ឆ្នាំដំបូងក្នុងជីវិតជាដូនជីអ្នកស្រលាញ់ឈើឆ្កាងព្រះយេស៊ូ
ដូនជីវ័យក្មេងនៃក្រុមអ្នកស្រលាញ់ឈើឆ្កាងព្រះយេស៊ូ ចំនួនពីររូបបានថ្វាយពាក្យសច្ចារបស់ខ្លួនបន្តមួយឆ្នាំទៀត ក្រោយពីបានថ្វាយពាក្យសច្ចាលើកទីមួយ កាលពីឆ្នាំ២០១៨។ បងស្រីតេរេសា ចាន់ រដ្ឋា នឹងបងស្រីក្លារ៉ា ពេន ហ៊ីល បានថ្វាយពាក្យសច្ចារបស់ខ្លួន ក្នុងក្រុមគ្រួសារអ្នកស្រលាញ់ឈើឆ្កាងព្រះយេស៊ូ ក្នុងភូមិភាគកំពង់ចាម នៅចំពោះមុខព្រះសហគមន៍ និងបងស្រីប្រធានក្រុម ដែលមានលោកអភិបាលអន់តូនីសាមី ស៊ូសៃរាជ ជាអធិបតី។ ក្រោយពីថ្វាយពាក្យសច្ចាលើកដំបូង បងស្រីទាំងពីរ ត្រូវបានបងស្រីប្រធាន ចាត់ឲ្យបំពេញកិច្ចក្នុងព្រះសហគមន៍ផ្សេងពីគ្នា គឺ បងស្រីក្លារ៉ា ពេន ហ៊ីល ទៅព្រះសហគមន៍ស្ទឹងត្រែង ហើយបងស្រីតេរេសា ចាន់ រដ្ឋា ទៅព្រះសហគមន៍នៅខេត្តព្រៃវែង។ រយៈពេលមួយឆ្នាំក្នុងជីវិតជាដូនជីកាតូលិក បងស្រីក្លារ៉ា ពេន ហ៊ីល បានប្រាប់អ្នកនាំសារថា ការរស់នៅខាងក្រៅ ក្រុមក្នុងនាមជាបងស្រី គឺខុសគ្នា ឆ្ងាយណាស់ពីការរៀនក្នុងផ្ទះអ្នកបួសនៅកំពង់ចាម។ ការជឿទុកចិត្ត លើព្រះជាម្ចាស់ក៏មានការសង្ស័យច្រើនណាស់ដែរ។ ពេលអធិដ្ឋានម្នាក់ឯង ពេលខ្លះខកខានក្នុងការអធិដ្ឋានតាមពេលកំណត់ ព្រោះតែកិច្ចការរវល់ច្រើននៅក្នុងដៃ។ “ខ្ញុំមានអារម្មណ៍ថា អធិដ្ឋានដូចជាមិនបានជួបព្រះជាម្ចាស់ទេ។ ស្វែងរកព្រះជាម្ចាស់ពិបាកមែនទែន។ ជីវិតខាងវិញ្ញាណរបស់ខ្ញុំក្នុងមួយឆ្នាំនេះពិបាកបំផុត ក្នុងការទំនាក់ទំនងជាមួយព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ឯកោជាមួយព្រះជាម្ចាស់ “។ មិនសូវខុសគ្នាពីបងស្រី ពេន ហ៊ីលទេ …
ឆ្នាំដំបូងក្នុងជីវិតជាដូនជីអ្នកស្រលាញ់ឈើឆ្កាងព្រះយេស៊ូ Read More »