Day: May 26, 2021

លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ បានជូនម៉ាសដល់សាលារាជធានីភ្នំពេញ

នៅព្រឹកថ្ងៃនេះដែរលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រគល់ម៉ាសបន្ថែមចំនួន៧៥០០០ម៉ាស់ ជូនដល់សាលារាជធានីភ្នំពេញ ទទួលដោយ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងបរិវេន អាគាររដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ មានប្រសាសន៍ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង កូវីដ១៩ ក្នុងរយៈកាល១០ថ្ងៃកន្លងទៅ ព្រះសហគមន៍កាតូលិក បានចែកជូនម៉ាសដល់សង្កាត់ចំនួន៥០នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងមួយសង្កាត់ចំនួន ១ម៉ឺនម៉ាស សរុបចំនួន៥០ម៉ឺនម៉ាស។ លោកអភិបាលបញ្ជាក់ថា «ក្នុងថ្ងៃនេះ ខ្ញុំជូន ថែមទៀត៧៥០០០ម៉ាស់ ដើម្បីចែកជូនថែមទៀតតាមតម្រូវការដែលមានសព្វថ្ងៃ»។ ម្យ៉ាងទៀតលោកអភិបាលបានរំលឹកថា ក្នុងរយៈកាលកន្លងមកនេះ អង្គការការីតាសកម្ពុជានិងព្រះសហគមន៍កាតូលិក បានខិតខំយកចិត្តទុកដាក់ចែកម្ហូបអាហារដល់ប្រជាជនជាច្រើនកន្លែង ក្នុងរាជធានិភ្នំពេញ ប្រមាណជា១ម៉ឺនគ្រួសារ។ កិច្ចការនេះជាសញ្ញាបង្ហាញ ពីការសហការគ្នា និងយកចិត្តទុកដាក់ ចូលរួមគោរពវិធានតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន៣កុំនិង ៣ការពារ ដើម្បីយើងអាចយកឈ្នះមេរោគឆ្លងកូវីដ១៩ក្នុងពេលឆាប់ៗនេះ។ លោកហួត ហៃ អភិបាលរងរាជសាលាធានីភ្នំពេញ ក្នុងនាមលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់លោកអភិបាលព្រះសហគមន៍កាតូលិក ដែលបានយកម៉ាសទាំងនេះមកជូនដល់សាលារាជធានីភ្នំពេញ។ លោក បន្ថែមថា ម៉ាសដែលបានទទួលនៅថ្ងៃនេះ …

លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ បានជូនម៉ាសដល់សាលារាជធានីភ្នំពេញ Read More »

បុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តីម៉ារីញញឹម (តាកែវ) “ព្រះវិញ្ញាណដ៏វិសុទ្ធជម្រុញយើងឱ្យយើងទៅប្រកាសដំណឹងល្អ”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​គោរព​បុណ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យើង​ទន្ទឹង​រង់​ចាំ។ យើង​បាន​រៀប​ចំ​ផ្កា ដែល​មាន​រាង​ជា​បេះដូង​ក្រហម ហើយ​ពាក់​កណ្ដាល​មាន​ពណ៌​ស​ដែរ​។ ផ្កា​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដែល​យាង​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ពី​ព្រះឈើ​ឆ្កាង យើង​មាន​ក្រណាត់​ក្រហម និង​ក្រណាត់​ពណ៌​មាស ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​របៀប​ដែល​ព្រះជាម្ចាស់​ស្រឡាញ់​យើង របៀប​ដែល​ព្រះជាម្ចាស់​បាន​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះអង្គ​តែ​ម្ដង​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ពិត​មែន​ជា​ពេល​វេលា​ដើម្បី​ទូល​អង្វរ​ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក។ ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក​សណ្ឋិត​លើ​យើង មក​សណ្ឋិត​លើ​យើង​រៀងៗ​ខ្លួន ដូច​កាល​ពី​ដើម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​សណ្ឋិត​លើ​ក្រុម​គ្រីស្ត​ទូត។ ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​សង្គម​របស់​យើង​បច្ចុប្បន្ន​នេះ ដូច​ពី​ដើម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​សណ្ឋិត​លើ​ទីក្រុង​យេរ៉ូសាឡឹម។ ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​ព្រះសហគមន៍​យើង​ខ្ញុំ ដូច​កាល​ពី​ដើម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​សណ្ឋិត​លើ​ក្រុម​គ្រីស្ត​ទូត ដែល​បាន​ជួប​ជុំ​គ្នា​ជា​មួយ​ព្រះនាង​ម៉ារី ជា​មួយ​គ្រីស្ត​បរិស័ទ​ខ្លះៗ​ដែល​កំពុង​អធិដ្ឋាន។ បងប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អត្ថបទ​ទី​២ យើង​បាន​ស្ដាប់​ផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ ”សេចក្តី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ បរិសុទ្ធ ជំនឿ ចិត្ត​លើក​លែង​ទោស”។ ប៉ុន្តែ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ណែនាំ​ឱ្យ​យើង​ទទួល​ព្រះអំណោយ​ទាន​ដ៏​ពិសេស​ទាំង​៧។ ថ្ងៃ​នេះ ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ខ្ញុំ​ដែល​ជា​អភិបាល​របស់​ព្រះសហគមន៍​កាតូលិក គឺ​ជា​ពេល​វេលា​ដើម្បី​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស ដល់​បងប្អូន​ដែល​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក។ ថ្ងៃ​នេះ​យើង​ធ្វើ​មិន​បាន ប៉ុន្តែ​ថ្ងៃ​នេះ​យើង​ភ្ជាប់​ចិត្ត​រួម​ជា​មួយ​ប្អូនៗ ដែល​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក ដោយ​ទូល​អង្វរ​ដល់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​សូម​យាង​មក។ប៉ុន្តែ​មិន​មែន​តែ​សណ្ឋិត​លើ​គេ គឺ​សណ្ឋិត​លើ​យើង​ដែរ។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​ស្គាល់​សេចក្តី​ពិតព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​មាន​យោបល់​ល្អព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​ចេះ​ទទួល​ខុស​និង​ត្រូវព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​មាន​ចិត្ត​អង់​អាច​ក្លាហានព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​គោរព​ព្រះអម្ចាស់​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើងព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​នៅ​ក្នុង​ជីវិត។ នេះ​ជា​ព្រះអំណោយ​ទាន​ទាំង​៧​ដែល​យើង​បាន​ទទួល ជា​ព្រះអំណោយ​ទាន​ទាំង​៧​ដែល​បាន​ណែនាំ​ឱ្យ​យើង​អាច​គិត​ពិចារណា …

បុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តីម៉ារីញញឹម (តាកែវ) “ព្រះវិញ្ញាណដ៏វិសុទ្ធជម្រុញយើងឱ្យយើងទៅប្រកាសដំណឹងល្អ” Read More »

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នាំយកម៉ាស់ ប្រមាណ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ

ភ្នំពេញ ៖ លោក អូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បាននាំយកម៉ាស់ ចំនួនប្រមាណ ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ គឺ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តឧណ្ណាលោម ចំនួន១២ម៉ឺនម៉ាស់ និង សម្តេចព្រះអភិសិរីសុគន្ធ មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តបុទុមវតី ចំនួន៥ម៉ឺនម៉ាស់ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ លោក អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានថ្លែងថា៖ ព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានទទួលបានម៉ាស់ចំនួន ៤.០០០.០០០ម៉ាស់ (បួនលានម៉ាស់) ពីលោកអគ្គអភិបាល យ៉ូសែប នៃព្រះសហគមន៍កាតូលិកក្រុងហូជីមិញ សម្រាប់ចែកជូនដល់បងប្អូននៅប្រទសកម្ពុជា ដើម្បីចូលសកម្មភាពការពារ និង ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូវីដ១៩នាពេលបច្ចុប្បន្ននេះ។ ស្របពេលជាមួយគ្នានេះ ព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ កំពុងតែធ្វើការចែកស្បៀងអាហារជារៀងរាល់ថ្ងៃ …

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នាំយកម៉ាស់ ប្រមាណ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ Read More »

Subscribe to our newsletter

Don't miss new updates on your email