Day: May 27, 2021

គ្រួសាររងគ្រោះដោយបាក់ផ្ទះ ទទួលសង្គ្រោះបន្ទាន់ពីព្រះសហគមន៍កាតូលិក

គ្រួសារជនរងគ្រោះជាង១០គ្រួសារ ទទួលជំនួយសង្គ្រោះបន្ទាន់ពីព្រះវិហារសន្តអង់ទន់ ព្រែកដាច់ បន្ទាប់ពីការបាក់ដី និងលំនៅឋានចូលក្នុងទន្លេ ក្នុងភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃ ២៥ ឧសភា ២០២១  តាមរយៈលោកបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍ ដានីញ៉ែល យ៉ុន ជាអ្នកសម្របសម្រួល។ លោកបូជាចារ្យ ដានីញ៉ែល មានប្រសាសន៍ថា ព្រះសហគមន៍ព្រែកដាច់តែងតែស្វាគមន៍បងប្អូនទាំងអស់ដែលមានទុក្ខលំបាក ជាពិសេសចំពោះបងប្អូនដែលបាត់បង់ផ្ទះសម្បែងកាលពីពេលថ្មីៗកន្លងមកនេះ។ លោកបន្តថា ព្រះសហគមន៍តែងតែបើកទ្វារចំហររង់ចាំទទួលពួកគាត់ជានិច្ច។ តាមការបញ្ជាក់របស់លោកបូជាចារ្យដានីញ៉ែល បានឱ្យដឹងថា ក្នុងចំណោមក្រុមគ្រួសាររងគ្រោះទាំងនោះមាន៤គ្រួសារជាគ្រីស្តបរិស័ទកាតូលិក និងបច្ចុប្បន្នកំពុងរស់នៅបណ្ដោះអាសន្ននៅក្នុងព្រះវិហារសន្តអង់ទន់ និងប៉ុន្មានគ្រួសារផ្សេងទៀតកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្នជាមួយបងប្អូនសាច់ញាតិរបស់ពួកគេ។ ផ្ទះរបស់ប្រជាពលរដ្ឋជាង១០គ្រួសារ ត្រូវបានបាក់ចូលក្នុងទឹកទន្លេ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។ លោកដានីញ៉ែល ខណៈពេលនេះព្រះសហគមន៍កំពុងតែពិភាក្សាគ្នារកកន្លែងថ្មី ដើម្បីឲ្យពួកគាត់ស្នាក់នៅបណ្ដោះអាសន្ន។ លោកបន្ថែមថា «ខ្ញុំក៏បានធ្វើវីដេអូអំពីស្ថានភាពទាំងនេះជាភាសាកូរ៉េនៅក្នុងបណ្ដាញសង្គម ដើម្បីស្វែងរកជំនួយផងដែរ ទោះបីជាមានអ្នកមើលតិចតួច ប៉ុន្តែពួកគេមានចំណាប់អារម្មណ៍។ ដូច្នេះខ្ញុំសង្ឃឹមថា យើងនឹងអាចដោះស្រាយដោយអធិដ្ឋាន ពឹងផ្អែកលើជំនឿរបស់យើង និងបងប្អូនក្នុងព្រះសហគមន៍»។  លោកបូជាចារ្យ បន្ថែមថា មិត្តភក្តិខ្ញុំជាបូជាចារ្យកូរ៉េ កំពុងតែពិភាក្សាគ្នា ដើម្បីជួយតាមស្ថានភាពជាក់ស្ដែង អាចជាថវិកា ឬសម្ភារផ្សេងៗ…។  នៅថ្ងៃសៅរ៍សប្តាហ៍នេះ …

គ្រួសាររងគ្រោះដោយបាក់ផ្ទះ ទទួលសង្គ្រោះបន្ទាន់ពីព្រះសហគមន៍កាតូលិក Read More »

គណៈកម្មការសង្គហៈព្រះវិហារសន្តប៉ូលនៃព្រះសហគមន៍កោះស្លា មណ្ឌលសកម្មភាពកំពត ចែកគ្រឿងបរិភោគ

ក្នុង​ខែ​ឧសភា ២០២១​នេះ គ្រីស្ត​បរិស័ទ​​នៅព្រះសហគមន៍ សន្តប៉ូលកោះស្លា​នៃមណ្ឌលសកម្មភាពកំពត រួម​មាន​តំណាង​ក្រុម​សង្គហៈ តំណាង​ក្រុម​យុវជន និង​តំណាង​ក្រុម​កាយឫទ្ធិ​ ដែល​​ដឹកនាំ​ដោយ​លោក​​បូជាចារ្យ​​ យ៊ាំង​ លូកា បាន​នាំ​យក ស្បៀង​អាហារ​មួយចំនួន​ទៅ​ចែក​រំលែក​ដល់​បងប្អូនចំនួន​៩គ្រួសារ ដែល​កំពុង​តែ​ស្រែកដង្ហោយហៅ​ឱ្យ​ពួក​យើង​​ជួយ​ក្នុង​គ្រា​ដ៏​​​​​​លំបាក​​នេះ​ ចំនួន ​៣ ​គ្រួសារ​​ ដែល​រស់នៅ​ក្នុងភូមិស្រែលាវ​ ឃុំ​ត្រពាំង​ភ្លាំ​ង​​ ស្រុកឈូក​ ខេត្ត​កំពត​ដើម្បី​ឱ្យ​ពួកគាត់​មាន​​ចិត្តសង្ឃឹម អាច​តស៊ូ អត់ធ្មត់​នឹង​ដំណើរ​ជីវិត​របស់​​ពួកគាត់​នា​សម័យ​​​​​កូវីដ១៩​នេះ​។​ ​លោក​បូជាចារ្យ​ទទួល​បន្ទុក​មណ្ឌល​សកម្មភាព កំពត យ៉ាំង លូកា​ បាន​មាន​ប្រសាសន៍​ថា៖​ ព្រះ​ហឬទ័យមេត្តាករុណា​របស់​ព្រះជាម្ចាស់​គឺ​ធំធេង​ខ្លាំង​ណាស់​ដល់​ពួក​កូនម្នាក់ៗ។ លោក​បន្ថែម​ថា វិន័យរបស់ខ្ញុំគឺ​ ត្រូវស្រលាញ់គ្នាទៅវិញទៅមក​ ដូចខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ហើយ​ការ​ចែករំលែក​សេចក្ដីស្រឡាញ់​ទៅ​ដល់​​អ្នក​តូចតាច​ ក៏​ដូចជា​បាន​ធ្វើ​តាម​វិន័យ​នេះដែរ។​ លោក​ សិលា ចាន់​ម៉ានុត តំណាង​គណៈកម្មការ​ចម្រុះ​​នៃ​ព្រះ​វិហារ​សន្ត​ប៉ូល កោះ​ស្លា បាន​​ឱ្យ​​ប្រាប់ថា ព្រះ​សហគមន៍​បាន​សម្ដែង​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​នេះ ជា​សកម្មភាព​​​​មួយ​ដ៏​ល្អ​សម្រាប់​បងប្អូន​ដែល​កំពុង​តែ​ពិបាក អស់​សង្ឃឹម ឱ្យ​មាន​ការតស៊ូ និង​មាន​ក្ដី​សង្ឃឹម​ឡើងវិញ​។​ ម៉ានុត​បន្ថែមថា ទោះ​បីជា​មិនបាន​ច្រើនក៏​អាច​ដោះទាល់​បាន​មួយ​គ្រា​ដែរ​។​ ប្រធាន​ក្រុម​យុវជន ម៉ានុត បញ្ជាក់ថា ម្យ៉ាង​ទៀត​ ការសម្ដែង​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​នេះ គឺជាសកម្មភាព​មួយ​ដ៏​ល្អ​វិសេស​​ចំពោះ​បងប្អូន​ដែល​កំពុង​អស់​សង្ឃឹម​និង​​ស្រែក​​ដង្ហោយ​ឱ្យជួយ។​​ ដូច្នេះ​តួនាទីរបស់​ពួក​យើង​ជាគ្រីស្ត​បរិស័ទ​ត្រូវ​ចេះ​ចែក​រំលែក​សេចក្ដី​​ស្រឡាញ់​ដែល​ទទួល​ពីព្រះជាម្ចាស់ ដើម្បី​ធ្វើ​ឱ្យ​ពួក​គាត់​មាន​អំណរ​សប្បាយ …

គណៈកម្មការសង្គហៈព្រះវិហារសន្តប៉ូលនៃព្រះសហគមន៍កោះស្លា មណ្ឌលសកម្មភាពកំពត ចែកគ្រឿងបរិភោគ Read More »

Subscribe to our newsletter

Don't miss new updates on your email