អាទិត្យ​ទី​២៣​នៃ​រដូវ​ធម្មតា ព្រះសគមន៍​សន្តី​ម៉ារី​ញញឹម ចំកាទៀង ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ “ចូរ​បើក​ឡើង”

បងប្អូន​ជា​ទី​ស្រឡាញ់! នៅ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​កញ្ញា ពេល​យើង​ចូល​នៅ​ក្នុង​ខែ​ថ្មី​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​ថ្មី​ដែរ។ ព្រះបន្ទូល​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ទី​មួយ​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម ទី​ពីរ​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ដល់​តម្លៃ​នៃ​យុត្តិធម៌។ ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​មាន​ថ្ងៃ​នេះ​ដល់​អ្នក​ថ្លង់​ម្នាក់​ថា “អេហ្វាថា” មាន​ន័យ​ថា “ចូរ​បើក​ឡើង” បង​ប្អូន​ដែល​ធ្លាប់​ធ្វើ​ជំហាន​ទី​មួយ​ក៏​នឹក​ឃើញ។ នៅ​ពេល​យើង​ធ្វើ​ជំហាន​ទី​មួយ យើង​បាន​គូរ​សញ្ញា​ឈើ​ឆ្កាង​លើ​ត្រចៀក លើ​ភ្នែក លើ​បបូរ​មាត់ លើ​ទ្រូង លើ​ដៃ ដោយ​និយាយ​ថា “ចូរ​បើក​ឡើង”។ នៅ​ពេល​យើង​ស្តាប់​ពាក្យ “បើក​ឡើង” ណែ​នាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​នៅ​ក្នុង​កាលៈទេសៈ​និង​បរិយាកាស​របស់​យើង។ ពី​ប៉ុន្មាន​ខែ​កន្លង​មក​យើង​បាន​បិទ​សកម្មភាព​ទាំង​អស់ ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អេហ្វាថា​/​ចូរ​បើក​ឡើង”។ តាម​ពិត​ជា​អ្វី​ដែល​បាន​កើត​ឡើង ពី​ប៉ុន្មាន​ថ្ងៃ​នេះ​យើង​បាន​ស្តាប់​ព័ត៌មាន​ថា​សាលា​ជិត​បើក​វិញ កន្លែង​រក​ស៊ី​នានា​ជិត​បើក​វិញ ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ជាពិសេស សម្រាប់​សិស្សា​នុសិស្ស​និង​បង​ប្អូន​អាជីវករ​ដែល​រក​ស៊ី ដោយ​សង្ឃឹម​ថា​បន្តិច​ទៀត​ប្រទេស​កម្ពុជា​របស់​យើង​អាច​រស់​នៅ​ក្នុង​របៀប​ធម្មតា​វិញ​។ ក៏​ប៉ុន្តែ ទោះបី​យើង​បាន​ស្តាប់​ពាក្យ “ចូរ​បើក​ឡើង” ទោះ​បី​យើង​បាន​សង្ឃឹម​យើង​អាច​បើក​កន្លែង​នានា ពេល​យើង​ស្តាប់​ព័ត៌មាន​យើង​ឃើញ​ថា​មាន​កន្លែង​ខ្លះ​គេ​នៅ​បន្ត​បិទ ជាក់​ស្តែង​ដូចជា​នៅ​ផ្សារ​ត្រាំកក់ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏​នៅ​បិទ​ដដែល។ ហេតុ​នេះ​ហើយ ទោះ​បី​យើង​និយាយ​ថា “ចូរ​បើក​ឡើង” ទោះ​បី​យើង​សង្ឃឹម​ថា​យើង​អាច​បើក​សាលា​រៀន​ឆាប់ៗ បើក​កន្លែង​រក​ស៊ី​បាន ជីវិត​របស់​យើង​ធម្មតា​ដូច​ពី​មុន។ យើង​ត្រូវ​ការ​យល់​ថា ទោះ​បី​បើក​ក៏​ដោយ​ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​ជា​គ្រីស្ត​បរិស័ទ ជា​ពិសេស​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ កុំ​ភ្លេច​ខ្លួន​៣​កុំ​៣​ការពារ​យើង​ត្រូវ​ការ​អនុវត្ត​ដដែល។ ដោយសារ ខ្ញុំ​បាន​ឃើញ​មាន​ប៉ុន្មាន​កន្លែង​យើង​ចាប់​ផ្តើម​ភ្លេច​ខ្លួន​នៅ​តាម​ព្រះសហគមន៍​កាតូលិក​កម្ពុជា នេះ​ណែនាំ​ឱ្យ​ថ្ងៃ​ណា​មួយ​អាច​មាន​បញ្ហា​ធំ​ណាស់។ យើង​ជា​អ្នក​ដឹក​នាំ​សាសនា យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​ពលរដ្ឋ​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ត​ទៀត។ …

អាទិត្យ​ទី​២៣​នៃ​រដូវ​ធម្មតា ព្រះសគមន៍​សន្តី​ម៉ារី​ញញឹម ចំកាទៀង ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ “ចូរ​បើក​ឡើង” Read More »