Author name: Bouren Mno

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត ចំរើន បានសម្តែងនូវព្រះទ័យសោមនស្ស និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាល អូលីវីយ៉េ ដែលបានចូលរួមថែរក្សាវប្បធម៌ ប្រពៃណី សិល្បៈតន្ត្រីបុរាណ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាយ៉ាងសកម្ម។ ព្រះអង្គបានគូសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលជាឱកាសឱ្យកូនចៅសម្តែងនូវកតញ្ញូតាធម៌ចំពោះអ្នកមានគុណ និងធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ។ ព្រះអង្គបានមានថេរដីកាកោតសរសើរលោកអភិបាល អូលីវីយ៉េ ដែលលោកតែងតែប្រតិបត្តិខ្លួន និងរស់នៅក្នុងនាមជាប្រជានជនខ្មែរ ដោយបានថែរក្សាទំនៀមទម្លាប់ សម្លៀកបំពាក់ សិល្បៈតន្ត្រីបុរាណ ព្រមទាំងតែងតែរៀបចំកម្មវិធីចែកទេយ្យទានជូនដល់ចាស់ជរាដូចជារដូវភ្ជុំ និងចូលឆ្នាំថ្មីជាដើម។ បន្ថែមពីលើការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ លោកអភិបាលក៏បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍវត្តអង្គមន្ត្រីឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកអភិបាល អូលីវីយ៉េ […]

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ Read More »

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ បងប្រុស បងស្រី និងលោកអភិបាល។  នៅក្នុងសុន្ទរកថា លោកអភិបាលអូលីវីយ៉េ បានរំលឹកឡើងវិញអំពីការវិវត្តនៃសង្គមចាប់តាំងពីឆ្នាំ២០០០ មកទល់បច្ចុប្បន្ន ដោយសង្កេតឃើញថា បច្ចេកវិទ្យា ទំនោរសម្ភារនិយម និងការគិតតែពីរឿងលុយកាក់ បានបង្កើតឱ្យមានបញ្ហាស្មុគស្មាញជាច្រើន ដូចជា បំណុល គ្រឿងញៀន និងការប្រែប្រួលផ្លូវចិត្ត។ ដូច្នេះ ព្រះសហគមន៍ចាំបាច់ត្រូវអង្គុយរិះគិតរួមគ្នា ដើម្បីតម្រង់ទិសការងារឱ្យស្របទៅតាមស្ថានភាពជាក់ស្តែងនៃសតវត្សរ៍ទី២១។  លោកអភិបាលបានលម្អិតអំពីតួនាទីសំខាន់ៗនៃគណៈកម្មការនានាក្នុងព្រះសហគមន៍ដែល​នឹងរួមចំណែក​ជួយ​ដល់​កិច្ចការព្រះសហគមន៍​។ លោក​មានប្រសាសន៍ថា គណៈកម្មការកណ្តាល ដើរតួជាអ្នកប្រមូលផ្តុំតំណាងក្រុមនីមួយៗ ដោយជួបជុំគ្នា ៣ ទៅ ៤ខែម្ដង ដើម្បីពិគ្រោះយោបល់ និងគិតគូរពីការអភិវឌ្ឍព្រះសហគមន៍ទាំងមូល។ លោកអភិបាលបានរំលឹកពីគំរូក្រុមគ្រីស្តទូតសម័យដើម

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ Read More »

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ បានលើកទឹកចិត្ត និងរំឭកដល់បងប្អូនគ្រីស្តបរិស័ទ ព្រមទាំងបងប្អូនដែលកំពុងស្វែងយល់អំពីជំនឿកាតូលិក ឱ្យយល់ច្បាស់អំពីខ្លឹមសារនៃជំនឿដែលខ្លួនកំពុងប្រតិបត្តិ គឺការជឿជាក់ និងពឹងផ្អែកទាំងស្រុងលើព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មរស់ឡើងវិញ។ ទន្ទឹមនឹងនេះ លោកអភិបាលបានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់គ្នា បង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកដទៃឱ្យដូចព្រះយេស៊ូ ដោយលោកបានសង្កត់ធ្ងន់ថា៖ ទោះបីជាយើងក្រីក្រ ប៉ុន្តែនៅតែមានបងប្អូនជាច្រើនទៀតដែលក្រីក្រ និងខ្វះខាតជាងយើង ដែលកំពុងត្រូវការជំនួយពីយើង។ គួរបញ្ជាក់ផងដែរថា ព្រះសហគមន៍បាទី គឺជាព្រះសហគមន៍មួយក្នុងចំណោមព្រះសហគមន៍ទាំង ៨ នៃមណ្ឌលសកម្មភាពតាកែវ ដែលស្ថិតក្រោមការមើលថែ និងគង្វាលដោយ លោកបូជាចារ្យ ឆាល និងលោកបូជាចារ្យ ចន ប៉េង ជាជំនួយការ។ ព្រះសហគមន៍ទាំង ៨

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ Read More »

ដំណើរបូជនីយចររបស់សាលាអប់រំជំនឿសន្តយ៉ូស្ទីន ទៅព្រះសហគមន៍ម៉ាឡេស៊ី

និស្សិត និងសាស្ត្រាចារ្យនៃសាលាអប់រំជំនឿសន្តយ៉ូស្ទីន ប្រមាណ ៥០ រូប ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេបានអញ្ជើញធ្វើបូជនីយចរណ៍នៅព្រះសហគមន៍អគ្គភូមិភាគគូឡាឡាំពួ និងភូមិភាគប៉េណាំង នៃប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនៃជំនឿនេះ បានផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ឈ្វេងយល់កាន់តែស៊ីជម្រៅអំពីមូលដ្ឋានគ្រឹះនៃជំនឿ សុខដុមរមនីយកម្ម និងការរួមរស់ជាមួយគ្នាក្នុងសន្តិភាព ព្រមទាំងបំផុសទឹកចិត្តឱ្យក្លាយជា គ្រីស្តទូតដ៏សកម្មក្នុងការប្រកាសដំណឹងល្អ។ ក្នុងថ្ងៃដំបូង ទី ២៤ ខែកញ្ញា នៅរដ្ឋធានីគូឡាឡាំពួ គណៈប្រតិភូទាំងអស់ បានអញ្ជើញទៅទស្សនកិច្ចនៅវិហារឥស្លាមជាតិម៉ាឡេស៊ី (National Mosque of Malaysia) ដើម្បីឈ្វេងយល់ពីស្ថាបត្យកម្មដ៏ល្អវិសេសវិសាល ដែលឆ្លុះបញ្ចាំងពីវប្បធម៌អ៊ីស្លាម និងភាពសម្បូរបែបនៃទិដ្ឋភាពទីក្រុងគូឡាឡាំពួ។ ថ្ងៃទី ២៥ ខែកញ្ញា ពេញមួយថ្ងៃ បូជនីយេសក៍ទាំងអស់​បាន​ធ្វើ​ដំណើរទៅអាសនៈវិហារសន្តយ៉ូហាន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគណៈកម្មការភូមិភាគទទួលបន្ទុកការអភិវឌ្ឍមនុស្ស ព្រមទាំងបានឈ្វេងយល់ពីមូលដ្ឋានគ្រឹះនៃជំនឿកាតូលិក និងការកសាងសុខដុមរមនីយកម្មអន្តរសាសនានៅម៉ាឡេស៊ី។ កម្មវិធីបានបន្តដោយការសូត្រព្រះមាលា ការតាំងព្រះកាយ និងការចូលរួមអភិបូជារួមគ្នាជាមួយគ្រីស្តបរិស័ទក្នុងតំបន់។ បន្ទាប់មក ក្រុមប្រតិភូក៏បានចូលទស្សនាសួនបក្សីដ៏ល្បីល្បាញក្នុងទីក្រុងផងដែរ។ លុះដល់ពេលល្ងាច មានកិច្ច​ស្វាគមន៍​​យ៉ាងកក់ក្តៅបំផុតពីសំណាក់ លោកអគ្គអភិបាល យូលាន ឡេអូវ (Julian

ដំណើរបូជនីយចររបស់សាលាអប់រំជំនឿសន្តយ៉ូស្ទីន ទៅព្រះសហគមន៍ម៉ាឡេស៊ី Read More »

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ និងគ្រីស្តបរិស័ទយ៉ាងច្រើនកោះករ។ នៅក្នុងធម្មទេសនា លោកអភិបាល សិលា សួន ហង្សលី បានមានប្រសាសន៍ថា នេះជាឱកាសមួយសម្រាប់អរព្រះគុណព្រះជាម្ចាស់ និងសូមព្រះអង្គប្រទានព្រះពរដល់សាស្ត្រាចារ្យ និងសិស្សនិស្សិតទេវវិទ្យាល័យទាំងអស់ សម្រាប់ការសិក្សា និងបេសកកម្មបម្រើព្រះសហគមន៍។ លោកអភិបាលក៏បានចែករំលែកចំណាប់អារម្មណ៍ទាក់ទងនឹងឃ្លាព្រះគម្ពីរនាថ្ងៃនោះថា «ព្រះយេស៊ូបានទតឃើញមហាជន ព្រះអង្គក៏មានចិត្តអាណិតអាសូរ ព្រោះថាជនទាំងនោះប្រៀបដូចជាចៀមដែលគ្មានគង្វាល»។ ត្រង់ចំណុចនេះ លោកអភិបាលបានរំលឹកអំពីប្រវត្តិជូរចត់កាលរស់នៅជំរំ ដោយបានឃើញបងប្អូនខ្មែរជាច្រើនរងទុក្ខលំបាក រងការធ្វើបាប រត់គេចពីសង្គ្រាម គ្មានអាហារបរិភោគគ្រប់គ្រាន់ និងមានអ្នកជំងឺជាច្រើនមិនទទួលបានការព្យាបាលត្រឹមត្រូវ។ ពេលនោះដែរ លោកបានឃើញមានតែលោកបូជាចារ្យ និងបងស្រីជាជនបរទេសប៉ុណ្ណោះ ដែលបានជួយដល់បងប្អូនស្នាក់នៅជំរំ ដែលធ្វើឱ្យលោកចោទជាសំណួរ សួរខ្លួនឯងថា ហេតុអ្វីមានតែបូជាចារ្យ

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី Read More »

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦នេះ មណ្ឌលប្រឡងរបស់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សន្តហ្វ្រង់ស្វ័រ មានចំនួន ៨បន្ទប់ ដែលមានបេក្ខភាពប្រឡងសរុប ១៤៦នាក់ ជាប់ ១៤៥នាក់ គិតជាភាគរយបេក្ខជនប្រឡងជាប់គឺ ១០០ភាគរយ។ បើគិតត្រឹមសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦នេះ បេក្ខជនទទួលបានលំដាប់និទ្ទេសដូចខាងក្រោម៖ បេក្ខភាពសរុប ៤១នាក់ ស្រី ២០នាក់៖ និទ្ទេស A៖ ០២នាក់ និទ្ទេស B៖ ០៤នាក់ និទ្ទេស C៖ ១៦នាក់

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០% Read More »

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ «ព្រលឹងវិញ្ញាណ» ដែលមិនអាចបំពេញបានដោយលុយកាក់ ឬអាហារធម្មតានោះឡើយ ពោលគឺមានតែព្រះបន្ទូល និងព្រះវត្តមានរបស់ព្រះយេស៊ូផ្ទាល់ប៉ុណ្ណោះដែលជាអាហារពិតប្រាកដ។ លោកឪពុកបានលើកយកអត្ថបទដំណឹងល្អស្ដីពី «ការអស្ចារ្យ ប្រទាននំបុ័ង ដល់មហាជន៥០០នាក់» នៅថ្ងៃនេះ មកពន្យល់ថា៖ «ពេលដែលមហាជនរាប់ពាន់នាក់ដើរតាមព្រះយេស៊ូ ពួកគេមិនមែនគ្រាន់តែស្វែងរកនំបុ័ងចិញ្ចឹមក្រពះនោះទេ ប៉ុន្តែគេស្វែងរកសេចក្ដីសង្ឃឹម និងការសង្គ្រោះ។ មុនពេលព្រះអង្គប្រទានអាហារ ព្រះអង្គបានប្រទាននូវព្រះហឫទ័យអាណិតអាសូរ និងសេចក្ដីស្រឡាញ់ជាមុនសិន»។ ពីនេះ លោកឪពុក យ៉ូហាន អ៊ុន សុន បានប្រៀបធៀបគំនិតរវាងមនុស្ស និងព្រះអង្គ ដោយបញ្ជាក់ថា មនុស្សជាញឹកញាប់ (ដូចជាពួកសាវ័ក) តែងតែសម្លឹងមើលតែ «អ្វីដែលខ្លួនគ្មាន»

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន» Read More »

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន ៤៣នាក់ (ស្រី ២៦នាក់) ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងនោះរួមមាន៖ និទ្ទេស ល្អ ៖ ចំនួន ១៥នាក់ (ស្រី ១២នាក់) ស្មើនឹង ៣៤.៨៨% និទ្ទេស ល្អបង្គួរ ៖ ចំនួន ២១នាក់ (ស្រី ១០នាក់) ស្មើនឹង ៤៨.៨៤% និទ្ទេស មធ្យម ៖ ចំនួន ៧នាក់ (ស្រី ៤នាក់)

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់ Read More »

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។ លោកបានបញ្ជាក់ថា រយៈពេល ២៨ ឆ្នាំដែលរូបលោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ គឺស្របពេលគ្នានឹងការឈានជើងមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨។ លោកបានរំលឹកពីទិដ្ឋភាពចាស់ៗនៅតំបន់ស្វាយប៉ាក ការវិវឌ្ឍរបស់ព្រះសហគមន៍ និងបានសម្តែងការនឹករលឹកដល់គ្រីស្តបរិស័ទចាស់ទុំជាច្រើន ដែលបានរួមចំណែកកសាងព្រះសហគមន៍តាំងពីដើមរៀងមក។ ការសម្ពោធព្រះវិហារនៅស្វាយប៉ាកថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំទីពីរ បន្ទាប់ពីការកសាងព្រះវិហារមួយទៀតនៅតំបន់សែនសុខ របស់លោកបូជាចារ្យ អូគូស្ទីន យ៉ុងហ៊ីអុក វ៉ុន ជាសាសនទូតកូរ៉េ។ ក្នុងធម្មទេសនា លោកអភិបាលបានលើកអំពីប្រវត្តិរបស់សន្តីម៉ារីម៉ាដាឡា (St. Mary Magdalene) ដែលជាឧបការីនីនៃព្រះវិហារនេះ ដោយលោកបានគូសបញ្ជាក់នូវចំណុចសំខាន់ៗដូចជា៖ ជាចុងក្រោយ លោកអភិបាល អូលីវីយ៉េ បានរលឹកដល់គ្រីស្តបរិស័ទទាំងអស់ថា កុំឲ្យផ្តោតសំខាន់តែលើអាគារព្រះវិហារដែលទើបនឹងសាងសង់រួច (ទោះបីជាថ្ងៃនេះមានអ្នកចូលរួមច្រើនកុះករ)។

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក Read More »

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ។ ក្នុងឱកាសនោះដែរ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ ដែលជាមេដាយថ្នាក់ខ្ពស់មួយក្នុងប្រទេស ជាសក្ខីកម្ម​សម្រាប់​ការជួយ​ឧបត្ថម្ភ​ និងទំនាក់ជិតស្និទ្ធ​លើ​ផ្នែក​ផ្សេងៗក្នុង​វិស័យសាសនា។ សន្តិភាពកើតចេញពីទំនាក់ទំនង ការធ្វើ​ធម៌មេត្តាករុណា និងការយល់ចិត្តគ្នា នៅក្នុងកម្មវិធីនេះ លោកអភិបាល អូលីវីយ៉េ ដែលទើបតែទទួលងារពីមន្ត្រីសង្ឃជាន់ខ្ពស់ខាងពុទ្ធសាសនាជា «អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍» បានរំលឹកពីទំនាក់ទំនងជិតស្និទ្ធជាមួយវត្តអង្គមន្ត្រីតាំងពីឆ្នាំ២០០២ មក។ លោកបានសង្កត់ធ្ងន់ថា ការកសាងផ្លូវថ្នល់តភ្ជាប់រវាងវត្ត និងព្រះវិហារកាតូលិកកាលពីអតីតកាល គឺជាដើមចមនៃការបង្កើតសន្តិភាពផ្លូវចិត្ត និងសាមគ្គីភាព។ លោកអភិបាលបានបញ្ជាក់ថា «ផ្លូវនេះទៅជានិមិត្តរូបទីមួយ

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព» Read More »

Subscribe to our newsletter

Don't miss new updates on your email