Day: March 23, 2021

លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក

«នៅពេលនេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់និងសូមអរគុណ​បងប្អូន​ទាំងអស់​ដែល​បាន​​ធ្វើដំណើរជាមួយខ្ញុំ រួមជាមួយគ្នា​នៅ​ក្នុង​ភូមិភាគ​យើង​ដែល​ជា​ផ្ទះ​រួម​របស់​យើង​នៅ​ក្នុង​១១​ឆ្នាំ​កន្លងមក» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​អ៊ី​ស្ល៊ែរ។ លោក​អភិបាល​បានថ្លែងឡើងដូចនេះ​ក្នុង​ធម្ម​ទេសនា​របស់​លោក​នាថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ចំការ​ទៀង ​ខេត្ត​តាកែវ ក្នុង​ឱកាស​​អភិបូជា​បើក​កម្ម​វិធី​អធិដ្ឋាន​២៤​ម៉ោង​សម្រា​ប់ព្រះជាម្ចាស់  រួម​នឹង​អធិដ្ឋាន​ពេញ​មួយ​យប់​សម្រាប់​ការ​ត្រាស់​ហៅ​លើក​ទី​៩៩ ព្រម​ទាំង​រំឭក​ខួប​ទី១២ឆ្នាំ​ដែល​លោក​ទទួល​អគ្គសញ្ញា​តែង​តាំង​ជាអភិបាល​ព្រះសហគមន៍​កាតូលិ​ក​​ភូមិភាគ​ភ្នំពេញ​។​ នៅ​ក្នុង​អត្ថ​ន័យ​នៃ​ធម្ម​ទេសនា​របស់​លោក​ លោក​អភិបាល​បាន​ថ្លែង​អំណរ​គុណ​ដល់​បងប្អូន​គ្រីស្ត​បរិស័ទ លោក​បូជាចារ្យ បុព្វជិត បុព្វជីតា និង​អ្នកស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​នៅក្នុង​ភូមិ​ភាគ​ភ្នំពេញ​។ លោក​បាន​ថ្លែង​ថា ៖​​ «​រួមជាមួយអ្នក​ដែលលើកតម្កើង​ព្រះជាម្ចាស់​នៅក្នុង​ទំនុក​តម្កើង ខ្ញុំ​សរសើរលើកតម្កើងព្រះអម្ចាស់ ដែលមានព្រះហឫទ័យសុចរិត ខ្ញុំនឹង​ច្រៀង​លើក​​តម្កើង​ព្រះ​នាម​បរិសុទ្ធដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ចំពោះបងប្អូននិងរួមជាមួយបងប្អូនដែរ»។ លោកអូលីវីយ៉េ​បាន​ស្នើ​ដល់​គ្រីស្ត​បរិស័ទ​ដោយ​​ឱ្យរៀន​ និង​រៀន​សារជាថ្មី​ដើម្បី​ទទួល​ស្គាល់​វត្តមាន​​របស់​ព្រះយេស៊ូគ្រីស្តនៅក្នុងជីវិត​ផ្ទាល់​សិន នៅ​ក្នុង​ជីវិត​របស់​​បងប្អូន​ឯ​ទៀតៗ​​​​ដើ​ម្បី​​រួមគ្នា។ លោកថា ៖ «យើងអាចកសាងពិភពថ្មី សង្គម​ថ្មី​រួម​ជាមួយ​ព្រះយេស៊ូ​​​ដែល​ព្យាបាល​​និង​សង្គ្រោះ​យើង»។ លោកអូលីវីយ៉េ​បាន​បញ្ជាក់ទៀត​ថា តាមពិតកូវីដ-១៩ បាន​បង្ហាញ​អំពី​អយុត្តិធម៌​ដែល​មាន​សព្វថ្ងៃ ដូចជា​​របៀប​ដែល​គេ​ចែក​វ៉ាក់​សាំង​នៅក្នុងពិភពលោកជាដើម។ លោក​​អភិបាល​បន្ត​ថា ដោយយើងបានឃើញអយុត្តិធម៌នៅក្នុងការសិក្សា ​ក្នុង​ការចែក​រំលែក​ទ្រព្យ​​​សម្បត្តិ​ក្នុ​ងពិភពលោក និង​ក្នុងការចែករំលែកម្ហូបអាហារ។ លោកអូលីវីយ៉េ​បាន​បន្តថា ៖ «​យើង​ទាំង​អស់​​គ្នាសព្វថ្ងៃ យើង​ព្រួយបារម្ភ​នៅក្នុង​គ្រប់វិ​ស័យ​នៃជីវិតរបស់យើង សេដ្ឋកិច្ច សង្គម ផ្លូវ​វិញ្ញាណ​ ទំនាក់​ទំនង​​​នៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែ យើងដឹងថាព្រះជាម្ចាស់ជាទីពឹងរបស់យើង ព្រះជាម្ចាស់​ជា​កម្លាំង​របស់យើងដើម្បី​សង្គ្រោះ​យើង និងដើម្បីជំរុញ​យើងឱ្យ​យើង​ចាប់​ផ្ដើម​ថ្ងៃនេះ​»។ លោក​អភិបាល​អូលីវីយ៉េក៏​បា​នស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ និង​សហការី​ត្រូវការចាប់​ផ្ដើមពី​ថ្ងៃ​នេះដើម្បីកសាងសង្គមមួយដែលចេះសាមគ្គីភាព …

លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក Read More »

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីអធិដ្ឋាន ២៤ ម៉ោងសម្រាប់ព្រះជាម្ចាស់

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បានប្រារព្ធ​ពិធី​អធិដ្ឋាន​២៤ម៉ោង​សម្រាប់​ព្រះជា​ម្ចាស់ ​​ដោយ​បែង​ចែក​ទៅ​តាម​កាល​វិភាគ​នៃ​តំបន់​និង​តាម​ក្រុម​ផ្សេងៗ​ ​​ ដើម្បី​ទូល​អង្វរ​ព្រះជា​ម្ចាស់​​នៅ​ក្នុង​រដូវ​អប់​រំពិសេស​ ស្រប​តាម​ការ​​ស្នើ​សុំ​របស់​សម្ដេច​ប៉ាប​ហ្វ្រង់​ស៊ី​ស្កូ។ កម្ម​វិធី​នេះ​ដឹក​នាំ​ដោយលោក​អភិបាលភូមិភាគ​ភ្នំពេញ​ ​អូលីវីយ៉េ ជ្មីត​អ៊ី​ស្ល៊ែរ ​ដែល​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​២០ មីនា ២០២១ ដល់​ថ្ងៃទី​២១ មីនា ២០២១កន្លងមកនេះ។ នៅ​ក្នុង​ធម្មទេសនារបស់លោកអភិបាល អូលីវីយ៉េ ក្នុងអភិបូជាបើក​២៤ម៉ោង​សម្រាប់​ព្រះជាម្ចាស់ ពីព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការ​ទៀង​ លោក​បានធ្វើ​ការ​​រំ​ឭក​គ្រីស្ត​បរិស័ទ​ឱ្យ​នឹក​ឃើញ​ថាព្រះយេស៊ូជានរណា? លោក​ក៏​បាន​​ណែនាំ​ឱ្យ​គ្រីស្ត​បរិស័ទ​រិះ​គិត​បន្ថែម​ទៀត​ថា នៅក្នុង​២៤​ម៉ោង​សម្រាប់​​​ព្រះជាម្ចាស់ តើយើងអាច​ទទួល​ស្គាល់​ព្រះយេស៊ូជានរណា? លោក​អភិបាល​បាន​បញ្ជាក់​ថា៖ «​នៅពេលយើងគិតពិចារណា អំពីស្ថានភាពកូវីដ-១៩​នៅ​ក្នុង​ពិភព​លោក យើង​នាំឱ្យ​ភ័យខ្លាច ​និងរស់នៅក្នុងភាពសង្ស័យ។ ដូច្នេះ ២៤ម៉ោង​ដើម្បី​អធិដ្ឋាន​សម្រាប់​ព្រះ​ជាម្ចាស់នៅក្នុងភូមិភាគយើងគឺសម្រាប់ពិភពលោក ដែលកំពុង​រងទុក្ខ​លំ​បា​ក»។  លោក​បាន​បន្តទៀតថា ការ​អធិដ្ឋាន​សម្រាប់​ប្រទេសកម្ពុជា​ដែល​កំពុងភ័យ​ខ្លាចជំងឺ​កូ​វីដ​-១៩ ដែលកំពុងតែរីករាលដាលនៅតាម​ខេត្ត​នានាក្នុងប្រទេសនេះ។ លោកអភិបាល អូលីវីយ៉េ បាន​មានប្រសាសន័ថា ៖ «យើង​អធិដ្ឋានសម្រាប់ប្រទេសយើង ដែលមាន​មនុស្ស​កំ​ពុ​ង​ភ័យ មាន​អ្នក​បាត់បង់ការងារ បាត់បង់​ទ្រព្យ​សម្បត្តិសម្រាប់​ចិញ្ចឹមជីវិតផ្ទាល់ ឬដើម្បី​ព្យាបា​ល​ជំងឺនានា»។ លោក​ថា ការអធិដ្ឋាននេះ​ក៏​សម្រាប់ប្រទេសភូមា សម្រាប់​ព្រះសហគមន៍​ នៅជុំ​វិញពិភ​ព​លោក ជាពិសេសរួមជាមួយសម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ ដើម្បីអធិដ្ឋានសម្រាប់ព្រះសហគមន៍​ នៅ​ក្នុងភូមិភាគភ្នំពេញ។ លោកអភិបាល អូលីវីយ៉េ លើកឡើងថា ៖ …

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីអធិដ្ឋាន ២៤ ម៉ោងសម្រាប់ព្រះជាម្ចាស់ Read More »

Subscribe to our newsletter

Don't miss new updates on your email