បេក្ខជន ១៦ នាក់ទទួលអគ្គសញ្ញា​លាប​ថ្ងាស​នៅព្រះវិហារ សន្តសិលា និងសន្តប៉ូល

ក្រោយ​ពី​បាន​ទទួល​អគ្គសញ្ញាជ្រមុជទឹក ទទួល​ជីវិត​ថ្មី​រួម​ជា​មួយ​ព្រះយេស៊ូ​ក្នុង​ពេល​បុណ្យ​ចម្លង​កន្លង​ទៅ បេក្ខជនចំនួន ១៥ រូប អគ្គសញ្ញាលាបថ្ងាស​បន្តទៀត នៅព្រះវិហារ​សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ក្រោម​អធិបតីភាព​លោកអភិបាលអូលីវីយេ និង​មាន​គ្រីស្តបរិស័ទ​ចូល​រួម​យ៉ាង​ច្រើន​កុះករ នា​ព្រឹក​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩។ នៅ​ក្នុង​ធម្មទេសនា លោកអភិបាលអូលីវីយេ បាន​ដាស់​តឿន​បេក្ខជន​ទទួល​អគ្គសញ្ញាលាបថ្ងាស​ឲ្យ ថែ​រក្សាមិត្តភាព​ជា​មួយ​ព្រះយេស៊ូ។ ថែ​រក្សា​អំណរ​សប្បាយ និង​យក​ចិត្តទុកដាក់​ធ្វើ​ជាសាក្សី នៃ​សេចក្តីស្រឡាញ់ និង​អំណរសប្បាយ។ លោក​បញ្ជាក់​យ៉ាងនេះ​ថា « សម្រាប់​បងប្អូន​ដែល​ទទួលអគ្គសញ្ញាលាបថ្ងាស់ ត្រូវ​បន្ត​ថែរក្សា​មិត្តភាព​ជា​មួយ​ព្រះយេស៊ូ​ជានិច្ច។ ថែរក្សា​អំណរ​សប្បាយ និង​សេចក្តីស្រលាញ់។ យកចិត្តទុកដាក់ ធ្វើ​ជា​សាក្សី​អំពី​អំណរ​សប្បាយ និង​សេចក្តីស្រលាញ់​ដល់​បងប្អូន​ឯ​ទៀតៗ។ ក្នុង​ពេល​នោះ​លោក​អភិបាល​ក៏​បាន​រំលឹក​ដល់​គ្រីស្តបរិស័ទ​ទាំងអស់ ​ឲ្យ​អនុវត្តតាម ដោយ​ឆ្លាក់​ជាប់​នៅ​ក្នុង​ដួងចិត្ត​នូវ ធម្មវិន័យ​របស់​ព្រះយេស៊ូ “ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នាដែរ” ។ អគ្គសញ្ញា​លាប​ថ្ងាស​ជា​អគ្គសញ្ញា​បញ្ជាក់​បន្ថែម​ថា បងប្អូន​ដែល​បាន​កើត​ជា​ថ្មី​ដោយ​ទឹក និង​ព្រះវិញ្ញាណ​ពេលទទួល​អគ្គសញ្ញា​ជ្រមុជទឹក ពេលនេះ​ពេញវ័យ​ក្នុង​ជំនឿ ក្នុង​ពេលនេះ គឺ​គេ​ទទួល​ព្រះវិញ្ញាណ​បន្ថែម ដើម្បី​ផ្តល់​កម្លាំង​ក្នុង​ការ​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ និង​រស់នៅ​ជា​សាវ័ក​ព្រះយេស៊ូ​ពេញលក្ខណៈ។ លោកអភិបាល​អូលីវីយេ បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​បទសម្ពាសន៍​ថា «ថ្ងៃ​នេះ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយ​សារ​ក្នុង​ព្រះ​សហគមន៍​ភ្នំពេញ​ថ្មី​នេះ មាន​បេក្ខជន ១៦ នាក់​បានទទួល​អគ្គសញ្ញា​លាប​ថ្ងាស មាន​ន័យ​ថា​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ …

បេក្ខជន ១៦ នាក់ទទួលអគ្គសញ្ញា​លាប​ថ្ងាស​នៅព្រះវិហារ សន្តសិលា និងសន្តប៉ូល Read More »