បងប្រុស ប៉ូល វិន កាន់ ៖ បូជាចារ្យ​គឺ​ប្រើ​ជីវិត​សម្រាប់​ព្រះគ្រីស្ត

«ប្រើជីវិត​សម្រាប់​ព្រះគ្រីស្ត​អស់កល្បជានិច្ច មាន​ន័យ​ថា មិនមែន​សម្រាប់​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់ព្រះជាម្ចាស់​ជាអាទិភាព» នេះជា​សម្តី​របស់​និស្សិត​ទេវវិទ្យាល័យ ប៉ូល វិន កាន់ ​ដែល​បាន​ទទួល​មុខងារ​ជាអ្នក​បម្រើ​អាសនៈ ពី​លោក​អភិបាល​ អូលីវីយ៉េ ជ្មីត​អីស្ល៊ែ អភិបាល​ព្រះសហគមន៍កាតូលិភូមិភាគ​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២១ នៅព្រះវិហារ​សន្ត សិលា និង​សន្ត​ប៉ូល នៃមណ្ឌលសកម្មភាព​ភ្នំពេញថ្មី ក្នុងឱកាស​បុណ្យ​រំឭក​ដល់​សន្ត​យ៉ូហានបាទីស្ត និង​បិទឆ្នាំ​សិក្សា​នៅ​ទេវវិទ្យាល័យ​សន្ត​ យ៉ូហាន​ម៉ារី​វីយ៉ាណែ ដោយ​មាន​តំណាងបូជាចារ្យ និងតំណាងគ្រីស្ត​បរិស័ទចូលរួមតិចតួបំផុត។ និស្សិត​រូប​នេះ​បន្ត​ថា ជីវិត​នៅទេវវិទ្យាល័យ​សប្បាយ ដោយ​យើង​មិនត្រឹម​តែរៀន​នៅក្នុង​ទេវវិទ្យាល័យទេ ប៉ុន្តែ​នៅ​ចុង​សប្ដាហ៍​យើង​ទៅ​បម្រើព្រះសហគមន៍ដោយ​ស្គាល់គ្រីស្ត​បរិស័ទ​​ដែល​ជាអ្នក​ផ្ដល់​កម្លាំង​ចិត្ត​ដល់ពួក​យើង​ជានិស្សិត​ទេវវិទ្យាល័យ។ មុន​ពេលមាន​វិបត្តិកូវីដ​១៩ និស្សិត​ទេវវិទ្យាល័យ​ទាំង​អស់​ត្រូវ​មាន​សកម្មភាព​របស់​ខ្លួន​នៅ​តាម​ព្រះសហគមន៍នីមួយៗ​ជារៀង​រាល់ថ្ងៃ​សៅរ៍និង​អាទិត្យ ដើម្បីទទួល​បាន​បទ​ពិសោធន៍​រួមជាមួយ​នឹង​ព្រះសហគមន៍ និង​បម្រើ​បងប្អូន​ក្នុង​ជំនឿ​ ព្រមទាំង​អ្នក​ផ្សេងទៀត។ បងប្រុស ប៉ូល វិន កាន់ មាន​ប្រសាសន៍​ថា «ពេល​វេលានៅ​ទេវវិទ្យាល័យ​ពិតជា​សំខាន់​សម្រាប់​​ខ្ញុំ​​មុន​នឹង​ចេញទៅ​ប្រកាស​ដំណឹងល្អ និង​សម្រាប់​បងប្អូនឯទៀតៗ​ដែល​ត្រៀម​នឹង​ចូល​ទេវវិទ្យាល័យ​​ដែរ ដោយ​ត្រូវការ​រៀន​រស់​នៅ​បម្រើ​ព្រះជាម្ចាស់តាមរយៈ​ការ​បម្រើ​ព្រះសហគមន៍»។ បងប្រុសកាន់​បន្ថែម​ថា ការ​អធិដ្ឋាន​ពិត​ជាសំខាន់​ដោយ​អាចរិះគិតដោយ​មាន​អំណរសប្បាយ​ដែលជាកម្លាំង​ឱ្យ​យើង​បន្ត​ទៅមុខ «​ដើម្បី​យល់​ថាជីវិត​យើង​នៅក្នុង​ទេវវិទ្យាល័យ​មិនមែនរស់​នៅ​ផ្ទាល់ខ្លួន ប៉ុន្តែ​ត្រូវ​ត្រៀម​ខ្លួនជានិច្ច​ដើម្បី​បម្រ​ព្រះជាម្ចាស់​ដែល​មាន​វត្ត​មាន​នៅក្នុង​​បងប្អូន​ដែល​យើង​ទៅចួប​រាល់​សប្ដាហ៍»។​ នៅក្នុង​ធម្មទេសនា នា​ឱកាស​នោះ លោក​អភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សូម​ឲ្យ​និស្សិត​ទេវវិទ្យាល័យទាំងអស់​គ្នា ចេះ​បង្ហាញព្រះគ្រីស្ត​ដូច​​លោក​យ៉ូហានបាទីស្ត។ លោក​បន្ថែម​ថា​ ថ្ងៃនេះ​យើង​ធ្វើ​ពិធី​តែង​តាំង​បងប្រុស …

បងប្រុស ប៉ូល វិន កាន់ ៖ បូជាចារ្យ​គឺ​ប្រើ​ជីវិត​សម្រាប់​ព្រះគ្រីស្ត Read More »