Day: March 10, 2022

លោកអភិបាល ​អូលីវីយ៉េ ជ្មិត​ហស្លេរ ទទួល​បាន​មេដាយ​ថ្នាក់ «ជាតូបការ» ក្នុង​ការជួយអភិវឌ្ឍ​វិស័យជាច្រើនក្នុង​ខេត្តតាកែវ

រាជរដ្ឋាភិបាល​កម្ពុជា​​ តាមរយៈលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​​បំពាក់​មេដាយ​ថ្នាក់ «ជាតូបការ» ជូន​លោក​អភិបាល​ព្រះសហគមន៍ភូមិភាគភ្នំពេញលោក ​អូលីវីយ៉េជ្មិត​ហស្លេរ ដើម្បី​តបស្នង​ទៅ​នឹង​កិច្ចការ​ដែល​លោក​បាន​ជួយ​អភិវឌ្ឍស្ទើរគ្រប់​វិស័យ​ទាំងអស់​នៅ​ក្នុង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃទី​​៨ ខែមីនា ឆ្នាំ២០២២ នា​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ភូមិអង្គគគី ស្រុក​ត្រាំកក់។ ថ្លែង​ប្រាប់​សារព័ត៌មាន លោក​ អូលីវីយ៉េ បាន​ឱ្យ​ដឹងថា នេះជាមេដាយជាតូបការ ហើយនេះជាអ្វីដែលជាសមិទ្ធិផលក្នុង​ការ​ប្រមូលនូវ​គ្រប់ស្នាដៃក្នុង​ព្រះសហគមន៍ តាំងពីឆ្នាំ ២០១០ រហូតដល់ ២០២២ នៅក្នុងខេត្តតាកែវនេះ។ លោក​មានប្រសាសន៍ថា ៖ «យើងបានជួយអភិវឌ្ឍទៅលើវិស័យជាច្រើន ទាំងវិស័យអប់រំ វិស័យសង្គម ការជួយ​ជនពិការ សិប្បកម្ម សិល្បៈ សុខភាព និង​វិស័យ​សាសនា ដែលណែនាំឱ្យមនុស្សនានាដែលអស់សង្ឃឹមឱ្យមានសង្ឃឹមឡើងវិញ។  ដូចនេះអ្វីៗទាំងអស់បានធ្វើឲ្យរាជរដ្ឋាភិបាលទទួលស្គាល់»។ ទាក់ទងនឹង​សមិទ្ធិផលដែល​លោកទទួល​បាននេះដែរ លោកអភិបាលក៏​បានបញ្ជាក់ផងដែរថា ទាំងអស់នេះមិនមែនស្នាដៃលោកផ្ទាល់តែឯងនោះទេ ប៉ុន្តែជាស្នាដៃរបស់ព្រះសហគមន៍កាតូលិក ជាពិសេសនៅក្នុងខេត្តតាកែវតែម្តង។ លោកអូលីវីយ៉េ បាន​ថ្លែងថា ៖ «ខ្ញុំសូមអរគុណដល់សហការីរបស់ខ្ញុំទាំងអស់ ដែលបានធ្វើឱ្យគ្រប់ស​កម្មភាពរបស់យើង ទាំងការអប់រំ ទាំងការអភិវឌ្ឍ និងទាំងសិល្បៈ ដែលទទួលជោគជ័យបាននេះ។ នេះជាការអស្ចារ្យនិងជោគជ័យសម្រាប់យើងទាំងអស់ និង​ជាកម្លាំង​មួយ​ពិសេស​ថ្មី​ដើម្បី​ឱ្យ​យើង​ទៅមុខទៀត»។ …

លោកអភិបាល ​អូលីវីយ៉េ ជ្មិត​ហស្លេរ ទទួល​បាន​មេដាយ​ថ្នាក់ «ជាតូបការ» ក្នុង​ការជួយអភិវឌ្ឍ​វិស័យជាច្រើនក្នុង​ខេត្តតាកែវ Read More »

លោកអភិបាលអូលីវីយ៉េ៖ ឆ្នាំសិក្សាថ្មី វិទ្យាស្ថានសន្តប៉ូលជា «ឆ្នាំបៃតង»​

សំឡេងទះដៃអបអរសាទរយ៉ាងឱឡារិករបស់​និស្សិត​ និង​សាស្ត្រាចារ្យ នៃវិទ្យាស្ថាន​សន្ត​ប៉ូល ដើម្បី​ទទួល​បវេសនកាលឆ្នាំសិក្សា​ថ្មី​ “ឆ្នាំ​ពណ៌បៃតង” ជាផ្លូវការដែល​បាន​ប្រកាស​ដោយ ​ លោក​ អូលីវីយ៉េ ជ្មីហស្លេរ ស្ថាបនិក​វិទ្យាស្ថាន​សន្ត​ប៉ូលនិង​ជាអភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ នៅក្នុងពិធី បើកបវេសនកាល ឆ្នាំសិក្សា ២០២២ -២០២៣ និងចែកសញ្ញានិស្សិត​សញ្ញាបត្រ​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​ ដល់និស្សិតបានបញ្ចប់​ការសិក្សាចំនួន​១១៤នាក់  ក្រោម​អធិបតីភាព​ ​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ នាព្រឹក​ថ្ងៃទី​៨ មីនា ២០២២ នៅ​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ភូមិអង្គគគី ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក អភិបាល អូលីវីយ៉េ​ បញ្ជាក់​ថា ឆ្នាំនេះ​ខ្ញុំ​បាន​ប្រកាសជា «​ឆ្នាំ​បៃតង» ​ពណ៌​បៃតង​ជាពណ៌​នៃ​សេចក្ដី​សង្ឃឹម​។ ដូច្នេះ​នៅក្នុង​ឆ្នាំ​បៃតង​នេះ​ឱ្យ​យើង​មើល​គ្រប់វិស័យ សូម​ឱ្យ​ការ​សិក្សា​ជោគជ័យ មាន​ទំនាក់​ទំនង​ប្រាកដ​មិនមែន​តាម​ហ្សូម និង​អនឡាញ ប៉ុន្តែ​ឱ្យ​​ខិតខំ​ការពារថែរក្សា​បរិស្ថាន ដាំ​បន្លែ យក​ចិត្ត​ទុកដាក់នឹងសុខភាព​ក៏​ដូចជាទេពកោសល្យ​ដើម្បី​ឱ្យ​យើង​ទៅជាមនុស្ស​ដ៏ពេញ​លក្ខណៈ។ នៅពេល​និយាយពីពណ៌បៃតង ជាពណ៌​ដែល​មើលពីអនាគត​ និង​ក្ដីសង្ឃឹម​របស់​យើង។ លោកអភិបាល​សង្ឃឹម​ថានិស្សិតទាំងអស់​ឈ្នះ​បញ្ហានានា និង​អាច​រៀប​ចំ​អនាគត​របស់ពួកគេបាន។​ សម្រាប់​និស្សិត​ទាងអស់ លោកមាន​ពាក្យ​មួយ​គឺ​ “​តស៊ូ​ និង​យក​ចិត្ត​ទុកដាក់” សម្រាប់​ឆ្នាំ​ទី​មួយ។ …

លោកអភិបាលអូលីវីយ៉េ៖ ឆ្នាំសិក្សាថ្មី វិទ្យាស្ថានសន្តប៉ូលជា «ឆ្នាំបៃតង»​ Read More »

Subscribe to our newsletter

Don't miss new updates on your email