អគ្គសញ្ញាលាបថ្ងាស ផ្តល់កំលាំង​ទៅប្រកាស​ដំណឹងល្អ

គ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ៤១រូបទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការទទួលព្រះវិញ្ញាណដ៏វិសុទ្ធតាមជំនឿរបស់ព្រះសហគមន៍កាតូលិក ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យខាងជំនឿ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នៅព្រះវិហារព្រះនាងម៉ារីមិនជំពាក់បាប (សំរោងធំ) ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ។ បេក្ខនារី ណៃ ប៊ុននី ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍សំរោងធំបាននិយាយថា «អគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះធ្វើឱ្យខ្ញុំរំភើប មិនដឹងនិយាយយ៉ាងម៉េចចេញ។ ព្រះវិញ្ញាណដ៏វិសុទ្ធជួយឱ្យខ្ញុំសប្បាយរីករាយ។ ខ្ញុំចង់ក្លាយជាគ្រីស្តបរិស័ទព្រោះបានឃើញ និងស្រឡាញ់ការជួយអ្នកក្រីក្រ និងអ្នកដែលកំពុងតែរងទុក្ខលំបាក»។ បេក្ខជន ង្វៀង វឹងវិន ឲ្យដឹងថាដែរថា អគ្គសញ្ញានេះជួយឱ្យគាត់មានកម្លាំង មានអំណរសប្បាយខ្លាំង និងបានជួបលោកអភិបាល។ វឹងវិន ប្រាប់​ថា ក្រោយពីទទួលអគ្គសញ្ញាលាបថ្ងាសនេះ គាត់​ចង់​​បម្រើ​ព្រះជាម្ចាស់​ដោយ ប្រើ​ទេពកោសល្យរបស់គាត់។ វឹងវិន​ « ខ្ញុំនឹងចូលរួមជាមួយក្រុមចម្រៀង ព្រោះខ្ញុំស្រឡាញ់ខ្លាំង»។ បេក្ខជនទាំងនេះមកពីព្រះសហគមន៍រោងចក្រចំនួន ១នាក់ ព្រះសហគមន៍ព្រែកដាច់ ចំនួន ៩នាក់ ព្រះសហគមន៍សំរោងធំ ចំនួន ២៤នាក់ ព្រះសហគមន៍កំពង់ចម្លង ចំនួន ៧នាក់។ សញ្ញាលាបថ្ងាសគឺជាអគ្គសញ្ញាដ៏សំខាន់មួយនៅក្នុងព្រះសហគមន៍កាតូលិក ក្នុងចំណោមអគ្គសញ្ញាទាំង៧ មានដូចជា៖ …

អគ្គសញ្ញាលាបថ្ងាស ផ្តល់កំលាំង​ទៅប្រកាស​ដំណឹងល្អ Read More »