កិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍
សកម្មភាពនៃកិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍ រវាងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានលោកអភិបាលអូលីវីយេជាអភិបាលបាន កសាងចំណងមេត្រីភាពយ៉ាងជិតស្និត រវាងព្រះសហគមន៍កាតូលិក ជាមួយវត្តអង្គមន្ត្រី ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកអភិបាលអូលីវីយេ រួមជាមួយព្រះសង្ឃ គណកម្មវត្ត បានរួមគ្នាដាំដើមឈើ និងស្មៅ រៀបចំសួននៅមុខរូបសំណាក់ដែលលោកអភិបាលបានប្រគេនដល់វត្តអង្គមន្ត្រី។ ព្រះសង្ឃលោកអាចារ្យ និងគណកម្មការវត្តអង្គមន្ត្រី បានថ្លែងអំណរគុណ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាប្រធានបរិស្ថានវត្តអង្គមន្ត្រី។ ព្រះគ្រូចៅអធិការវត្តមានសង្ឃដីថា លោកងភិបាលបានប្រគេន រូបសំណាក់ចំនួនបីមាន៖ រូបសំណាក់សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញាណោ)។ រូបសំណាក់ព្រះបាទ ជ័យ វរ្ម័ន ទី៧ និង រូបសំណាក់អភិរម្យ ក្រម ង៉ុយ។ ជាមួយគ្នានេះលោកក៏បាន ប្រគេនដើមក្រញូងពីរដើម និងប្រគេនស្មៅ១០០ការ៉េ ដើម្បីធ្វើសួនច្បារមុខរូបសំណាក់។ សូមបញ្ជាក់ថា ក្នុងរដូវកាលនៃការការពារប្រយុទ្ធនឹងកូវីដ១៩ លោកអភិបាលអូលីវិយេ បានប្រគេន រោងកសិដ្ឋានដាំបន្លែ និងបានជួយរៀបចំតាមស្តង់ដាបច្ចេកទេសផង។ ចំពោះព្រះសង្ឃ …
កិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍ Read More »
គ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ប្រារព្ធពិធីបុណ្យភ្ជុំ រួមជាមួយប្រពៃណីខ្មែរតាមបែបកាតូលិក
នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ ២០២០ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យភ្ជុំ និងជាប្រពៃណីជាតិខ្មែរ ព្រះសហគមន៍កាតូលិក ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន ដែលមានគ្រីស្តបរិស័ទប្រមាណជិត៦០នាក់ បានចូលរួមប្ររព្ធពិធីនេះជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ដោយមានពិធីថ្វាយអភិបូជា និងអធិដ្ឋាន នឹករឭកដល់មរណៈបុគ្គលទាំងអស់ ដែលដឹកនាំដោយលោក ដាមីញ៉ាំងហ្វានឺ ជាបូជាចារ្យទទួលការខុសត្រូវព្រះវិហារព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង។ តាមការណែនាំរបស់លោកដាមីញ៉ាំង នៅក្នុងធម្មទេសនានាឱកាសនេះលោកបានមានប្រសាសន៍លើកយកអត្ថន័យនៃអត្ថបទព្រះគម្ពីរថា ទោះបីបងប្អូនរស់ក្ដី ស្លាប់ក្ដី សូមលើកទឹកចិត្តគ្នាទៅវិញទៅមក។ លោកថា បុណ្យភ្ជុំ ជាដំណឹងល្អសម្រាប់យើងជាគ្រីស្តសាសនា ដោយសារសេចក្ដីក្នុងអង្គព្រះគ្រីស្តដែលជាប្រភពនៃជីវិត។ លោកដាមីញ៉ាំងបញ្ជាក់ថា សម្រាប់យើងជាគ្រីស្តបរិស័ទកាតូលិក ការបុណ្យភ្ជុំមិនមែនមានទេប៉ុន្មានថ្ងៃនេះទេ គឺយើងធ្វើជារៀងរាល់ថ្ងៃ ដោយការនឹករឭកដល់អស់បងប្អូនដែលបានលាចាកលោកនេះនៅក្នុងពិធីបុណ្យអភិបូជា ជារៀងរាល់ថ្ងៃ ដោយបងប្អូនគ្រាន់តែសរសេរឈ្មោះមរៈបុគ្គលទាំងនោះរួចដាក់នៅក្នុងស្រោមសំបុត្រដែលដាក់នៅខាងមុខព្រះវិហារ រួចប្រគល់ជូនលោកបូជាចារ្យដើម្បីអធិដ្ឋាននៅក្នុងពិធីថ្វាយអភិបូជា។ លោកបូជាចារ្យប្រកាសស្នើដល់គ្រីស្តបរិស័ទទាំងអស់ថា សូមបងប្អូនមកអធិដ្ឋាននឹករឭកដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានចែកឋានទៅ ដោយមិនមែនត្រឹមតែថ្ងៃបុណ្យភ្ជុំនេះទេ ប៉ុន្តែបងប្អូនអាចមកអធិដ្ឋាននៅទីនេះនៅថ្ងៃណាក៏បានប្រសិនបើបងប្អូនចង់ ដោយគ្រាន់តែបងប្អូនប្រាប់មកលោកបូជាចារ្យ ឬគណៈកម្មការព្រះសហគមន៍ នឹងបើសោរជូនបងប្អូនជានិច្ច។ លោកសិលា កាន់ប៊ុយ បានផ្ដល់នូវសាក្ខីភាពក្នុងនាមជាគណៈកម្មការព្រះគម្ពីរកម្ពុជាថា ទោះបីខ្ញុំជាគ្រីស្តបរិស័ទកម្ពុជា តែពិធីបុណ្យភ្ជុំជាបុណ្យប្រពៃណី ខ្ញុំអាចធ្វើដើម្បីចូលរួមជាមួយប្រពៃណីដោយតាមជំនឿរបស់ខ្ញុំជាគ្រីស្តសាសនា។ លោកបន្តថា នៅថ្ងៃនេះយើងបានប្រារព្វពិធីបុណ្យដើម្បីនឹករឭកដល់វិញ្ញាណក្ខខន្ធរបស់មរណៈបុគ្គលទាំងឡាយ និងសាច់ញាតិជាទីស្រឡាញ់ និងឪពុកម្ដាយរបស់យើង ជាឱកាសមួយដើម្បីអធិដ្ឋានអង្វរព្រះជាម្ចាស់សម្រាប់វិញ្ញាណក្ខខន្ធរបស់បុគ្គលទាំងនោះ ដោយសារតែពួកគាត់ផ្ទាល់ក៏ជាបុព្វបុរសរបស់យើង ហើយក៏ជាការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយសារពួកគាត់ទើបមានយើង។ ដូចនេះនាំឱ្យអរព្រះគុណព្រះជាម្ចាស់ …