Month: September 2020

ក្រុមការងារនៃមន្ទីរអប់រំ​ យុវជន និងកីឡា ខេត្តតាកែវ អញ្ញើញមកទស្សនៈកិច្ចវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ

ព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ បានទទួលស្វាគមន៍ក្រុមការងារនៃមន្ទីរអប់រំ​ យុវជន និងកីឡា ខេត្តតាកែវ ដែលបានចុះពិនិត្យវាយតម្លៃ ដេីម្បីត្រៀមលក្ខណ:ក្នុងការបេីកដំណេីរការសាលារៀនឡេីងវិញនៅក្នុងដំណាក់កាលទី២ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ។ប្រភព៖ លោកគ្រូ យុន សំអាត

ការរួបរួមនៃ​យុវជន​​ជាកម្លាំង​រប​ស់​ព្រះ​សហគមន៍

យុវជន៤៥នាក់មកពីអរិយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល បាន​ចូល​រួម​​សិក្ខាសាលា​​យុវជនមួយរយៈ​ពេល​ពីរថ្ងៃពីថ្ងៃទី​២៨និង២៩ ខែសីហា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការរួបរួមនៃ​យុវជន​​ជាកម្លាំង​រប​ស់​ព្រះ​សហគមន៍» នៅព្រះវិហារសន្តសិលា (ពោធិ៍ធំ) ដែលដឹកនាំ​ដោយ​លោកបូជាចារ្យ ប៊ឺត។ ដោយមើលឃើញពីបញ្ហាជាច្រើនចំពោះយុវជនដែលមានពេលទំនេរច្រើន ប៉ុន្តែ​មិន​ទទួល​ព្រះកាយ​ដោយ​មិន​បាន​ស្រាយ​បាបរហូត​២ឆ្នាំ​ លោកបូជាចារ្យ ប៊ឺត បាន​លើកឡើងថា ដើម្បី​ធ្វើ​ឱ្យ​យុវ​ជន​ទាំង​នេះ​មាន​ជំនឿ​ដើម្បី​កសាង​ព្រះ​សងហគមន៍ លោក​បាន​អប់​រំ​ឱ្យ​គេ​យល់​ពី​អ្វី​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ជីវិត ហើយ​អ្វី​ដែលពួក​គេបាន​ឆ្លើយគឺ​គ្រួសារ ប៉ុន្តែ​លោក​ឃើញ​សកម្មភាព​របស់​គេប្រើ​ពេល​វេលា​​ពាក់​ព័ន្ធ​ជាមួយ​ទូរស័ព្ទ​​ច្រើន​ជាង​គ្រួសារ និងព្រះសហគមន៍​ទៅវិញ។​ លោកបូជាចារ្យ ​ប៊ឺត បាន​ថ្លែងបន្ថែមថា ជំនឿរបស់​យុវជន​ជាកម្លាំងដើម្បីកសាងព្រះសហគមន៍ ប៉ុន្តែ​ក៏​មិន​ភ្លេច​ចាស់ទុំ និងគំរូ​បទពិសោធ​​​ន៍របស់ពួកគាត់ដែរ។ លោកបាន​ធ្វើ​ការណែនាំ​ដល់​យុវជន​ទាំងនេះថា ៖​ «ត្រូវការពារជីវិតរបស់យើង។ យើង​ជាកូន​របស់​ព្រះ​ជា​ម្ចាស់​ត្រូវតែមានពេលវេលាអធិដ្ឋានសូមព្រះអង្គជួយបញ្ចប់កូវីដសម្រាប់​ខ្លួន​យើង គ្រួសារ​​​យើង និងត្រូវ​ធ្វើ​សកម្មភាពរបស់​យើងក្នុង​នាម​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់»។ លោក​បូជាចារ្យ បញ្ជាក់​ថា ទោះបី​ចប់​សិក្ខាសាលានេះក្ដី ក៏លោក​នៅតែ​បន្ត​ណែនាំ​ពួក​គេ​តទៅមុខទៀត។ យុវជន ម៉ៅ វាសនា មកពីព្រះវិហារសន្តសិលា (ពោធិ៍ធំ) បានឱ្យដឹងថា សិក្ខាសាលា​ពីរ​ថ្ងៃ​នេះ បានជួយ​ឱ្យយុវជនអាចចូលរួមជាមួយគ្នាទាំងអរិយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល។ លោក​បាន​ថ្លែងថា ៖ «ការ បណ្ដុះ​គំនិតដល់ខ្ញុំឱ្យលែងខ្ជិល ដោយ​បាន​ឃើញ​ការរួបរួម​ចូលគ្នារវាងយុវជនតាមព្រះសហគមន៍ទាំងនេះ បាន​ធ្វើឱ្យ​ខ្ញុំ​មាន​កម្លាំង​បន្ត​ដំណើរ​ទៅមុខ​ទៀត​ដើម្បីជួយព្រះសហគមន៍។ ក្រោយពីសិក្ខាសាលានេះ …

ការរួបរួមនៃ​យុវជន​​ជាកម្លាំង​រប​ស់​ព្រះ​សហគមន៍ Read More »

Subscribe to our newsletter

Don't miss new updates on your email