លោកបូជាចារ្យសួន ហង្សលី៖ រួមជាមួយព្រះយេស៊ូ នៅជាប់នឹងព្រះអង្គ យើងនឹងបង្កើតផលបានបរិបូរណ៍
នៅក្នុងពិធីបុណ្យគោរពព្រះនាងម៉ារីបង្ហាញខ្លួននៅហ្វាទីម៉ា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក អូលីវីយេ ជ្មិតហស្លេរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកបូជាសួន ហង្សលី ជាតំណាងពេញសិទ្ធិរបស់លោក បានរួមគ្នាថ្វាយអភិបូជានៅទឹកដីមរណសាក្សីនៅភូមិតាំងគោក ឃុំស្រយ៉ូង ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានគ្រីស្តបរិស័ទចូលរួមចំនួន១០នាក់ និងផ្សាយតាមបណ្តាញ់សង្គម។ ជាទូទៅ ជារៀងរាល់ឆ្នាំ ព្រះសហគមន៍កាតូលិកតែងតែធ្វើពិធីបុណ្យធំ នៅក្នុងខែឧសភា ដើម្បីរំលឹកដល់មរណបុគ្គលដែលបានបូជាជីវិតដោយសារជំនឿនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដោយមានការចូលរួមពីព្រះសហគមន៍គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ក្រោមអធិបតីរបស់លោកអភិបាលនៃព្រះសហគមន៍ទាំងបីអង្គ។ ប៉ុន្តែដោយសារ កលយុគនៃកូវីដ១៩ ព្រះសហគមន៍ត្រូវផ្អាកការជួបជុំនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនិងបង្ការការឆ្លងនៃមេរោគនេះ។ មុនពេលអភិបូជា លោកអភិបាលអូលីវីយេបានណែនាំឲ្យគ្រីស្តបរិស័ទចាប់អារម្មណ៍អំពីមរណសាក្សី ដូច្នេះថា យើងថ្វាយអភិបូជា នៅលើអាសនៈពិសេស គឺគ្រែ ដែលសាឡាស់ សាឡឹម និងសំរើន ដែលធ្លាប់ថ្វាយអភិបូជាចុងក្រោយលើគ្រែនេះនៅក្នុងសម័យខ្មែរក្រហម ក្នុងឆ្នាំ១៩៧៧។ លោកបន្ថែមថា នេះជាឱកាសមួយដើម្បីនឹករលឹកដល់មរណសាក្សីរបស់យើង ដោយទូលអង្វរព្រះជាម្ចាស់ ប្រទានពរដល់ព្រះសហគមន៍របស់យើងទាំងមូល តាមរយៈមរណសាក្សីរួមជាមួយព្រះនាងម៉ារី នៅទីក្រុងហ្វាទីម៉ា ដើម្បីនៅក្នុងរដូវកូវីដ១៩នេះ យើងទទួលអំណោយទានមួយយ៉ាងពិសេស «គឺជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម»។ ក្នុងធម្មទេសនា លោកបូជាចារ្យសួន ហង្សលី បានលើកឡើងពី៣ចំណុចសំខាន់ៗ …
លោកបូជាចារ្យសួន ហង្សលី៖ រួមជាមួយព្រះយេស៊ូ នៅជាប់នឹងព្រះអង្គ យើងនឹងបង្កើតផលបានបរិបូរណ៍ Read More »