ព្រះសហគមន៍យកស្វាយ២តោនទៅពន្ធនាគារ

ខណៈ​ដែល​ស្វាយ​ទុំ​កំពុង​ធ្លាក់​ថ្លៃ ដោយសារ​គ្មានទីផ្សារ​នាំ​ចេញ​ ព្រោះតែ​ការរីករាលដាលនៃ​កូវីដ​១៩ លោក​បូជាចារ្យ​អ៊ុន សុន បាន​ប្រមូល​កសិផលនេះ ចំនួន​២​តោន ដើម្បី​ចែក​ជូន​ទៅ​ដល់​​អ្នក​ជាប់​ក្នុងពន្ធនាគារ​នៅ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១។ កម្មវិធីនេះផងដែរ មានការចូលរួម ពីលោកប្រធានពន្ធធានាគារ សហការីរបស់លោក និង លោកបូជាជាចារ្យ អ៊ុន សុន ព្រមទាំងគ្រីស្តបរិស័ទ មកពីព្រះសហគមន៍កាតូលិកសន្តមីកាអែលក្រុងព្រះសីហនុ។ លោកប្រធានពន្ធធានាគា បានថ្លែងអំណរគុណ ដល់ព្រះសហគមន៍ ដែលតែងតែយកចិត្តទុកដាក់ និងបានមកសួរសុខទុក្ខ រៀងរាល់ឆ្នាំមិនដែលខាន។ លោកបូជាចារ្យ យ៉ូហាន អ៊ុនសុន បានមាន​ប្រសាសន៍ថា «ជាការពិតណាស់ បងប្អូននៅក្នុងពន្ធធាគា ទោះបីឃ្លានអ្វី ក៏មិនអាចទិញហូប ដូចអ្នកក្រៅ ណាមួយឆ្នាំនេះ ស្វាយកំពុងធ្លាក់ថ្លៃ បងប្អូន​ខ្លះបានរត់ចោលចម្ការស្វាយ ខ្លះទៀតបេះយកទៅចោល  យើងខ្ញុំឃើញសភាពបៀបនេះ ក៏បានបញ្ជាទិញពីត្រែងត្រយឹង ស្រុកភ្នំ ខេត្តកំពង់ស្ពឺ ដើម្បីយកមកចែកជូនបងប្អូននៅទីនេះ»។ លោក​បូជាចារ្យ​បន្ថែម​ថា ក្នុងពេលនេះ ព្រះសហគមន៍​កាតូលិក​កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​អប់រំ​ពិសេស​ដែល​យើង​មាន​បី​ចំណុច​សំខាន់ៗ គឺ​អធិដ្ឋាន តម​អាហារ​ និង​ធ្វើ​ទាន។ លោក​បន្ត​ថា «បើ​យើងមាន​តែ​ការ​អធិដ្ឋាន យើង​អត់​មាន​សកម្មភាព​នោះ​អ្វីៗ​ទាំង​អស់ ក៏​មិន​ដល់​អ្នក​ដែល​ត្រូវការដែរ​។ …

ព្រះសហគមន៍យកស្វាយ២តោនទៅពន្ធនាគារ Read More »