ព្រះជាម្ចាស់​យាង​ឡើង​ស្ថាន​បរម​សុខ ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

“ទៅ​ដល់​ទី​កន្លែង​ដើម្បី​ផ្តល់​សក្ខីភាព”បងប្អូន​ជា​ទី​ស្រឡាញ់ សប្ដាហ៍​មុន យើង​បាន​ស្ដាប់ “បី​ថែរក្សា” ដែល​យើង​មាន “បី​កុំ បី​ការពារ” របស់​រាជរដ្ឋាភិបាល។ បី​ថែរក្សា ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ខុស​ត្រូវ​ខ្ពស់ ណែនាំ​ឱ្យ​យើង​បង្ហាញ​អំពី​សាមគ្គីភាព និង​ណែនាំ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន។ ថ្ងៃ​នេះ ដែល​ព្រះយេស៊ូ​ឡើង​ស្ថាន​បរមសុខ ជា​ពេល​វេលា​សម្រាប់​យើង​ដែល​ជា​ក្រុម​សាវ័ក​របស់​ព្រះអង្គ​នៅ​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​បន្ត​គិត​ពិចារណា តើ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​បង​ប្អូន​ឯទៀតៗ? សេចក្តី​ស្រឡាញ់ ដែល​យើង​ត្រូវ​ការ​បង្ហាញ​យ៉ាង​ជាក់​ស្ដែង ជា​ពិសេស​នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩ គឺ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ការពារ បី​កុំ បី​ការពារ និង​បី​ថែរក្សា។ ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​២ លោក​ប៉ូល​ដែល​បង្ហាញ​អត្ថន័យ​បន្ថែម​ទៀត​អំពី​សេចក្តី​ស្រឡាញ់​គឺ “សូម​ដាស់​តឿន​បងប្អូន​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា ដោយ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន ចូរ​រស់​នៅ​ឱ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នេះ​ទៅ ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់ធ្មត់ ព្រម​ទាំង​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្តី​ស្រឡាញ់ យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឯកភាព ដែល​មក​ពី​ព្រះវិញ្ញាណ ដោយ​យក​សេចក្តី​សុខ​សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់​ទង​គ្នា”។ នៅ​ពេល​ដែល​យើង​បាន​ស្ដាប់​នេះ យើង​បាន​ឃើញ​បី​ចំណុច​ធំ ដែល​ណែនាំ​ឱ្យ​យើង​យល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​របៀប​ដែល​ព្រះសហគមន៍ របៀប​ដែល​ព្រះជាម្ចាស់​ផ្ទាល់​ណែនាំ​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ឥរិយាបថ​នៃ​ជីវិត​របស់​យើង ឥរិយាបថ​ដែល​យើង​ត្រូវ​ការ​បង្កើត​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង និង​ឥរិយាបថ​នេះ​គឺ​ឱ្យ​យើង​ដាក់​ខ្លួន ឱ្យ​យើង​បន្ទាប​ខ្លួន។ យើង​មិន​មែន​អ្នក​ធំ ដែល​ត្រូវ​ការ​តែ​ចាំ​គេ​បម្រើ​យើង យើង​មិន​មែន​ជា​អ្នក​ធំ ដែល​ចង់​ចាំ​អ្វីៗ​ទាំង​អស់​ពី​បងប្អូន​ឯទៀតៗ។ ផ្ទុយ​ទៅ​វិញ ទោះ​បី​យើង​មាន​ឋានៈ​ខ្ពស់​ក៏​ដោយ ទោះ​បី​យើង​មាន​ឋានៈ​ទាប​ក៏​ដោយ នៅ​ក្នុង​ព្រះសហគមន៍​ក្តី នៅ​ក្នុង​សង្គម​ក្តី នៅ​ក្នុង​ការិយាល័យ​នីមួយៗ​របស់​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ក្តី …

ព្រះជាម្ចាស់​យាង​ឡើង​ស្ថាន​បរម​សុខ ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) Read More »