May 7, 2019

កម្មវិធីអធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់ លើកទី៨៣ នៅព្រះសហគមន៍ចំប៉ា

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានកម្មវិធីអធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់ លើកទី៨៣ នៅព្រះសហគមន៍ចំប៉ា នៃមណ្ឌលសកម្មភាពមេគង្គ។ អស់អ្នកដែលជឿលើព្រះយេស៊ូគ្រីស្ត នឹងបានទទួលជីវិតអស់កល្បជានិច្ច! ចូរយើងអធិដ្ឋានសម្រាប់ក្រុមគ្រួសារ យុវជន និងកុមារ…. សូមឲ្យការអស្ចារ្យ និង ការត្រាស់ហៅពិសេសរបស់ព្រះជាម្ចាស់ កើតចេញជារូបរាង ដើម្បីដល់បម្រើជីវិតទាំងឡាយ!

កម្មវិធីអធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់ លើកទី៨៣ នៅព្រះសហគមន៍ចំប៉ា Read More »

ការប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេ ឆ្នាំ២០១៩

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេដោយមានអត្តពលិកចំនួន ៨៥០ នាក់ចូលរួម។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយសារការរៀបចំចាត់ចែងពីវិទ្យាស្ថានសន្តប៉ូល ។ ជយោ ! អត្តពលិកដ៏ ឆ្នើមរបស់ពួកយើង។ យើងត្រៀមខ្លួនជាស្រេច សម្រាប់ ការប្រកួតកីឡាអូឡាំពិកអាស៊ីនៅ ព្រះរាជាណាចក្រកម្ពុជា។ សូមបងប្អូនបានទទួលពរ និងព្រះពរ ! លោកអភិបាល អូលីវីយេ

ការប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេ ឆ្នាំ២០១៩ Read More »

មេក្រុម​កាយរឹទ្ធ ចុះសួរសុខទុក្ខ​ក្មេងៗ​នៅសាលាបឋមសិក្សាអង្គមន្ត្រី

ថ្ងៃ០៤ ខែឧសភា​ ឆ្នាំ​២០១៩​ ​មេក្រុម​កាយរឹទ្ធិ​នៃ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម​ភូមិចំការទៀង បានចុះសួរសុខទុក្ខ​ក្មេងៗ​នៅសាលាបឋមសិក្សាអង្គមន្ត្រី​ និងបឋមសិក្សានិគ្រោធារាម​ ក្នុងនោះក៏​បាននាំយកនូវសៀវភៅសរសេរចំនួន​ ២៥០​ក្បាល​ ប៊ិច​ ២០០​ដេីម​ និងខ្មៅ​ដៃចំនួន​ ២០០​ដេីម​ ជូនដល់សាលា​ ទុកសម្រាប់ឱ្យសាលាឧបត្ថម្ភដល់កូនក្មេងដែលខ្វះខាតសម្ភារ:សិក្សា។ 

មេក្រុម​កាយរឹទ្ធ ចុះសួរសុខទុក្ខ​ក្មេងៗ​នៅសាលាបឋមសិក្សាអង្គមន្ត្រី Read More »

សិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍នៅវិទ្យាស្ថាន សន្តប៉ូល

ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩: ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ចលនាប្រលងប្រជែងអ្នកជំនាញទេសចរណ៍គំរូ គម្រោងកម្ចីសិក្សា និងឳកាសទីផ្សារការងារ និងមុខរបរក្នុងវិស័យទេសចរណ៍ ជូនដល់សិស្ស និស្សិតចំនួន ៧៥ នាក់ដែលកំពុងសិក្សាជំនាញគ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ។ 

សិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍នៅវិទ្យាស្ថាន សន្តប៉ូល Read More »