លោក​អភិបាលអូលីវីយ៉េ អញ្ជើញ​គ្រីស្ត​បរិស័ទ​ស្ដាប់ព្រះបន្ទូល​តាម​រយៈបច្ចេកវិទ្យា

«នៅ​ក្នុង​ខែ​ព្រះហសគមន៍​ប្រកាស​ដំណឹង​ល្អ ខ្ញុំអញ្ជើញបងប្អូនរស់នៅ​​ជាមួយ​​ព្រះបន្ទូលយ៉ាងជិតស្និទ្ធ​ប្រចាំថ្ងៃ​ ដោយ​ភ្ជាប់​ជា​មួយ​ APPLICATION ដែល​បង្កើត​ដោយមជ្ឈ​​​មណ្ឌលអប់ជំនឿ​កាតូលិកសន្ត​អ៊ីរេណេ និង​ការ​ផ្សព្វផ្សាយតាម​រយៈ​បណ្ដាញសង្គម​នានា​របស់​ការិយាល័យផ្សព្វផ្សាយ​​ព័ត៌មាន​កាតូលិក(CSC)។» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​ព្រះសហគមន៍​​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស៊្លេរ ថ្លែង​នៅក្នុង​ធម្ម​ទេសនាទៅកាន់​គ្រីស្ត​បរិស័ទ​ប្រមាណជាង៣០០នាក់​​ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពន់ ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ក្រុង​ភ្នំពេញ។​ នៅក្នុង​ធម្ម​ទេសនា​ នា​ថ្ងៃទី​១៦ តុលា លោក​អភិបាល​បញ្ជាក់​ទៀត​ថា នៅពេលដែលព្រះបន្ទូល​របស់​ជាម្ចាស់ធ្វើការ ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការ នាំឱ្យ​ព្រះសហគមន៍របស់យើងទៅជាព្រះសហគមន៍​របស់ព្រះជាម្ចាស់។ ​ លោកបន្ថែម​ថា មូលដ្ឋានរបស់យើងជាគ្រីស្ត​បរិស័ទ​គឺការអប់រំបំភ្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈ​ព្រះបន្ទូល​ដែលជាគោលនៃជំនឿនៃការអប់រំជីវិតរបស់យើង ហើយ​យើងមិនត្រឹមតែនិយាយ ប៉ុន្តែយើងរស់នៅតាមព្រះបន្ទូលដើម្បី​ឱ្យ​បេសកកម្មរបស់យើងពោរពេញទៅដោយតម្លៃ។ លោក​អភិបាលភូមិភាគ​ភ្នំពេញ​​ថ្លែង​​នៅ​ក្នុង​កិច្ចសម្ភាស​របស់​សារព័ត៌មាន​កាតូលិក​ថា «ព្រះ​បន្ទូល​ជាមូលដ្ឋាន​នៃ​ជីវិត​របស់​យើង ដើម្បី​ប្រៀន​ប្រដៅ​ឱ្យ​យើង​ខ្លួនឯងនិង​​អ្នក​ដទៃ​កែ​ប្រែ​ចិត្ត​គំនិត​ ដឹងខុសត្រូវ​ រស់​នៅ​តាម​ររបៀប​សុចរិត»។ ក្នុង​ខែ​នៃ​ការ​​ប្រកាស​ដំណឹងល្អ​ លោកអភិបាល​អូលីវីយ៉េ បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​យកចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​របស់​ព្រះសហគមន៍​កាតូលិក ទាំង​បណ្តាញ​សង្គម​ផងដែរ ដោយ​ចំណាយពេលវេលា ត្រឹម​តែ​៥-១០នាទី ​ដើម្បី​ស្ដាប់​ឬ​អាន​ព្រះបន្ទូល​ ដើម្បី​ណែនាំ​ឱ្យ​ជីវិត​របស់​យើង​ភ្លឺ​ស្វាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ អ្នក​ស្រី គឹម ពិសី វ័យ​៤០​ឆ្នាំ ជា​គ្រីស្ត​បរិស័ទ​នៅ​ព្រះវិហារព្រះកុមារ​យេស៊ូបឹងទំពុន​​ ​និយាយ​ថា «ពីមុន​ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​នឹង​ព្រះបន្ទូល​ដែល​បាន​ផ្សព្វផ្សាយ​រាល់​ថ្ងៃ​នេះទេ ​ទោះបី​ជាមាន​សារ​នៅ​ក្នុង​ទូរស័ព្ទ​ក៏ដោយ។» អ្នក​ស្រី​បន្ថែម​ថា ​ប្រសាសន៍​របស់​លោក​អភិបាល​នៅ​ថ្ងៃ​នេះ​ បាន​ឲ្យ​គាត់​ភ្ញាក់​ស្មារតី។ អ្នកស្រី​បញ្ជាក់ថា «ពេល​ខ្លះ​យើង​សប្បាយ​ជាមួយ​ទូរសព្ទ ​មើល​តែ​ហ្វេសប៊ុក​លើ​រឿង​ឥត​ប្រយោជន៍ ហើយ​ភ្លេច​ចំណុចនេះ»​។​ …

លោក​អភិបាលអូលីវីយ៉េ អញ្ជើញ​គ្រីស្ត​បរិស័ទ​ស្ដាប់ព្រះបន្ទូល​តាម​រយៈបច្ចេកវិទ្យា Read More »