Day: October 22, 2019

លោកអភិបាល អូលីវីយេ និងគ្រីស្តបរិស័ទចំការទៀង ចូលរួមអបអរសាទរបុណ្យកឋិន

ក្រុមឆៃយុំា​បាន​ប្រគុំអបអរសាទរ ​និងស្វាគមន៍ លោក អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និងគ្រីស្តបរិស័ទ ដែលបានអញ្ជើញទៅដល់​វត្ត​អង្គមន្ត្រី ដែល​ស្ថិត​នៅ​ក្នុង​ឃុំគុស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដើម្បី​អបអរសាទរបុណ្យ​កឋិន​ទានក្នុងវត្តនេះ និងបានចូលរួម​ថវិកា​មួយ​ចំនួនផងដែរ​  កាល​ពី​រសៀល​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០១៩។  ក្នុងពីធីដ៏ឱឡារិកនេះ ​លោកតា​លោកយាយ​ជាច្រើន បាន​ទទួល​ស្វាគមន៍​លោក​អភិបាល និង​គ្រីស្ត​បរិស័ទ​មក​ពី​ព្រះសហគមន៍​កាតូលិក​សន្តី​ម៉ារី​ញញឹម​ចំការទៀង យ៉ាង​កក់ក្តៅ​ផងដែរ។ លោកតា ស៊ូ វណ្ណា តំណាង​គណៈកម្មាធិការ​អាចារ្យ​វត្ត​អង្គមន្ត្រី បាន​មាន​ប្រសាសន៍​ថា សម្ពន្ធ​មេត្រី​ភាព​រវាង​ព្រះសហគមន៍​កាតូលិក​ចំការទៀង និង​វត្ត​អង្គមន្ត្រី​បាន​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ស្អិត​រមួត ជាច្រើន​ឆ្នាំ​កន្លង​មកហើយ។ នៅ​ក្នុង​នោះ​ព្រះសហគមន៍​កាតូលិក​ចំការទៀង ដែល​ដឹកនាំ​ដោយ​លោក​អភិបាល អូលីវីយេ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ជាច្រើន​ក្នុង​ការ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត ដូច្នេះ​តាំង​នាម​ឲ្យ​ព្រះថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ដែល​គង់​នៅ​វត្ត​អង្គមន្ត្រី ក៏​ដូចជា​ពុទ្ធ​បរិស័ទ​ទាំងអស់ សូម​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ប្រសិទ្ធិពរ​បវរសួស្តី​ដល់​ព្រះសហគមន៍​កាតូលិក ដល់​លោក​អភិបាល និង​គ្រីស្ត​បរិស័ទ​ទាំងអស់។  លោកតា បាន​បន្ត​ថា តាំង​នាម​ឲ្យ​វត្ត​អង្គមន្ត្រី​ទាំងមូល​សូម​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត រក្សា​សម្ពន្ធ​មេត្រី​ភាព​រវាង​ព្រះសហគមន៍​កាតូលិក ​និង​ពុទ្ធ​សាសនា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​តរៀងទៅ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក អភិបាលអូលីវីយេ បាន​ជូនពរ​ដល់​ពុទ្ធ​បរិស័ទ​ទាំងអស់​ឲ្យ​មាន​សេចក្តី​សុខគ្រប់ៗគ្នា។ លោកក៏បានរំឭកដាស់តឿន ដល់លោក​យាយលោកតា​ទាំងអស់ឲ្យយកចិត្តទុកដាក់ ​ស្តាប់​ព្រះ​សង្ឃ​ទេសនា ដើម្បី​អប់រំ​ចិត្ត ​ហើយឲ្យ​ចេះ​អប់រំ​ដល់​កូន​ចៅ​តៗទៅ។​លោកថា “កុំ​ឲ្យ​កូនចៅ​ចេះ​តែ​ដើរ​លេង​បុណ្យ​កឋិន​ដោយ​មិន​ដឹង​អំពី​សីលធម៌ មិន​ដឹង​អំពី​ជីវិត មិន​ដឹង​អំពី​ការ​អប់រំ​របស់​ព្រះពុទ្ធ​សាសនា។  …

លោកអភិបាល អូលីវីយេ និងគ្រីស្តបរិស័ទចំការទៀង ចូលរួមអបអរសាទរបុណ្យកឋិន Read More »

សម្តេច ហ៊ុន សែន ៖ គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុង​សង្គមឲ្យបានគង់វង្ស​

«គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុង​សង្គមឲ្យបានគង់វង្ស» នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ទៅកាន់ ថ្នាក់ដឹកនាំគ្រីស្តបរិស័ទជាង៣០០០​នាក់ ក្នុងនោះ​រួម​មាន​ ថ្នាក់ដឹកនាំ ព្រះវិហារ សមាគម ក្រុមប្រឹក្សា ព្រះសហគមន៍នានាទូទាំងប្រទេសកម្ពុជា បានមកជួបជុំគ្នា នៅក្នុងពិធីសំណេះ​សំណាល និងពិសាអាហារសាមគ្គី ដែលមានសម្តេច ហ៊ុន សែនជាអធិបតីដ៏ខ្ពង់ខ្ពស់ កា​ល​ពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ សម្តេចបានអំពាវនាវថា៖  «គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុង​សង្គមឲ្យបានគង់វង្ស ពីព្រោះបើមិនមានសន្តិភាពទេ កុំនិយាយពីការរីកចម្រើនខាងសាសនាឲ្យសោះ មានសន្តិភាព យើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង»។ សម្តេចតេជោក៏បាន អំពាវនាវផងដែរឲ្យគ្រីស្តបរិស័ទ ត្រូវចូលរួមអនុវត្តឲ្យបានខ្ចាប់ខ្ចួន នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ មួយទៀត តាមសហគមន៍ ឬតាមវិហារសាសនា ត្រូវចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនខុសច្បាប់ផ្សេងៗ។ មួយទៀត ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដែលជាបញ្ហាសំខាន់ក្នុងប្រទេសរបស់យើង។ ដូច្នេះក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ថ្ងៃនេះ ថ្ងៃស្អែក​កុំឲ្យ​មានគ្រោះថ្នាក់ចរាចរណ៍។ សម្តេចតេជោបន្តថា  គ្រីស្តបរិស័ទត្រូវបន្តការយកចិត្តទុកដាក់លើការធ្វើសុខដុមនីយកម្មសាសនា កិច្ចសន្ទនាអន្តរជំនឿ …

សម្តេច ហ៊ុន សែន ៖ គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុង​សង្គមឲ្យបានគង់វង្ស​ Read More »

Subscribe to our newsletter

Don't miss new updates on your email