ព្រះសហគមន៍កាតូលិកទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន

ព្រះវិហារសន្តមីកាអែល ក្រុងព្រះសីហនុ មានលោកបូជាចារ្យយ៉ូហានអ៊ុន សុន ប្រធានព្រះសហគមន៍មណ្ឌលសកម្មភាពកំពង់សោម  និងលោកគឹមរតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ  នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។  ក្នុងឱកាសនេះលោកបូជាចារ្យ យ៉ូហានអ៊ុន សុន បានមានប្រសាសន៍ថា ជំនួបនេះ បានចែករំលែកនូវជំនឿ និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងចេះទទួលនិងស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីធ្វើកិច្ចការរួមជាមួយគ្នាក្នុងសង្គមកម្ពុជា។ លោកបូជាចារ្យបន្តថា ក្នុងជំនួបនេះ ឯកឧត្តម សាយ សំអាល់ បានបើកចិត្តចូលរួមជាមួយព្រះសហគមន៍ដោយចិត្តទុកដាក់គោរពគ្នាទៅវិញទៅមក និងលើកស្ទួយចំពោះកិច្ចការមេត្តាករុណា និងកិច្ចការរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ លោកបន្ថែមថា តាមរយៈអង្គការការីតាសកម្ពុជា ឯកឧត្តមបានឈ្វេងយល់និងសិក្សាពីព្រះសហគមន៍ និងរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងសង្គមកម្ពុជា។ កន្លងមក ព្រះសហគមន៍កាតូលិកនៅកម្ពុជា ក៏ដូចជាអង្គការការីតាសកម្ពុជាដែលជាអង្គការមួយរបស់ព្រះសហគមន៍កាតូលិក បានធ្វើកិច្ចការមនុស្សធម៌ជាច្រើនសម្រាប់ប្រជាជនក្នុងមូលដ្ឋានក្នុងខេត្តក្រុងចំនួន២៥ ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានាដែលពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានក្នុងគោលដៅ ជួយដល់ប្រជាជនក្រីក្រក្នុងតំបន់ឲ្យមានជីវភាពរស់នៅសមរម្យ ក្នុងនោះរួមមាន វិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច កសិកម្មជាដើម។ ក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្តម សាយ សំអាល់ …

ព្រះសហគមន៍កាតូលិកទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន Read More »