Day: November 4, 2020

ព្រះសហគមន៍ភូមិភាគភ្នំពេញយកចិត្តទុកដាក់លើសិល្បៈ

ការិយាល័យសិល្បៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រៀបចំសិក្ខាសាលាស្ដីអំពី សិល្បៈ និងតន្ត្រី រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃ១ វិច្ឆិកា ២០២០ ដើម្បីជួយលើកកម្ពស់វប្បធម៌ខ្មែរនៅតាមព្រះសហគមន៍ និងអាចប្រកាសដំណឹងល្អតាមរយៈសិល្បៈ។ អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅនៅភូមិចំការទៀង ក្នុងព្រះវិហារសន្តីម៉ារីញញឹម នៃមណ្ឌលសកម្មភាពតាកែវ ដោយមានសិក្ខាកាមសរុបចំនួន៦៧នាក់ មកពីមណ្ឌលសកម្មភាពទាំង ៩ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ ក្នុងឱកាសនេះដែរ លោកអូលីវីយេ ជ្មិតហស្លេរ៍អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍នៅក្នុងពិធីបិទសិក្ខាសាលានេះថា សូមឲ្យសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រកាសដំណឹងល្អតាមរយៈសិល្បៈ ព្រោះសិល្បៈបានចូលយ៉ាងជ្រៅនៅក្នុងដួងចិត្តប្រជាជនខ្មែរ។ ក្នុងនោះ លោកអភិបាលបានណែនាំ២ចំណុចដល់សិក្ខាកាម និងគ្រីស្តបរិស័ទទាំងអស់ ឱ្យចេះទទួលយកសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងចែករំលែកដល់បងប្អូនឯទៀតៗឲ្យដូចទុយោបង្ហូរទឹក ហើយចេះរស់នៅក្នុងសេចក្ដីសង្ឃឹម ដោយជម្រះចិត្តគំនិតរបស់ខ្លួនដោយយកព្រះគ្រីស្តជាគំរូ និងរស់នៅដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់មនុស្សលោក។ លោក អ៊ុំ សាមាន ជាប្រធានការិយាល័យសិល្បៈភូមិភាគភ្នំពេញ បានឱ្យដឹងថា ទិសដៅនៃការធ្វើសិក្ខាសាលាសិល្បៈនេះគឺ ចង់ឱ្យព្រះសហគមន៍ទាំងអស់នៅភូមិភាគភ្នំពេញ ជាពិសេសគឺក្រុមយុវជនចេះរបាំបុរាណ ប្រពៃណី និងយីកេ។ លោកបញ្ជាក់ថា យើងសម្រេចជ្រើសរើសយីកេមកបង្ហាត់ រីឯរបាំប្រជាប្រីយ៍ យើងបានលើកយករបាំនេសាទមកបង្ហាត់ ហើយរបាំបុរាណយើងមានរបាំជូនពរ និងចុងក្រោយគឺរបាំឱ!ដួងចន្ទ។ លោកសាមានបន្ថែមថា ដោយសានៅក្នុងឆ្នាំនេះទាំងព្រះសហគមន៍ និងក្រសួងសិល្បៈផ្ដោតទៅលើល្ខោនយីកេ។ លោកសង្ឃឹមថាសិក្ខាកាមនឹងអាចបង្រៀនបន្តនូវចំណេះដឹងនេះដល់យុវជនដទៃទៀត …

ព្រះសហគមន៍ភូមិភាគភ្នំពេញយកចិត្តទុកដាក់លើសិល្បៈ Read More »

បងស្រី Marinella ជួយណែនាំក្មេងៗអាយុពី៣ឆ្នាំដល់១០ឆ្នាំ ឱ្យស្គាល់ពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ និងរៀនគូសសញ្ញាឈើឆ្កាងនៅលើខ្លួន

សកម្មភាពបងស្រី Marinella ក្នុងការជួយណែនាំកូនក្មេងអាយុពី៣ឆ្នាំដល់១០ឆ្នាំ ឱ្យស្គាល់ពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ និងរៀនគូសសញ្ញាឈើឆ្កាងនៅលើខ្លួន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី។អត្ថបទនិងរូបភាពដោយ៖ ជិន សុភាព (មណ្ឌលសកម្មភាពភ្នំពេញថ្មី)

រលឹកដល់សន្តសន្តីទាំងឡាយនៃព្រះសហគមន៍កាតូលិក នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០

ព្រះវិហារសន្តយ៉ូសែបជ្រៃធំ រៀបចំពិធីបុណ្យអភិបូជា ក្នុងទិវានឹករលឹកដល់សន្តសន្តីទាំងឡាយនៃព្រះសហគមន៍កាតូលិក នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីលោកបូជាចារ្យ ឡេ វ៉ាន់ទីន និងមានគ្រីស្តបរិស័ទចូលរួមច្រើនកុះករ។ លោកបូជាចារ្យ ទីន មានប្រសាសន៍ថា “យើងម្នាក់ៗគួរតែយកសន្តសន្តីជាគំរូនៃជំនឿ”ក្រោយពិធីបុណ្យអភិបូជា ព្រះសហគមន៍បានរៀបចំកម្មវិធីជប់លៀងអបអរដែលមានគ្រីស្តបរិស័ទ យុវជននិងក្រុមកាយឫទ្ធិ ព្រមទាំងគ្រូអប់រំជំនឿចូលរួមផងដែរ ។អត្ថបទនិងរូបភាពដោយ៖ ជា គីមហ័ង (មណ្ឌលសកម្មភាពបាសាក់)

Subscribe to our newsletter

Don't miss new updates on your email