ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩ រកឃើញម្ចាស់ជ័យលាភីហើយ

ការផលិត ផលិតផល​កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ នៃ និស្សិត​មក​ពីវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ) បាន​ទទួលជ័យលាភីលេខ​មួយ ក្នុង​កម្មវិធី «ពានរង្វាន់ ត្នោតមាស​២០១៩ » នៃ​មូលនិធិគីណាល់ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ ។ កញ្ញា នៅ ចន្ទវិសា ជា​និស្សិត​មក​ពី​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) និងជា​តំណាង​ក្រុម​ដែល​បាន​ទទួលជ័យលាភីលេខ​មួយ បាន​ប្រាប់​ថា ការ​ជ្រើសរើស ប្រធានបទ ការផលិត ផលិតផល កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ គឺ​ដោយ​មើលឃើញ​ផ្លែម្នាស់​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ វីតាមីន ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​ឲ្យ​ឆ្អឹងរឹងមាំ… និង​ទីផ្សារ​ផ្លែម្នាស់​នៅប្រទេស​កម្ពុជា​យើង​នៅ​មាន​កម្រិត​ដែរ។ កញ្ញា​និយាយ​ពន្យល់​ថា ការផលិត ផលិតផល​កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ ដោយ​បាន​ធ្វើ​ការ​បែងចែក​ផ្លែ​ម្នាស់​ជា​បី​ផ្នែក​សំខាន់ៗ​ដែល​មាន​ដូចជា សំបក​ម្នាស់កែច្នៃ​ទៅ​ជា​ទឹក​ខ្មេះ សាច់​ម្នាស់​កែ​ច្នៃ​ជាម្នាស់​កំប៉ុង​និង​ដំណាប់​ម្នាស់ និង​ទឹក​ម្នាស់​កែច្នៃ​ទៅ​ជា​ភេសជ្ជះ​និង​ស្ករម្នាស់។ កញ្ញា វិសា បាន​បន្តថា បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​នេះ ធ្វើ​ឲ្យពួកគេ​ចេះ​រៀន​ធ្វើ​ការ​ជា​ក្រុម មាន​គំនិត​ច្នៃ​ប្រឌិត និង​បង្កើន​ចំណេះដឹង​បន្ថែម។ ម្យ៉ាង​វិញ​ទៀត​កម្មវិធី​នេះ​ល្អ​សម្រាប់​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​អ្វី​ដែល​ថ្មី ហើយ​វា​ក៏​បាន​ជួយ​ដល់​សង្គម ការពារ​បរិស្ថាន និង​លើក​ស្ទួយ​ជីវភាព​កសិករ​ខ្មែរ​បាន​មួយ​ចំណែក​ដែរ។ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ ក្នុង​ការរៀប​ចំពាន​រង្វាន់គីណាល់​ក្នុងរយៈពេល​៦​ឆ្នាំ​កន្លង​មក នៅ​ឆ្នាំ២០១៩នេះ មូលនិធិគីណាល់ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​លើ​វិស័យកសិកម្ម និង​ចំណីអាហារ …

ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩ រកឃើញម្ចាស់ជ័យលាភីហើយ Read More »