សកម្មភាព

ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២១ លោកឪពុក​ រឿង ឆ័ត្រសិរី តំណាងព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច

លោកឪពុក​ រឿង ឆ័ត្រសិរី តំណាងព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច តាមរយៈកិច្ចការរបស់គណៈកម្មការសង្គហៈ បាននាំយកអំណោយពីសប្បុរសជនកាតូលិក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ​ ជូនទៅដល់បងប្អូន​ចំនួន​៣៨គ្រួសារ​ ដែលជាប់ចត្តាឡីស័កនៅក្នុងភូមិសាមគ្គី​។ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូន ដែលចែករំលែកធម៌មេត្តា​ករុណា​ទាំងអស់ និងសូមឱ្យបងប្អូនដែលជាប់ចត្តាឡីស័កទាំងអស់គ្នាមានសុខភាពល្អគ្រប់ៗគ្នា៕

ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០២១ សកម្មភាពកសាងព្រះសហគមន៍ នៅភូមិព្រែតាទែន

សកម្មភាពកសាងព្រះសហគមន៍ នៅភូមិព្រែតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដឹកនាំដោយលោកឪពុក ចន ប៉ែង ជាមួយអ្នកភូមិ និងអ្នកស្ម័គ្រចិត្ត ជាកូនៗ យាយៗ អ្នកគ្រូ បងប្រុស ដែលមកជួយគ្នា។ 🏨ព្រះសហគមន៍ដ៏តូចនេះ នៅតែមានជីវិត ទោះបីមានកូវីដ-១៩ក៏ដោយ ក៏យើងនៅតែបន្តការអភិវឌ្ឍន៍ គឺសាងសង់រោង ដើម្បីកម្មវិធីនៅពេលខាងមុខ ត្រៀមសាលាមត្តេយ្យ និងធ្វើបង្គន់ថែម។ 🙏សូមអរគុណបងប្អូន ដែល​បរិច្ចាគ​វិភាគទានទិញសម្ភារៈ។ យើងនៅជំពាក់ពន្លកម្មជាង និងថ្លៃសម្ភារៈខ្លះ បើសិនបងប្អូនចង់ចូលរួមបន្តិចបន្តួច សូមទាក់ទងលោកពុកចន ឬលោកឪពុក​ ឆ័ត្រសិរី៖ABA លេខ 000759932🏨

ថ្ងៃ ចន្ទ ទី ១២ ខែមេសា ឆ្នាំ ២០២១

អារុណ សួស្ដី !ដោយដេីរតាមសារពិសេសរបស់ខ្ញុំពីម្សិលមិញ ដេីម្បីជួយអ្នកក្រីក្រដែលគ្មានទីពឹង និងកំពុងរងទុក្ខលំបាកនៅទីក្រុងភ្នំពេញ https://www.youtube.com/watch?v=_qq97XZAUSoព្រឹកមិញ ខ្ញុំ បានរៀបចំប្រជុំគណកម្មាការសម្រុះសម្រួល ។ហេតុ នេះហេីយ ខ្ញុំសូមហៅម្ដងទៀតឱ្យបងប្អូនទាំងអស់ជាគ្រីស្ដបរិស័ទ ជាមិត្តសម្លាញ់ សូមបេីកភ្នែក បេីកត្រចៀក កន្លែងណាដែលយេីងរស់នៅ ប្រសិនបេីយេីងឃេីញបងប្អូនយេីងដែលកំពុងពិបាកមែនទែន សូមទាក់ទងតាមទូរសព្ទតាម SMS ផ្ទាល់ ខ្លួន ជាមួយ សមាជិក ណាមួយក៏បាននៃ *គណកម្មាការសង្គ្រោះបន្ទាន់កូវីដ១៩ រាជធានី ភ្នំពេញ * ។សូមអរគុណ! 🙏សូម ព្រះ ជាម្ចាស់ប្រទានពរ ដល់បង ប្អូន ! 😇+លោកអភិបាល អូលីវីយ៉េ

ថ្ងៃ​អង្គារ​ ទី​០៦​ ខែមេសា​ ឆ្នាំ២០២១

លោកអភិបាល​ អូលីវីយ៉េ​ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភ្នំពេញ​ និងក្រុមការងារព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម​ ភូមិ​ចំការទៀង​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ​ បានអញ្ជេីញចុះសួរសុខទុក្ខគ្រួសារដែលកំពុងជាប់ចត្តាឡីស័ក​ ចំនួន​ ៦គ្រួសារ​ ស្ថិតនៅក្នុងភូមិត្រពាំងព្រីង​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ​។ ការអញ្ជេីញចុះសួរសុខទុក្ខនេះផង​ដែរ​ លោកអភិបាល​ ក៏បាននាំយកសម្ភារៈ​ និងគ្រឿងឧបភោគ​បរិភោគ​មួយចំនួនសម្រាប់ឧបត្ថម្ភ​ និងផ្គត់ផ្គង់ ដែលមួយគ្រួសារទទួលបាននូវ៖ -​ អង្ករ​ ៥០គីឡូក្រាម​-​ មាន់​ ២​ និងសាច់​ជ្រូក-​ មី​ ១កេស-​ ត្រីខ​ ១យួរ-​ ស្វាយ​ ១០គីឡូក្រាម​-​ ទឹកសុទ្ធ​ ១កេស-​ ពងមាន់​ ៥០គ្រាប់-​ ស្ករគ្រាប់ដូង​ ២កញ្ចប់-​ នំ​ Cookies ២កញ្ចប់-​ ដំណាប់ស្វាយ​ ២ប្រអប់-​ គ្រឿង​ទេស​ (ខ្ទឹមស​ ម្រេច​ ប្រេងឆា​)-​ ថវិកា​ ២០ម៉ឺន​រៀល​ ជាចុងក្រោយ​ លោកអភិបាល​ក៏បានផ្ដល់អនុសាសន៍លេីកទឹកចិត្ត​ និងណែនាំអំពីអនាម័យ​ ការថែទាំសុខភាព​ និងជូនពរដល់គ្រួសារជាប់ចត្តាឡីស័កទាំង​ …

ថ្ងៃ​អង្គារ​ ទី​០៦​ ខែមេសា​ ឆ្នាំ២០២១ Read More »

ពិធី​សម្ពោធ​ជួង​ និងសុំចូលព្រះសហគមន៍របស់បេក្ខជន ២១ រូប នៅ​ព្រះសហគមន៍​ព្រះ​ត្រៃឯក​គិរីវង់

ពិធី​សម្ពោធ​ជួង​ និងសុំចូលព្រះសហគមន៍របស់បេក្ខជន ២១ រូប នៅ​ព្រះសហគមន៍​ព្រះ​ត្រៃឯក​គិរីវង់​ ក្នុង​មណ្ឌល​សកម្មភាពតាកែវ​ ភូមិភាគ​ភ្នំពេញ ក្រោមអធិបតីលោកអភិបាល អូលីវីយ៉េ កាលពី​ថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ​២០២១។

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សម្ពន្ធ​កាតូលិក​ដើម្បី​មនុស្សធម៌​និង​អភិវឌ្ឍ​ (CACD) ធ្វើនៅអង្គការការីតាសក្រុងតាខ្មៅ

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សម្ពន្ធ​កាតូលិក​ដើម្បី​មនុស្សធម៌​និង​អភិវឌ្ឍ​ (CACD) ធ្វើនៅអង្គការការីតាសក្រុងតាខ្មៅ នារសៀល​ថ្ងៃទី​១៨ ខែមករា​ ឆ្នាំ​២០២១​ ក្រោមអធិបតីលោកអភិបាល អូលីវីយ៉េ​៕

លោកអភិបាល អូលីវីយ៉េ បាន​អញ្ជើញទៅសួរ​សុខទុក្ខ​និង​ថ្វាយ​អភិបូជា​អរព្រះគុណ​ព្រះជា​ម្ចាស់​ នៅ​ព្រះសហគមន៍សន្តម៉ាតាំង កំពង់​ចម្លង​

ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២១ លោកអភិបាល អូលីវីយ៉េ បាន​អញ្ជើញទៅសួរ​សុខទុក្ខ​និង​ថ្វាយ​អភិបូជា​អរព្រះគុណ​ព្រះជា​ម្ចាស់​ នៅ​ព្រះសហគមន៍សន្តម៉ាតាំង កំពង់​ចម្លង​ និងបាន​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​មណ្ឌល​កុមារ​កំព្រា​មេគង្គផងដែរ៕

​កម្មវិធីប្រជុំ​លោកបូជាចារ្យ​ បងប្រុស​បងស្រី​ និង​គណៈកម្មការ​ព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពទន្លេមេគង្គ និងមណ្ឌលសកម្មភាពទន្លេបាសាក់

នាព្រឹក​ថ្ងៃទី​១៥ ខែមករា​ ឆ្នាំ​២០២១​នេះ​ លោកអភិបាល​ អូលីវីយ៉េ​ បាន​អញ្ជើញចូលរួមជាអធិបតីក្នុង​កម្មវិធីប្រជុំ​ជាមួយ​លោកបូជាចារ្យ​ បងប្រុស​បងស្រី​ និង​គណៈកម្មការ​ព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពទន្លេមេគង្គ និងមណ្ឌលសកម្មភាពទន្លេបាសាក់ ដែលធ្វើនៅព្រះសហគមន៍សន្ត​ហ្រ្វង់ស្វ័រសាវីយ៉េ ចំប៉ា៕

Subscribe to our newsletter

Don't miss new updates on your email