាំងអស់»។ លោកអភិបាលបន្ថែមថា ទោះបីព្រះសហគមន៍យើងតូចក៏ដោយ នៅពេលយើងលើកទឹកចិត្តជាមួយអ្នកក្រីក្រ ជាមួយកម្មករ ជាមួយអ្នកជំងឺ ជាមួយបងប្អូនដែលសង្គមមិនអើពើ យើងដឹងថានៅពេលនោះយើងចូលនៅក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់។ មានន័យថា យើងបានធ្វើដំណើរជាមួយអ្នកក្រីក្រដើម្បីឲ្យមនុស្សទាំងអស់មានជីវិតថ្លៃថ្នូរ និងមានសិទ្ធិស្មើៗគ្នា «នេះជាសំឡេងដែលព្រះសហគមន៍អាចមាន»។ ក្នុងនោះដែរលោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតនៅក្នុងរដូវអប់រំពិសេសថ្ងៃខាងមុខនេះចំពោះអ្នកក្រីក្រ ដែលកំពុងអស់សង្ឃឹម និងបាត់បង់តម្លៃថ្លៃថ្នូរក្នុងជីវិត។ ក្នុងនោះដែរលោកអភិបាលបានរំលឹកថា ព្រះសហគមន៍នៅកម្ពុជា មិនមែនជាព្រះសហគមន៍របស់បរទេសទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះសហគមន៍នេះភ្ជាប់ជីវិត អំណរសប្បាយ ទុក្ខលំបាក ប្រពៃណី វប្បធម៌ សាសនា របៀបដែលប្រជាជនកម្ពុជារស់នៅជាប្រចាំ «ដើម្បីឲ្យព្រះហឫទ័យរបស់ព្រះគ្រីស្តចូលនៅក្នុងទឹកដីរបស់យើងយ៉ាងជ្រៅ និងធ្វើដំណើរជាមួយបងប្អូនយ៉ាងពិតប្រាកដ»។ លោកអភិបាលបន្ថែមថា របៀបដែលយើងអធិដ្ឋាន របៀបដែលយើងបង្កើតទំនាក់ទំនង របៀបដែលយើងចូលនៅក្នុងបុណ្យប្រពៃណីនីមួយៗ… នេះជារបៀបដែលបង្ហាញថាយើងជាគ្រួសារតែមួយដែលចេះគោរពគ្នាទៅវិញទៅមក ដែលចេះទទួលប្រពៃណី អរិយធម៌ វប្បធម៌ ដ៏អស្ចារ្យដើម្បីចូលនៅក្នុងពន្លឺរបស់ព្រះគ្រីស្តផង។
លោកអភិបាលជំរុញ គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ អ្នកក្រីក្រ អរិយធម៌ ធម្មជាតិនិងព្រះសហគមន៍ Read More »