បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង «ដើម្បី​ទទួល​កម្លាំង​ផ្ទាល់ពី​ព្រះយេស៊ូ»។ យើង​ទទួល​អាវស «គឺ​បំពាក់​ព្រះយេស៊ូ​ផ្ទាល់» ព្រះអង្គ​នឹង​មិន​បោះ​បង់​យើង​ចោលទេ ទោះ​បី​យើង​ភ្លេច​ព្រះអង្គក៏ដោយ។ លោក​អភិបាល​រំលឹក​បេក្ខជន​ថា បន្ទាប់ពី​ពិធី​ជម្រុជទឹក ម្នាក់ៗ​ក្លាយជា​សមាជិក​នៃ​គ្រួសារ​របស់​ព្រះសហគមន៍​ដែលមាន​ព្រះគ្រីស្ត​​ជា​សិរសា។ ហើយ​នៅ​ក្នុង​គ្រួសារ​នេះ ការងាររបស់​យើង​ជា​គ្រីស្ត​បរិស័ទ «គឺ​អធិដ្ឋាន បម្រើ​ និង​ស្រឡាញ់»។ ឲ្យយើង​ចេះ​អធិដ្ឋាន​គ្រប់​កាលៈទេសៈ​សម្រាប់​គ្នាទៅវិញទៅមក ហើយ​ឲ្យយើង​ទៅ​ជា​អ្នក​បម្រើ​ដូច​ព្រះយេស៊ូ​ដែល​បាន​ដាក់​ខ្លួន​បម្រើ​សាវ័ក​ដោយ​លាងជើង​របស់​ពួកគេ គឺ​ឲ្យយើង​បម្រើ​ដោយ​ឥតគិត​ថ្លៃ ដោយ​មិន​ត្រូវការ​តបស្នងសងគុណ។ លោកអភិបាល​បន្ថែម​ថា ឲ្យយើង​ចេះ​ស្រឡាញ់​ដូច​ព្រះយេស៊ូ​ដែល​ស្រឡាញ់​យើង។ ចាប់ពីពេលនេះតទៅ សូម​ឲ្យយើង​រើស​យក​ព្រះជាម្ចាស់​ មិន​មែន​មារសាតាំង ដែល​ណែនាំ​ឲ្យ​យើង​មាន​សុភមង្គល យើង​មិន​វង្វេងផ្លូវ ទោះបី​លំបាកក្តី និង​មានអំណរសប្បាយក្តី។ លោក​អភិបាល​បញ្ជាក់។ យ៉ឹម​ សំណាង អាយុ​២០ឆ្នាំ …

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់ Read More »