ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញបង្កើត​យុទ្ធនាការ​សម្រាប់ទិវាកុមារ​អន្តរជាតិពេញមួយខែមិថុនា នេះ

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញគ្រោងនឹង​រៀប​ចំយុទ្ធនាការ​​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ នា​ថ្ងៃ​អាទិត្យខាង​មុខនេះ។ ​យុទ្ធនាការ​​នេះ ខុស​ប្លែក​ពីព្រឹត្តិការណ៍​ដែលធ្លាប់តែធ្វើឡើងជារៀងរាល់​ឆ្នាំ​ ដោយ​សារ​តែ​ប្រទេសកម្ពុជាក៏ដូចជាពិភពលោកកំពុងជួប​នឹង​បញ្ហា​ការរីករាលដាលនៃ​វីរុសកូវីដ-​១៩។ ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ ដែល​ដឹក​នាំ​ដោយ​ការិយាល័យ​យុវជនជំទង់ និង​កុមារ ​ចាប់​ផ្តើម​​​រៀប​ចំ​យុទ្ធនាការ​១មិថុនា​ស្ដីពី​សិទ្ធិកុមារ​អន្តរជាតិ​ ​ចំពោះ​​កុមារ​ដែល​មាន​អាយុចាប់​ពី​​៥ឆ្នាំ​ដល់​១៣ឆ្នាំ​​ រយៈពេល​ជិតមួយខែ ដោយ​គិត​ចាប់ពី​ថ្ងៃអាទិត្យសប្ដាហ៍​ទីមួយនៃ​ខែមិថុនានេះ​ រហូត​ដល់​ថ្ងៃអាទិត្យ​ចុងខែមិថុនា ឆ្នាំ​២០២១នេះ។ យុទ្ធនាការនេះ​នឹង​ធ្វើ​ដោយ​មេក្រុម​កាយឫទ្ធិនៅ​តាម​តំបន់​រៀងៗខ្លួន​ តាម​រយៈ​ការ​ចុះ​ទៅ​សួរសុខទុក្ខ និង​អប់រំ​​តាម​ផ្ទះកុមារផ្ទាល់។ លោក ​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជនជំទង់ និង​កុមារ បាន​ឱ្យ​ដឹង​ថា ឆ្នាំនេះ​ការិយាល័យ​លោកបាន​រៀបចំ​យុទ្ធ​នាការ​ ដោយ​មាន​សម្ភារៈ​អប់រំដល់កុមារ​ឱ្យ​មាន​ការ​យល់​ដឹងពី​សិទ្ធិ និង​សេរីភាព​របស់ខ្លួន​នៅ​​ក្នុងសង្គម។ លោកថា ៖ «ក្នុង​រយៈពេល​៤​សប្ដាហ៍​នេះ​ តាមរយៈ​មេកាយឫទ្ធិនឹង​ទៅអប់រំកុមារកាយឫទ្ធិតាមផ្ទះ​ជារៀងរាល់​ថ្ងៃ ដើម្បីលើកទឹកចិត្តកុមារ ព្រមទាំងចែកកញ្ចប់​អនុស្សាវរីយ៍ដល់​កុមារផងដែរ ដោយ​ពួក​គាត់​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តន៍ជានិច្ច​​តាម​វិធាន​សុខាភិបាល»។ លោក​សារឿន បាន​បន្ថែម​ថា គោល​បំណង​របស់ព្រះសហគមន៍​ គឺ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយឱ្យ​កុមារ​យល់​ពី​តម្លៃ និង​សិទ្ធិ​ធំៗ​របស់​​ពួកគាត់​ទាំង៤ច្បាស់ ព្រម​ទាំង​​ឱ្យ​កុមារ​ទទួល​បាន​អំណរ​សប្បាយ​តាម​រយៈ​ការ​បង្កើត​កម្មវិធី​នេះផងដែរ​​ ជាពិសេស​ចង់​បង្ហាញ​ពីការ​យក​ចិត្ត​ទុក​ដាក់ពី​ព្រះសហគមន៍​កាតូលិក​ភូមិភា​គ​ភ្នំពេញ​ចំពោះ​កុមារ។ ប្រធានការិយាល័យយុវជនជំទង់ និងកុមាររូបនេះ ​បានឱ្យ​ដឹង​ទៀត​ថា​ ៖ «អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ចង់​បញ្ជ្រាប​កុមារ​ឱ្យ​យល់​ដឹង​អំពី​ការ​អប់​រំ​របស់​លោក​អភិបាល​អូលីវីយ៉េ នៅក្នុង​បរិបទ​កូវីដ-១៩​នេះដោយ​ផ្ដោត​សំខាន់​លើ​៣ថែរក្សាគឺ​ ការទទួល​ខុសត្រូវ សាមគ្គីភាព និង​អធិដ្ឋាន»។ លោក​បន្ត​ថា ព្រះសហគមន៍​​នឹង​អប់រំ កុមារ​ឱ្យ​ដឹង​ថា ក្នុង​នាម​ជាកុមារ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​៣​ថែរក្សា​នេះ​ ជាពិសេស​សម្រាប់​កុមារ​ដែល​នៅ​ក្នុង​គ្រួសារ​កាតូលិក ត្រូវ​​ចូល​រួម​អធិដ្ឋាន​ជាមួយ​នឹងឪពុក​ម្ដាយ …

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញបង្កើត​យុទ្ធនាការ​សម្រាប់ទិវាកុមារ​អន្តរជាតិពេញមួយខែមិថុនា នេះ Read More »