លោកអភិបាលភូមិភាគភ្នំពេញ ទទួលគោរមងារផ្នែកសាសនា
លោកអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ទទួលគោរមងារពីថ្នាក់ដឹកនាំព្រះពុទ្ធសាសនា ជា “មហាឧបាសកពុទ្ធសាសនូបឧបត្ថម្ភក៏” នាព្រឹកថ្ងៃទី ៣០ មេសា ២០២២ នៅវត្តអង្គមន្ត្រី ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រះអនុគណៈស្រុកត្រាំកក់ ឯកឧត្តម សេង សុមុន្នី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា។ ព្រះតេជគុណ ង៉ែត ចំរើន ព្រះចៅអធិការវត្តអង្គមន្រ្តី មានថេរដីកាអំពីសម្មិទ្ធិផលនានា ដែលលោកអភិបាល ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយ៉េ បានប្រគេនដល់វត្តអង្គមន្ត្រីមាន៖ រូបសំណាកព្រះមុជ្ជលិន ព្រះអង្គប្រោសបញ្ចគី ក្រមង៉ុយ ព្រះបាទជ័យវរ្ម័នទី៧ បន្ទប់ទឹក ចង្ក្រានបាយ សួនបន្លែ កញ្ចុះ ស្ពានស្រះទឹក ដែលមានទឹកប្រាក់សរុប ២២១៧ដុល្លារ និង១៧១ដុល្លារក្នុងសម័យព្រះចៅអធិការផ្ទាល់ និងមានប្រាក់ ១២០៧ដុល្លារទៀតកាលពីមុន។ ព្រះតេជគុណ ចយ ពៅ និមន្តប្រកាសពីព្រះរាជប្រកាសនីយប័ត្រ លេខ ០១៨/២៧ រ.ប្រ.ក គណៈមហានិកាយកម្ពុជា ចុះថ្ងៃទី ៤ មករា ២០២២ ដោយសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា …
លោកអភិបាលភូមិភាគភ្នំពេញ ទទួលគោរមងារផ្នែកសាសនា Read More »