ជនក្រីក្រចំនួន១២០គ្រួសារ ទទួលអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

គ្រួសារ​ក្រីក្ររ​ចំនួន​១២០ ​ទទួល​អំណោយ​ពី​ព្រះសហគមន៍​សន្តយូសែប​ផ្សារ​តូច នា​ថ្ងៃទី​១០​ ខែមេសា ឆ្នាំ​២០១៩​នេះ ព្រះ​សហគមន៍​សន្តយូសែប​ផ្សាតូច ក្នុង​មណ្ឌល​សកម្មភាព ភ្នំពេញ​ខាង​ជើង។ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ ភូមិ​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​របស់​លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជា​ប្រធាន រួម​ជាមួយ​ក្រុម​សង្គហៈ និង​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ទៀត។ ជាកិច្ច​ចាប់ផ្តើម​លោក​បូជាចារ្យ រឿង ឆ័ត្រសិរី ទទួល​ខុស​ត្រូវ​ព្រះ​សហគមន៍​ផ្សារ​តូច​ផ្ទាល់​បាន​មាន​មតិ​ស្វាគមន៍​បង​ប្អូន​ក្រីក្រ​ទាំង​១២០​គ្រួសារ​ថា៖ ក្នុង​ឱកាស​បុណ្យ​ចម្លង និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខាង​នេះ ព្រះ​សហគមន៍​យើង​បាន​រៀបចំ​ជា​អំណោយ​បន្តិច​បន្តួច​ដល់​បង​ប្អូន ក្នុង​គោលដៅ​ចែក​រំលែក​សេចក្តី​ស្រឡាញ់ និង​ចូលរួម​រំលែក​ការ​លំបាក​ខ្លះៗ​ដល់​បង​ប្អូន។ លោក​បាន​បន្ត​ថា អំណោយ​ក្នុង​ថ្ងៃ​នេះ​មិន​ច្រើន​ទេ​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន គឺ​ហូប​ត្រឹម​មួយ​អាទិត្យ ឬ​ច្រើន​ជាង​មួយ​អាទិត្យ​គឺ​អស់​ហើយ តែ​អ្វី​ដែល​ជា​គោដៅ​នៅ​ក្នុង​ថ្ងៃ​នេះ​គឺ ព្រះសហគមន៍​យើង​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូ ឲ្យ​ចេះ​ចែក​រំលែក ហើយ​ស្រឡាញ់​បង​ប្អូន​គ្រប់​ជាតិ​សាសន៍ ដូច​ឃ្លា​មួយ​បាន​ចែង​ក្នុង​ព្រះគម្ពីរ​ថា បើ​បង​ប្អូន​បាន​ធ្វើ​កិច្ចការ​ល្អ​តូច​មួយ​ចំពោះ​នណា​ម្នាក់ ដូចជា​បាន​ធ្វើ​ចំពោះ​ខ្ញុំ​ដែរ។ អ្នកស្រី ស៊ី ផាន ជា​ប្រធាន​សង្គហៈ​របស់​ព្រះសហគមន៍​សន្តយូសែប​ផ្សារ​តូច បាន​ឲ្យ​ដឹង​ថា អំណោយ​ដែល​ត្រូវ​ចែក​សម្រាប់​គ្រួសារ​នីមួយៗ​ក្នុង​ថ្ងៃ​នេះ​មាន​ដូចជា៖ អង្ករ​២៥​គីឡូក្រាម ទឹក​ត្រី មី អំបិល ប្រេងឆា និង​ត្រីខ។ល។ ហើយ​គ្រឿង​ឧបភាគ​បរិភាគ​ទាំង​នេះ​គឺ​បាន​មក​ពី​បងប្អូន​គ្រីស្ត​បរិស័ទ ក្រុង​ស្រុក និង​ក្រៅ​ស្រុក រួម​ជាមួយ​នឹង​ថវិការ​របស់​ព្រះសហគមន៍​សន្តយ៉ូសែប​ផ្ទាល់។ …

ជនក្រីក្រចំនួន១២០គ្រួសារ ទទួលអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី Read More »