បុណ្យលើកតម្កើងព្រះត្រៃឯក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី “យើងជាគ្រួសារតែមួយដូចព្រះត្រៃឯក”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​គោរព​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ (ព្រះត្រៃឯក)។ យើង​បាន​ស្ដាប់​អត្ថបទ​ទី​១ អំពី​គម្រោងការ​ដ៏​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​សម្រាប់​ប្រជារាស្រ្ត​អ៊ីស្រាអែល​ពី​ដើម និង​ដែល​បាន​រៀបចំ​សម្រាប់​យើង​សព្វ​ថ្ងៃ។ គម្រោងការ​នេះ គឺ “អ្នក​ត្រូវ​កាន់​តាម​វិន័យ និង​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​បាន​ប្រគល់​ឱ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឱ្យ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក​មាន​សុភមង្គល​ហើយ មាន​អាយុ​យឺនយូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះជាម្ចាស់​របស់​អ្នក​ប្រទាន​ឱ្យ​អ្នក​រហូត​ត​ទៅ”។ នេះ​ជា​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់ ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​សុភមង្គល មាន​អាយុ​យឺនយូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ។ សព្វ​ថ្ងៃ សម្រាប់​យើង​ទឹក​ដី​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ គឺ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​របស់​យើង​។ ដោយ​ដឹង​ថា ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា​បាន​ជ្រើស​រើស​យើង បាន​ជ្រើស​រើស​យើង​ជា​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​នៅ​លើ​ទឹក​ដី​យើង។ ព្រះជាម្ចាស់ បាន​ណែនាំ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ឱ្យ​យើង​ទទួល​ស្គាល់​ថា ពិត​មែន​យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់។ ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​២ ដោយសារ​ព្រះវិញ្ញាណ​នេះ​យើង​បន្លឺ​សំឡេង​ឡើង​ថា “អាប៉ា ឱ​ព្រះបិតា” គឺ​ព្រះវិញ្ញាណ​ដែល​ផ្ដល់​សក្ខី​ភាព ឱ្យ​វិញ្ញាណ​របស់​យើង​ខ្ញុំ​ដឹង​ថា យើង​ពិត​ជា​បុត្រ​ធីតា​បស់​ព្រះជាម្ចាស់​មែន។ យើង​ទទួល​បេសកកម្ម​ពី​ព្រះយេស៊ូ​ផ្ទាល់ ដែល​ថ្ងៃ​នេះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ដល់​យើង​ថា “ចូរ​ចេញ​បង្ហាត់​មនុស្ស​គ្រប់​ជាតិ​សាសន៍ ឱ្យ​ធ្វើ​ជា​សាវ័ក ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឱ្យ​គេ​នៅ​ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ បងប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​គម្រោងការ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​ដើម​រៀង​មក​រហូត​ដល់​សព្វ​ថ្ងៃ។ គឺ​យើង​ជា​ប្រជារាស្ត្រ​ដែល​ព្រះជាម្ចាស់​ជា​ព្រះបិតា​បាន​ជ្រើស​រើស យើង​មាន​សមត្ថភាព​ដើម្បី​ហៅ​ព្រះជាម្ចាស់​ថា​ព្រះបិតា នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ដោយសារ យើង​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ និង​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​យើង​ទទួល​បេសកកម្ម​មួយ​យ៉ាង​ពិសេស គឺ​បង្ហាត់​ឱ្យ​មនុស្ស​ទាំង​ឡាយ​ធ្វើ​ជា​សាវ័ក និង​ណែនាំ​ឱ្យ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ …

បុណ្យលើកតម្កើងព្រះត្រៃឯក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី “យើងជាគ្រួសារតែមួយដូចព្រះត្រៃឯក” Read More »