កិច្ចប្រជុំ អង្គការ ស្ថានប័នកាតូលិក ដែលបម្រើជនមានពិការភាព

អង្គការ ស្ថាប័ន នៃ​ព្រះសហគមន៍​កាតូលិក ចំនួន១៥ ដែល​កំពុង​បម្រើ​កា​រងារ​ជា​មួយ ជន​មា​ន​ពីការ​ភាព កាយ​សម្បទា និង​ខ្សោយ​សតិបញ្ញា បាន​ជួប​ជុំគ្នា ក្រោម​អធិ​បតី​ភាព​របស់​លោក អូលីវីយេ អភិបាល​ព្រះ​សហ​គមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ក្នុង​គោល​បំណង បង្កើត​បណ្តាញ​សេវា​កម្ម​ បង្កើន​ទំនាក់​ទំនង​ ចែក​រំលែក​បទពិ​សោធន៍​ការងារ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។  កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃ​ទី​១៤ ខែ​ មិថុនា​ឆ្នាំ​២០១៩​ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល​ នា​សង្កាត់​ភ្នំពេញ​ថ្មី​។​ លោក​ ​អភិបាល​អូ​លីវីយេ​មាន​ប្រ​សាសន៍​ថា ថ្ងៃ​នេះ​​គ្រប់​ស្ថាប័ន​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក និង​ស្ថាប័ន​ដែល​ជា​ដៃគូ​ជាមួយ​ព្រះសហ​គមន៍​កាតូលិក​​ជួប​ជុំ​គ្នា ដើម្បី​ឲ្យ​អ្វី​ដែល​យើង​មាន​តាម​សាលា តាម​អង្គការ​ ក្រុម​បព្វជិតបព្វជីតា​ដែល​កំពុងផ្ដល់​សេវាកម្ម​ដល់​​ជនមានពិការភាព​​​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​ បម្រើ​ផល​ប្រយោជន៍​ដល់ជន​មានពិការភាព និង​ដើម្បី​ឲ្យ​សេវាកម្ម​ដែល​យើងមានអាច​ទទួល​​ជោគជ័យនៅពេលអនាគត។ នៅក្នុង​កិច្ចប្រជុំ​នេះ​ លោក​ ចេក ចាន់នី ប្រធាន​ស្ដីទី​​ផ្នែក​សមាហរណកម្មជនពិការ​​នៃ​ក្រសួង​សង្គម​កិច្ច ​បាន​ធ្វើ​បទ​បង្ហាញ​ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​អំពី វីធី​សាស្ត្រ​នានា​ដែល​រាជរដ្ឋា​ភិបាល​​កម្ពុជា​កំពុង​តែ​អនុវត្ត​​ ដើម្បី​ជួយ​សម្រួល​ដល់​ជន​ដែល​មាន​ពិការភាព​ទាំងនោះ​ឲ្យ​​ទទួល​បាន​ការ​អប់រំ សេវា​សុខភាព និង​សេវាសាធារណៈ​នានា​ដូច​ប្រជាពលរដ្ឋ​ឯទៀតៗ​ ជាពិសេសលើ​​សិទ្ធិ​ទទួល​បាន​ការងារ​ធ្វើ​។​​ លោក នូ​ សារិទ្ធិ ប្រធាន​ផ្នែក​គ្រោះ​មហន្ត​រាយនៅ​អង្គការការីតាស​កម្ពុជា​ ដែលបានចូលរួម​បាន​​​ឲ្យ​ដឹង​ថា  បទ​បង្ហាញ​របស់​ក្រសួង​សង្គមកិច្ច​ បាន​បង្ហាញ​ច្បាស់​ អំពី​ច្បាប់​ផ្សេងៗ​ដែល​ទាក់​ទងទៅ​នឹង​ពិការភាព​ ជាមួយ​រចនា​សម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ ព្រម​ទាំង​ដឹង​អំពី​និតិវិធី​ក្នុង​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាលនិង​ស្ថាប័ន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ពិការភាព​។ ព្រះ​សហ​គមន៍​កាតូលិក​ភូមិភាគភ្នំពេញ ក៏ដូចជា​នៅក្នុង​ប្រទេស កម្ពុជា​ទាំងមូល …

កិច្ចប្រជុំ អង្គការ ស្ថានប័នកាតូលិក ដែលបម្រើជនមានពិការភាព Read More »