ព្រះវិហារ​សន្តមីកាអែល​បង្កើត​សាលា​មត្តេយ្យ​ថ្មី

លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ បាន​សម្ពោធ​អាគារ​សិក្សា​សាលា​មត្តេយ្យ​របស់​ព្រះសហគមន៍សន្តមីកាអែល ដែល​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌលអប់រំកុមារ សន្តមីកាអែល នាព្រឹកថ្ងៃទី៣ មេសា ២០២២ នៅព្រះវិហារសន្តមីកាអែល ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ នៅក្នុងកម្មវិធីសម្ពោធនេះ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សាលាមត្តេយ្យថ្មីនេះ អាចណែនាំកូនៗឱ្យរីកចម្រើនទាំងចំណេះដឹង និងមានទំនាក់ទំនងនៅក្នុងជីវិត​ផ្ទាល់ខ្ខ្លួនជាកូន និងជាមិត្ត។ ក្នុងពេលជាមួយគ្នានេះដែរ លោកអភិបាល ក៏អធិដ្ឋានសូមព្រះជាម្ចាស់ប្រទានពរដល់​សាលាមត្តេយ្យ​ថ្មី​នេះ ដែលជាកន្លែងមួយ​ដែលណែនាំឱ្យកូនៗអាចរៀន​ដោយ​អំណរសប្បាយ និង​រៀបចំចិត្ត​គំនិត​ដោយ​អប់រំ​កុមារដើម្បី​ឱ្យមាន​អនាគតដ៏សុខសាន្ត។​ លោក​បូជាចារ្យ អ៊ុន សុន បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ខេត្ត​ព្រះសីហនុមាន​ប្រសាសន៍ថា ថ្ងៃនេះ​យើង​មាន​អំណរសោមន្សសរីករាយ​មែនទែន​ដែល​បាន​បើក​សាលា​ថ្មី​មួយ​ដើម្បី​អប់រំកុមារឱ្យត្រៀម​ចូល​ថ្នាក់​បឋម​សិក្សា​ដែល​មាន​អាយុ​ចន្លោះ​៤ទៅ៥ឆ្នាំ។ លោក​បន្តថា សាលានេះ​បង្កើត​ឡើង​ដោយ​មានបំណងចង់​ជួយ​ដល់ឪពុកម្ដាយ​ដែល​រវល់ធ្វើការ «ជាពិសេស​កន្លែង​នេះ​មិនមែន​ត្រឹម​តែរៀន​អក្សរទេ ប៉ុន្តែ​ចង់អប់រំ​ក្មេងៗឱ្យ​រៀប​ចំ​ខ្លួន​ដើម្បី​មាន​ទំនាក់​ទំនង​រវាងកុមារនិង​កុមារ​ ចេះ​ដឹងគុណ​និង​អរគុណគ្នាទៅវិញទៅមក និងអប់រំពួកគេឱ្យទៅជាកុមារល្អ ពលរដ្ឋល្អ ព្រោះវិស័យអប់រំជាវិស័យដែលយើងត្រូវការ​យកចិត្តទុកដាក់ធ្វើជាឪពុកម្ដាយទី២ និងធ្វើនៅក្នុង​សេចក្ដីស្រឡាញ់ដើម្បី​តបស្នងដឹងគុណដល់ព្រះជាម្ចាស់​ដោយអំណោយទាន និងកម្លាំងរបស់យើង​។» ទោះបីជា​សាលាមត្តេយ្យ​នេះ​ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ហើយ​ក្ដី ក៏ប៉ុន្តែ​មិនទាន់​បើក​បង្រៀន​នៅឡើយទេ ដែល​នឹង​ចាប់​ផ្ដើម​មាន​សកម្មភាព​នៅ​ក្រោយ​ពេល​ចូលឆ្នាំប្រពៃណី​ខ្មែរ គឺ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ ដោយ​បច្ចុប្បន្ន​កំពុង​ទទួល​ចុះឈ្មោះ​ចូលរៀន​បណ្ដើរៗ។ នេះ​បើតាម​ប្រសាសន៍​របស់​លោក​ ​បូជាចារ្យ​អ៊ុន សុន។ លោក​​ បន្ថែមថា សម្រាប់​សាលាមត្តេយ្យនៅកំពង់សោម​នេះ យើង​ត្រូវការ​ការ​ចូលរួម​សហការពី​មាតាបិតា ឬអាណាព្យាបាលក្នុង​ការ​ចូលរួម​ឧបត្ថម្ភប្រចាំខែសមរម្យសម្រាប់ការអប់រំ ដើម្បី​ទ្រទ្រង់ចំណាយ​លើ​ម្ហូប …

ព្រះវិហារ​សន្តមីកាអែល​បង្កើត​សាលា​មត្តេយ្យ​ថ្មី Read More »