អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ “អត្តសញ្ញាណ​ជា​គ្រីស្ត​បរិស័ទ” អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​១ ១៩,១៦ខ.១៩-២១ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ! ១ពង្ស ១៩,២០អត្ថបទ​ទី២៖ កាឡាទី ៥,១.១៣-១៨ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បង‌ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​លោកីយ៍​ទៀត​ឡើយ។ កាឡ ៥,១៦ដំណឹងល្អ៖ លូកា ៩,៥១-៦២ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន។ លក ៩,៥២ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស និង​ឱឡារិក​បំផុត​សម្រាប់​ព្រះសហគមន៍​របស់​យើង នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ ក៏​ដូច​ជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល​ដែរ។ យើង​មាន​បង​ប្អូន​ចំនួន​១១៧​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស មាន​ន័យ​ថា​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ មាន​ន័យ​ថា​ទទួល​ដង្ហើម​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ទទួល​ដង្ហើម​ដែល​បាន​ចូល​នៅ​ក្នុង​សួត នៅ​ក្នុង​ដួង​ចិត្ត នៅ​ក្នុង​ខ្លួន​របស់​យើង ដើម្បី​ឱ្យ​យើង​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ នេះ​ជា​អត្ថ​ន័យ​នៃ​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យើង​ទទួល យើង​អាច​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ តើ​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ​ដើម្បី​ធ្វើ​អ្វី? ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អធិដ្ឋាន​ចូល “យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ ដើម្បី​បង្កើត​ពិភព​ថ្មី”។ តើ​មាន​ន័យ​ដូច​ម្តេច សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ក្នុង​សតវត្ស​ទី​២១​នៅ​ប្រទេស​កម្ពុជា? បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​មុន​យើង​បាន​ប្រមូល​ចម្លើយ​ពី​ភូមិភាគ​យើង​ទាំង​មូល ដើម្បី​ផ្ញើ​ទៅ​ទី​ក្រុង​រ៉ូម​ទាក់​ទង​នឹង​សន្និបាត​២០២១-២០២៣។ នៅ​ក្នុង​១៤​ចំណុច ដែល​យើង​បាន​រៀប​ចំ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​មាន​ចំណុច​មួយ​បាន​និយាយ​ថា “យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ”។ អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​មាន​ន័យ​ដូច​ម្តេច? អត្ត​សញ្ញាណ​មាន​ន័យ​ថា​យើង​មាន​លក្ខ​ខណ្ឌ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​អាច​មើល​ឃើញ​ថា អ្នក​នោះ​ជា​គ្រីស្ត​បរិស័ទ​មួយ​រូប។ ដូច្នេះ ខ្ញុំ​ចង់​ឱ្យ​យើង​គិត​អំពី​អត្ត​សញ្ញាណ​ជា​គ្រីស្ត​បរិស័ទ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ …

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ Read More »