ដូនជីសារិន ថ្វាយពាក្យសច្ចានិរន្តរ៍

«នាង​ខ្ញុំ​បាន​សរសេរ​ឯកសារ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ខ្ញុំ​សូម​ចុះ​ហត្ថលេខានៅ​លើ​អសនៈនេះ។ នៅ​ពេលនេះ ជីវិត​របស់​ខ្ញុំ ចូលរួមជាមួយ​ជារៀង​រហូតជាមួយ​នឹងសក្ការបូជា​របស់​ព្រះគ្រីស្ត​។ តាម​រយៈ​ព្រះបន្ទូល​ព្រះអង្គ សូម​ព្រះអង្គ​ទទួល​នាង​ខ្ញុំ ឲ្យ​ខ្ញុំ​អាច​រក​ឃើញ​ជីវិត​តែ​នៅ​ក្នុង​ព្រះអង្គ»។ នេះ​ជា​សម្តី​របស់​ដូន​ជី ម៉ារីយ៉ា ដូមីនីកា ម៉ាស្សារេឡូ អេង សារិន ដែល​បាន​ថ្វាយពាក្យ​សច្ចា​និរន្តរ៍​ក្នុងក្រុម​គ្រួសារ​បុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់នៃ​សាលេស៊ាន​ដុន​បូស្កូ នាព្រឹក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២០​នេះ។ កម្មវិធីនេះ បាន​ធ្វើ​ឡើង​​ក្រោម​អធិបតីភាព​របស់​លោក ​ប្រ៊ុយណូ កូសម៍ ជា​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​កំពង់ចាម ​នៅ​សាលា​វិទ្យាល័យ​ដុន​បូស្កូ​ទឹកថ្លា នា​រាជធានីភ្នំពេញ។ ដោយ​សារ​តែ​កូវីដ​១៩ ក្រុម​ដូនជី​​បាន​អញ្ជើញ​ភ្ញៀវ​តិច​តួច​បំផុត​ចូលរួម​ក្នុងកម្មវិធីនេះ ដែលមាន​ដូចជា លោកបូជាចារ្យ​៩​អង្គ បងស្រី​ប្រធាន​ក្រុម​គ្រួសារ និង​សមាជិក​នៃ​ក្រុម​គ្រួសារ​ដូនជី រួម​នឹង​បងប្អូន​សាច់​ញាតិ​របស់បងស្រី​សារិន។ ​​ក្នុងពិធី​ថ្វាយអភិបូជា​ ដើម្បីអរព្រះគុណ​ព្រះជាម្ចាស់ លោកអភិបាល​ប្រ៊ុយណូ កូសម៍ មាន​ប្រសាសន៍​ថា អ្វីដែល​បង​ស្រី​បាន​ធ្វើ​ក្នុង​ថ្ងៃនេះ គឺ​ថ្វាយ​ខ្លួន​ទាំង​ស្រុង​។ ដូច​នៅ​ក្នុងអត្ថបទ​គម្ពីរ​ ព្រះយេស៊ូ​បាន​ប្រាប់​ដល់​មនុស្ស​ជា​ច្រើន​ថា ត្រូវ​ថ្វាយ​ខ្លួន​ដោយ​ចេញពី​ចិត្ត​ គឺ​ថ្វាយ​ខ្លួន​ទាំង​ស្រុង ដែល​ជា​ជម្រើស​អចិន្ត្រៃ​ មិន​មែន​តែ​ម្តង តែ​ជា​រៀង​រហូត។ លោកអភិបាល៖ «ជំនឿ​របស់​យើង​គឺ​យើង​ថ្វាយ​ខ្លួន​ ដើម្បីជួយ​អ្ន​ក​ដទៃដែរ»។ លោកអភិបាល​បញ្ជាក់​ថា អ្វីដែល​យើង​ធ្វើ​គឺ​មិន​មែន​សម្រាប់​ខ្លួន​ឯង គឺ សម្រាប់​អ្នកដទៃ ហើយ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​ទៅ​បាន …

ដូនជីសារិន ថ្វាយពាក្យសច្ចានិរន្តរ៍ Read More »