Month: December 2020

លោកអភិបាល អូលីវីយេ ស្នើឱ្យគ្រីស្តបរិស័ទត្រៀមខ្លួនជានិច្ច

“ជីវិតរបស់យើងត្រូវត្រៀមជានិច្ចដូចស្រ្តីមានប្រាជ្ញា គឺត្រូវពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំយើងឱ្យមានជំនឿ មានសេចក្ដីស្រឡាញ់ ដឹងខុសដឹងត្រូវ ស្គាល់សេចក្ដីពិត មានចិត្តស្លូតបូត ចេះលើកលែងទោស និងគោរពកោតខ្លាចព្រះជាម្ចាស់ជានិច្ច”។ នេះជាប្រសាសន៍ របស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានថ្លែងនៅក្នុង ធម្មទេសនារបស់លោកក្នុងអភិបូជានៅព្រះវិហារសន្តីម៉ារី ម៉ាដាឡា នៃមណ្ឌល សកម្មភាព ភ្នំពេញ ខាង ជើង កាលពីថ្ងៃទី៨ វិច្ឆិកា ២០២០នេះ។ លោកអូលីវីយេបញ្ជាក់ទៀតថា អត្ថបទគម្ពីរណែនាំឱ្យយើងប្រុងស្មារតីនឹងស្ថានភាពបច្ចុប្បន្ន។ តាមពិតជីវិតរបស់យើងត្រូវរៀបចំជានិច្ច។ ក្នុងរដូវកាលកូវីដ១៩នេះ ណែនាំឱ្យយើងភ្ញាក់ស្មារតីផងដែរ ដែលជាហេតុនាំឱ្យយើងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកបន្តថា យើងជាគ្រីស្តបរិស័ទ យើងត្រូវរៀបចំជីវិតរបស់យើងជានិច្ច ត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ព្រះយេស៊ូដែលចង់ជួបយើងនៅថ្ងៃណាមួយ។ លោកបន្ថែមថា កូវីដ១៩ នាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ដែលជាពេលវេលាមួយដើម្បីឱ្យយើងភ្ញាក់ស្មារតី ធ្វើដូចម្ដេចដើម្បីអាចចូលរួមយ៉ាងសកម្មនៅក្នុងជីវិតរបស់យើង នៅក្នុងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ដើម្បីឱ្យជីវិតរបស់យើងអាចបំភ្លឺបងប្អូនឯទៀតៗ។ ក្នុងពេលនេះដែរ លោកអភិបាលអូលីវីយេ ក៏បានលើកឡើងផងដែរអំពីបន្ទូលរបស់សម្ដេចប៉ាបថា “នៅលើផែនដីនេះ យើងជាបងប្អូន ជាគ្រួសារតែមួយ ជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់តែមួយ”។ ក្នុងអត្ថន័យនេះ …

លោកអភិបាល អូលីវីយេ ស្នើឱ្យគ្រីស្តបរិស័ទត្រៀមខ្លួនជានិច្ច Read More »

សិស្សនុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ដុបបចេ្ចកទេស) ១០០%

សិស្សានុសិស្សថ្នាក់អប់រំបច្ចេកទេសជំនាញក្សេត្រសាស្ត្រ ជំនាន់ទី៣ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័រ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ   ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស  និងវិជ្ជាជីវៈកម្រិត៣   (សញ្ញាបត្រទុតិយភូមិបច្ចេកទេស) នាសម័យប្រឡងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។ ក្នុងនាមជានាយក ក៏ដូចជាគណៈគ្រប់គ្រងទាំអស់នៃវិទ្យាល័យខាងលើ លោក យុន សំអាត បានមានប្រសាសន៍ថា ទំនាក់ទង​នឹងចំនួន​លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះជាប់១០០% ដែលនៅក្នុងនោះមានសិស្ស៣នាក់ជាប់និទេស B និង ១០នាក់​ផ្សេង​ទៀត​ជាប់​និទេស C សិស្ស៣នាក់បានទទួលនិទេស D និងមានម្នាក់បានទទួលនិទេស E។ លោកបន្ថែមថា ការទទួលបានលទ្ធផលល្អបែបនេះ ពិតជាធ្វើឱ្យយើងមានមោទនភាព និងមានក្ដីអំណរសប្បាយយ៉ាងខ្លាំង​ដែលបាន​ឃើញ​សិស្ស​​ទាំងអស់បានយកចិត្តទុកដាក់ចំពោះអនាគតរបស់ពួកគេ។ លោកនាយកបញ្ជាក់ផងដែរថា ទោះបីជាមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ រហូតដល់ក្រសួងអប់រំយុវជននិងកីឡា ពន្យា​និងដាក់វិស្សមកាល​មុនពេលកំណត់ ប៉ុន្តែសាលា នៅតែបន្តសកម្មភាពដោយមានយុទ្ធសាស្ត្រ និងផែនការណ៍ជាច្រើន ដើម្បីអនុវត្តន៍ និងមាន​សិស្សា​នុសិស្ស​ចូលរួមសហការយ៉ាងសកម្មផងដែរ។ នៅក្នុងឱកាសនេះផងដែរ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកនៃវិទ្យាល័យចំណេះទូទៅ និងឯកទេសវិជ្ជាជីវៈសន្តហ្វ្រង់ស្វ័រ បានថ្លែងនៅក្នុងសារលិខិតរបស់លោក ដោយចូលរួមអបអរសាទរដល់សិស្សទាំងអស់ដែលបានតស៊ូ និងយកចិត្តទុកដាក់រៀបចំអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។ លោកក៏បានថ្លែងអំណរគុណ  ដល់លោកនាយក នាយិការង  និងលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានយកចិត្តទុកដាក់បង្រៀនតាមអនឡាញ(online) …

សិស្សនុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ដុបបចេ្ចកទេស) ១០០% Read More »

Subscribe to our newsletter

Don't miss new updates on your email