លោកអភិបាលប្រកាសឆ្នាំនៃការប្រកាសដំណឹងល្អ២០២០-២០២២

លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០-២០២២ ព្រះសហគមន៍ភូមិភាគភ្នំពេញ រួមនឹងព្រះសហគមន៍នៅតំបន់អាស៊ីនឹងធ្វើដំណើររួមគ្នាដោយផ្តោតសំខាន់លើគោលដៅរួមគឺប្រកាសដំណឹងល្អ។ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ព្រះសហគមន៍កម្ពុជាត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការប្រកាសដំណឹងល្អ ដោយបម្រើអ្នកក្រីក្រ សន្ទនាជាមួយសាសនានានា និងរស់នៅក្នុងវប្បធម៌នៃជាតិសាសន៍របស់ប្រទេសកម្ពុជា។ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍នេះ នៅក្នុងជំនួបប្រចាំឆ្នាំជាមួយក្រុមបុគ្គលិកការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញទាំងអស់ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញដែលមានអ្នកចូលរួមប្រមាណជាង៥០នាក់។ លោកអភិបាលបានរំលឹកថា សម្រាប់ ៣ ឆ្នាំខាងមុខ ការិយាល័យនីមួយៗត្រូវចូលយ៉ាងសកម្មនៅក្នុងសកម្មភាពរួម ដែលនឹងមានគឺ “រួមដំណើររួមគ្នាជាមួយប្រជាជាតិអាស៊ី” ដែលមាន ៣០ប្រទេសនៅក្នុងទ្វីបអាស៊ី ស្ថិតក្រោមអភិបាលកិច្ចរបស់ក្រុមលោកអភិបាលចំនួន១៧ ប្រទេស ដើម្បីប្រកាសដំណឹងល្អ ដល់ប្រជាជនក្នុងតំបន់ ដោយយកខ្លឹមសារឯកសាររបស់សន្តសម្តេចប៉ាបយ៉ូហានប៉ូលទី២ ដែលបានណែនាំព្រះសហគមន៍នៅទ្វីបអាស៊ី ជាមូលដ្ឋានក្នុងការអនុវត្ត។ លោកមានប្រសាសន៍ក្នុងធម្មទេសនាថា អ្វីៗទាំងអស់ដែលយើងធ្វើបាន លុះត្រាតែយើងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រភពនៃកម្លាំងដួងចិត្ត ហើយអគ្គទស្សនៈគឺជាអ្វីដែលចេញពីដំណឹងល្អរបស់ព្រះជាម្ចាស់។ ដូចនេះព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទៅណាឆ្ងាយពីជីវិតប្រចាំថ្ងៃរបស់យើងឡើយ។ ក្នុងជំនួបនេះដែរ លោកអភិបាលបានជំរុញឲ្យការិយាល័យទាំងអស់យកចិត្តទុកដាក់ផងដែរអំពីប្រព័ន្ធគ្រប់គ្រង និងរបៀបនៃការទំនាក់ទំនងគ្នានៅក្នុងការិយាល័យផ្ទាល់ និងជាមួយស្ថាប័នកាតូលិកនានាផងដែរ។ លោកបានសង្កត់ធ្ងន់ចំនួន១០ចំណុចគឺ ១.មួយសន្ទនាជាមួយបូជាចារ្យគ្រប់មណ្ឌលសកម្មភាព។ ២. វាយតម្លៃផលប៉ះពាល់ចំពោះកិច្ចការដែលបានធ្វើ។ ៣. ធ្វើរបាយការណ៍ប្រចាំខែ។ ៤. …

លោកអភិបាលប្រកាសឆ្នាំនៃការប្រកាសដំណឹងល្អ២០២០-២០២២ Read More »