លោក​បូជាចារ្យ​ថ្មី ប្រាក់ ប៊ុន ហុង រំឭក​គ្រីស្ត​បរិស័ទ​អំពី​របៀប​ទទួល​ស្វាគមន៍

លោក​បូជាចារ្យ​ថ្មី ប្រាក់ ប៊ុន ហុង រំឭក​គ្រីស្ត​បរិស័ទ​អំពី​របៀប​ទទួល​ស្វាគមន៍​ព្រះជាម្ចាស់ និង​បងប្អូនឯទៀតៗ នៅក្នុង​អភិបូជាលើក​ទីមួយ​របស់​លោកនៅភ្នំពេញ​បន្ទាប់​ពី​ទទួលអគ្គសញ្ញា​តែង​តាំងជាបូជាចារ្យ ដែល​ត្រូវ​បាន​អញ្ជើញ​ដោយ​ព្រះសហគម​ន៍​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ​នៅព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច​ នាព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០២២ ។ លោកបូជាចារ្យប្រាក់​ ប៊ុនហុង មានប្រសាសន៍នៅក្នុងធម្មទេសនាថា លោក​សូម​អរគុណ​លោក​បូជាចារ្យ​ រឿង ឆ័ត្រសិរី ដែល​បាន​អញ្ជើញ​លោក​មក​ថ្វាយអភិបូជានៅទៅទីនេះ។ លោកបូជាចារ្យ​ថ្មី មាន​ប្រសាសន៍ថា កិច្ច​ស្វាគមន៍​ជា​រឿង​សំខាន់​សម្រាប់​គ្រីស្ត​បរិស័ទ ជាពិសេស​គឺ​ការ​ស្វាគមន៍​ព្រះជាម្ចាស់​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ ដូច​នាង​ម៉ារី​និង​នាង​ម៉ាថា​ក្នុងអត្ថបទ​គម្ពីរ និង​ដូច​បុរស​សាសន៍​សាម៉ារី ដែល​បាន​ជួយ​បុរសម្នាក់ទៀត​ដែលត្រូវ​ចោរវាយ​ប្លន់​តាម​ផ្លូវ។ លោក​បូជាចារ្យ ហុង លើក​ឡើង​ផងដែរ​អំពី​គុណធម៌​នៃរបៀប​ស្វាគមន៍​របស់លោក​អប្រាំ​ជា​បិតា​នៃ​ជំនឿ​របស់​យើង គឺបង្ហាញអំពីធម៌មេត្តាករុណាដល់គេ ការ​គោរព​និង​ដឹង​គុណ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​សប្បុរស​មក​លើ​យើង ការ​តប​ស្នង​សង​គុណ និង​បង្ហា្ញ​ញវត្ត​មាន​របស់​ព្រះជាម្ចាស់​ដល់​អ្នក​ឯទៀតៗ។ លោក​ឪពុក​រូប​នេះ បាន​និយាយ​ទៀតថា ដំណាលនឹង​ការ​ស្វាគមន៍ យើង​ក៏​ត្រូវ​ចេះ​អរគុណ​ និង​ដឹងគុណ​ចំពោះ​អ្នកដែលមាន​ចិត្តសប្បុរសមក​លើ​យើង​ផងដែរ ដូចជា​ឪពុកម្ដាយដែលបានផ្ដល់កំណើត លោកគ្រូអ្នកគ្រូដែលបានផ្ដល់ចំណេះដឹង និងជនដែលបានឧបត្ថម្ភដល់យើង។ លោក​បន្ថែមថា ធ្វើដូច្នេះ យើងនឹងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ទៅជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ មិន​តែ​ប៉ុណ្ណោះ យើងត្រូវ​អរព្រះគុណព្រះជាម្ចាស់និងបន្តអធិដ្ឋានសម្រាប់គ្នា​ទៅវិញ​ទៅមក។ ហើយ​ត្រូវ​ធ្វើអំពើល្អដោយមិនចង់បានផលតបស្នងពីគេវិញឡើយ។ គ្រប់ពេលវេលាយើងត្រៀមខ្លួនដើម្បីបង្ហាញឬសម្ដែងធម្មតាករុណារបស់ព្រះជាម្ចាស់ដល់អ្នកដទៃ។ នេះ​ជា​បញ្ជាក់បន្ថែម​របស់​លោក​បូជាចារ្យ​ប្រាក់​ ប៊ុន​ហុង។ លោក​បាន​រំលឹក​គ្រីស្ត​បរិស័ទ​ថា កិច្ច​ការ​បម្រើ​ព្រះជាម្ចាស់​គឺមាន​២ គឺស្ដាប់ព្រះបន្ទូលហើយ យកមកអនុវត្តក្នុងជីវិតដោយកិច្ចការបម្រើ។ …

លោក​បូជាចារ្យ​ថ្មី ប្រាក់ ប៊ុន ហុង រំឭក​គ្រីស្ត​បរិស័ទ​អំពី​របៀប​ទទួល​ស្វាគមន៍ Read More »