តំណាង​អន្តរសាសនា ជួប​និង​លើក​ទឹកចិត្ត​ដល់​ជន​ជាប់​ឃុំ​នៅ​ខេត្ត​តាកែវ

តំណាង​ប្រតិភូ​អន្តរ​សាសនា​ដែល​ដឹក​នាំ​ដោយ​លោក​អូលីវីយេ ជ្មីត​អីស្ល៊ែរ ជាអភិបាល​​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ រួម​នឹង​មន្ទីរ​ធម្មការ​និងសាសនា​ខេត្ត បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​ទណ្ឌិត និង​ជន​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ពន្ធនាគារ​ខេត្ត​តាកែវ នាថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២០ ដោយ​ទទួល​ស្វាគមន៍យ៉ាង​កក់​ក្តៅ​​ពី​លោក​គង់​ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្ត​តាកែវ។  លោកគង់​ ស៊ីថា ​មាន​ប្រសាសន៍​ថា ការ​សួរ​សុខទុក្ខ​និង​សំណេះ​សំណាល​នៅ​ថ្ងៃនេះ​ ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ទណ្ឌិតខិត​ខំ​​កែ​ប្រែ​ខ្លួន​ ដើម្បី​ក្លាយជាពលរដ្ឋ​ល្អ​ក្នុងសង្គម។  ក្នុង​មន្ទីរ​កែប្រែ​នេះ មាន​ទណ្ឌិត​និង​ជន​ជាប់​ឃុំ​ចំនួន​៨៣០នាក់។ លោក​ស៊ីថា មានប្រសាសន៍​ទៀតថា លោក​សូម​គោរព​និង​ដឹង​គុណ​ដល់​លោកពុក​អូលីវីយេ​ ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់​ពន្ធនាគារ​រយៈពេល​កន្លង​មក​រហូត​ដល់​បច្ចុប្បន្ននេះ។ ក្នុងនោះ​រួម​មាន រោង​សម្រាប់​ធ្វើ​កម្មវិធី​ជួប​ជុំ​ មណ្ឌល​សុខភាព ឃោសនសព្ទជាដើម ដែល​ជា​គុណ​បំណាច់​យ៉ាង​ធំ​ធេង ដែល​បាន​យកចិត្ត​ទុក​ដាក់​ ដើម្បី​ជួយ​ដល់​ពន្ធ​នាគារ​ក្នុងវិស័យ​អប់រំ និង​វិស័យ​សុខភាព។​ លោក​ស៊ីថា បន្តថា «នេះ​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​លោក​ពុក​អូលីវីយេ ក្នុង​ស្មារតី​ដែលថា ធ្វើ​យ៉ាងម៉េច​ឲ្យ​ពន្ធ​នាគារ​មាន​ការ​រីក​ចម្រើនក្នុងការ​ព្យាបាល​ដល់​បងប្អូន​ជាប់​ឃុំយើង​នេះ។…នេះ​ជា​ការ​ធ្វើ​បុណ្យ​មួយ​យ៉ាង​សំខាន់​ណាស់សម្រាប់​សង្គ្រោះ​ជីវិត»។  លោក​ប្រធាន​ពន្ធនាគារ​ក៏​សូម​​ឲ្យ​គ្រប់​ស្ថាបន​នានា​បន្ត​ជួយ​បន្ថែម​ទៀត​លើ​ផ្នែក​ជាច្រើន​ដែល​អាច​ជួយ​បាន​ ដើម្បីជួយ​ដល់​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ខេត្ត​តាកែវនេះ។ តំណាង​គណៈ​ប្រតិភូ​នោះ​រួម​មាន​ គ្រីស្ត​សាសនា ពុទ្ធសាសនា និង​អ៊ីស្លាម​សាសនា។ ក្នុងនោះ​ដែរ​តំណាង​សាសនា​នីមួយៗ​បាន​រំលឹក​ដាស់តឿន ដល់​ជន​ជាប់​ឃុំ​ទាំង​អស់ ឲ្យ​ខិត​ខំ​កែ​ប្រែ​ខ្លួន អប់រំ​ខ្លួន​ ហើយ​ក្រោយ​ពេល​ចេញ ពី​មណ្ឌល​កែ​ប្រែ​ក្លាយជា​ពលរដ្ឋ​ល្អនៅ​ក្នុង​សង្គមជាតិ។  តំណាង​សាសនា​ទាំង​អស់​បាន​រៀបចំ​ពិធី​អធិដ្ឋាន​និង​សូត្រ​ធម៌​ ប្រោះ​ព្រំ​លើ​​ជន​ជាប់​ឃុំ​ទាំង​អស់ តាម​របៀប​សាសនា​រៀង​ៗ​ខ្លួន និង​ផ្តល់​ជា​មតិយោបល់​នានា​ដើម្បី​​ណែនាំ​ដល់​អ្នក​ជាប់​ឃុំ​ទាំងអស់​​។ ​ក្នុងនោះ​ដែរ​ លោកអភិបាល​អូលីវីយេ …

តំណាង​អន្តរសាសនា ជួប​និង​លើក​ទឹកចិត្ត​ដល់​ជន​ជាប់​ឃុំ​នៅ​ខេត្ត​តាកែវ Read More »