កាតូលិកកំពត អធិដ្ឋានសម្រាប់មរណបុគ្គល និងចែកទានដល់អ្នកខ្វះខាត

ព្រះវិហារសន្ត អូគូស្តាំង ព្រះសហគមន៍កាតូលិក ទីរួមខេត្តកំពត បានប្រារព្ធ ពិធីអធិដ្ឋាន សម្រាប់មរណបុគ្គលទាំងឡាយ និងការចែកទានជាគ្រឿងបរិភាគជូនដល់បងប្អូនខ្វះខាតចំនួន១៨គ្រួសារ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ។  ប្រជាពលរដ្ឋខែ្មរដែលកាន់ព្រះពុទ្ធសាសនា កំពុងប្រារព្ធពិធីកាន់បិណ្ឌ ហើយនឹងប្រារព្ធបុណ្យភ្ជំបិណ្ឌនាពេលខាងមុខឆាប់ៗនេះ។ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា មានជំនឿយ៉ាងមាំលើព្រះគ្រីស្តយេស៊ូ ក៏បានប្រារព្ធពិធីនឹករលឹកដល់មរណបុគ្គលក្នុងរដូវដាក់បិណ្ឌនេះ ដើម្បីនឹករលឹកដល់វិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជនដែលបានចែកស្ថានទៅហើយ។ បងប្អូនគ្រីស្តបរិស័ទកាតូលិក អធិដ្ឋាន ថ្វាយទៅព្រះជាម្ចាស់ សូមសេចក្តីប្រោសប្រណីពីព្រះជាម្ចាស់ ជាព្រះបិតា ចំពោះវិញ្ញាណ្ឌក្ខន្ធ ញាតិមិត្តទាំងឡាយដែលចែកស្ថានទៅ សូមព្រះអង្គទទួលអ្នកទាំងនោះនៅស្ថានបរមសុខរួមជាមួយព្រះអង្គ។ ក្នុងពិធីនោះគ្រីស្តបរិស័ទប្រកាសជំនឿ និងសេចក្តីសង្ឃឹមរបស់ខ្លួនលើព្រះគ្រីស្ត។ ក្នុងធម្មទេសនា លោកបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍កាតូលិកតំបន់កំពត យ៉ាំងលូកា តាវូឡា បានលើកឡើងថា ក្នុងឱកាសនេះយើងសប្បាយចិត្តដោយដឹងថា ព្រះជាម្ចាស់ស្តាប់ពាក្យទូលអង្វររបស់យើង។ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា យើងជឿសង្ឃឹមថា ព្រះអង្គនឹងប្រទានសេចក្តីសុខសាន្ត ព្រមទាំងទទួលវិញ្ញាណ្ឌក្ខន្ឌ ជីដូនជីតា ឪពុកម្តាយអ្នកមានគុណទាំងឡាយរបស់យើងនៅស្ថានបរមសុខដែរ។ លោកបន្តថា យើងក៏អរគុណព្រះជាម្ចាស់ចំពោះអ្វីៗដែលល្អដែលអ្នកទាំងនោះបានប្រព្រិត្តរួមជាមួយយើង សុទ្ធតែប្រកបដោយសេចក្តីស្រឡាញ់ ដែលមានក្នុងជំរៅដួងចិត្តរបស់យើង និងមិនអាចបំភ្លេចបានផងដែរ។ យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតរបស់ពួកគាត់។ ប៉ុន្តែលោកបូជាចារ្យក៏បានបញ្ជាក់ប្រាប់បងប្អូន និងរំលឹកបងប្អូនគ្រីស្តបរិស័ទថា ទោះបីយើងបានឃើញសេចក្តីល្អជាច្រើន ដោយសេចក្តីស្រឡាញ់ យើងគិតថាគាត់ទៅនៅស្ថានបរមសុខហើយ។ តែមនុស្សយើងមានភាពទន់ខ្សោយ …

កាតូលិកកំពត អធិដ្ឋានសម្រាប់មរណបុគ្គល និងចែកទានដល់អ្នកខ្វះខាត Read More »