ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ

ដោយ​សារ​កូវីដ​១៩​ព្រះសហគមន៍​នានា​បាន​ផ្អាក​សកម្ម​ភាព ក្នុង​ព្រះវិហារ​សូម្បីតែ​ពិធី​បុណ្យ​អភិបូជា​ប្រចាំ​ថ្ងៃនិង​ប្រចាំ​ថ្ងៃអាទិត្យ។ កម្មវិធី​អប់រំជំនឿ​ដែល​ធ្វើឡើង​ប្រចាំ​សប្តាហ៍​ក៏​ត្រូវ​បញ្ឈប់​មួយ​រយៈ ប៉ុន្តែ​ក្នុងពេលថ្មីៗព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន​ ក្នុង​រាជធានីភ្នំពេញ បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ ដើម្បី​បើក​កម្មវិធី​អប់រំជំនឿ​ឡើងវិញ។ នៅក្នុងកិច្ចប្រជុំនេះដូនជី តេរេសា អេង សានី និងក្រុមគ្រូអប់រំជំនឿលើកបង្ហាញចំណាប់អារម្មណ៍ផ្សេងៗនៅក្នុងពេលដែលមានវិបត្តិកូវីដ 19 និងផលពិបាកនៅក្នុងការបង្រៀនសិស្សអប់រំជំនឿ។ នៅក្នុងពេលជាមួយគ្នានោះដែរលោកបូជាចារ្យ​ដាមីញ៉ាំង ហ្វារនឺ អ្នកទទួល​ខុសត្រូវ​ព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន បានផ្ដល់អនុសាសន៍អំពីការចែកក្រុមដើម្បីបង្រៀន ដោយផ្តោតទៅលើអគ្គសញ្ញាចំនួន​ពីរគឺអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស។ សម្រាប់ក្រុមអប់រំជំនឿនេះគឺចែកជាបួនក្រុមដូចឆ្នាំមុនៗដដែល មាន ក្រុម​កុមារ​អាយុ​ក្រោម​១២ឆ្ន ក្រុមជំទង់ ពន្លថ្មី និងអគ្គសញ្ញា។ ក្នុងអំឡុង​ពេលនេះ ព្រះសហគមន៍​បាន​ប្រកាស​ដល់​អាណាព្យាបាល​និង​ឪពុកម្តាយ​កុមារ​និង​សិស្ស​ដែលមាន​បំណង​ចង់​បន្ត​រៀន​អប់រំជំនឿ អាច​មក​ជួប​ជាមួយ​លោកបូជាចារ្យ​ឬ​ដូនជី ដើម្បី​ចុះ​ឈ្មោះ​ចូលរៀន។ ក្នុង​ថ្ងៃ​ប្រជុំ​ទី​៣០​ ខែ​តុលា​នេះ ក្រុម​អ្នកទទួល​អប់រំ​ជំនឿ មិន​ទាន់​សម្រេច​បើក​កម្មវិធី​សិក្សា​ក្នុង​ថ្ងៃណា​នោះទេ ដោយ​នឹង​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​លាស់ ដោយមានកំណត់ចំនួនសិស្សច្បាស់លាស់ដើម្បីចែកជាក្រុមតាម​ថ្នាក់រៀន​នីមួយៗ។ លើសពីនេះលោកបូជាចារ្យដាមីញ៉ាំង រួមជាមួយដូនជីសានី បានថ្លែងអំណរគុណ និងជួយលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូអប់រំជំនឿដែលបានស្ម័គ្រចិត្តបង្រៀនដោយស្នើឱ្យមានការចូលរួមរបស់បងប្អូនគ្រីស្តបរិស័ទនិងកូនសិស្សអប់រំជំនឿក្នុងការលើកទឹកចិត្តពួកគាត់ និងអនុវត្តវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ ការពារជាពិសេសនៅក្នុងពេលអភិបូជាទាំងសិស្សអប់រំជំនឿ និងគ្រីស្តបរិស័ទ ត្រូវតែបំពេញលេខទំនាក់ទំនង និងឈ្មោះដើម្បីដឹងអំពីចំនួននិង​អាស័យដ្ឋានទំនាក់ទំនង។ វិធីនេះ នឹង​អនុវត្ត​សម្រាប់​គ្រប់​កម្មវិធី​នៅ​ក្នុង​ព្រះវិហារ​ ទាំងកម្មវិធីអប់រំជំនឿ អភិបូជា នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ក៏ដូចជាកម្មវិធីផ្សេងៗរបស់ព្រះសហគមន៍ផងដែរ៕ ដោយ៖ …

ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ Read More »