November 18, 2025

ពិធីប្រគល់ និងទទួល ជំនួយថវិការ នៅមណ្ឌលសុខសាន្ត

តាកែវ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Miwako Fujiwara (មិវ៉ាកុ ហ្វូជីវ៉ាកុ) ដែលជាប្រធានក្រុមតន្ត្រី MUSICA FELIC បានអញ្ជើញមកប្រគល់ជូននូវថវិកាចំនួន ៤,៣០០ ដុល្លារសហរដ្ឋអាមេរិក ដល់ មណ្ឌលសុខសាន្ត (ដែលជាមណ្ឌលទទួលស្វាគមន៍ និងថែទាំជនមានពិការភាព)។ ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េ (Bishop Olivier Schmitthaeusler) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកមណ្ឌលសុខសាន្ត។ ថវិកាដែលលោកស្រី Miwako Fujiwara បានប្រគល់ជូននាពេលនេះ គឺបានមកពីចំណូលនៃ ការប្រគំតន្ត្រីសប្បុរសធម៌លើកទី១៥ របស់ក្រុមតន្ត្រី MUSICA FELIC។ ថវិកានេះមានគោលបំណងចម្បងសម្រាប់ឲ្យមណ្ឌលសុខសាន្តប្រើប្រាស់ដើម្បី៖ ជួយដល់កុមារ ដែលមានពិការភាពមកទទួលសេវានៅមណ្ឌល។ ជួយដល់ប្អូនៗ មានពិការភាព ដែលពេញវ័យ ដោយផ្តល់នូវ ការបណ្តុះបណ្តាលជំនាញខ្លីៗ ដើម្បីជួយពួកគេក្នុងការចិញ្ចឹមជីវិតដោយខ្លួនឯងនាពេលអនាគត។            

ពិធីប្រគល់ និងទទួល ជំនួយថវិការ នៅមណ្ឌលសុខសាន្ត Read More »

ពិធីបើកបវេសនកាលថ្មី ២០២៥-២០២៦ នៅសាលាសន្តហ្វ្រង់ស្វ័រ

តាកែវ៖ ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ថ្ងៃនេះ សាលាសន្តហ្វ្រង់ស្វ័រ (St. François School) កម្រិតបឋមសិក្សា ដល់ វិទ្យាល័យ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស ជាង ៥០០ នាក់។ ក្នុងឱកាសដ៏សំខាន់នោះ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកសាលា បានណែនាំគម្រោងការសម្រាប់ឆ្នាំសិក្សាថ្មីនេះ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលសិស្សានុសិស្សឲ្យក្លាយជា អ្នកកសាងសន្តិភាព។ ដោយយកចិត្តទុកដាក់លើ ការអភិវឌ្ឍការអប់រំ ការរួមរស់ជាមួយគ្នា ការគោរពគ្នា និង ការសន្ទនាគ្នា និងការទទួលស្គាល់ អំពីភាពខុសគ្នារវាងគ្នានិងគ្នា។

ពិធីបើកបវេសនកាលថ្មី ២០២៥-២០២៦ នៅសាលាសន្តហ្វ្រង់ស្វ័រ Read More »

លោកអភិបាលអូលីវីយ៉េ អញ្ជើញថ្វាយអភិបូជា និងសួរសុខទុក្ខនៅព្រះសហគមន៍ចំការទៀង

តាកែវ ថ្ងៃទី ១៦ ខែវិច្ឆិកា៖ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញទៅសួរសុខទុក្ខ និងថ្វាយអភិបូជាដ៏ពិសិដ្ឋនៅ ព្រះសហគមន៍កាតូលិកចំការទៀង ដោយមានការចូលរួមពីសំណាក់គ្រីស្តបរិស័ទមកពីគ្រប់ព្រះសហគមន៍នៅក្នុង មណ្ឌលសកម្មភាពតាកែវ ទាំងមូល។ ក្នុងអំឡុងពេលធម្មទេសនាលោកអភិបាលបានក្រើនរំលឹកដល់គ្រីស្តបរិស័ទទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាជីវិតក្នុងសេចក្តីសង្ឃឹម និង ចេះស៊ូទ្រាំជានិច្ច។ លោកបានសង្កត់ធ្ងន់ថា៖ “ជីវិតរបស់យើងតែងជួបប្រទះនឹងបញ្ហា និងការលំបាក ប៉ុន្តែយើងមានជំនឿលើ ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ គង់នៅជាមួយយើង។ ជំនឿនេះហើយដែលនាំឲ្យយើងអាចឈ្នះការលំបាកទាំងអស់នោះបាន…។ ព្រះជាម្ចាស់ស្រឡាញ់យើង ហើយព្រះអង្គក៏មិនចោលយើងឡើយ។”                                          

លោកអភិបាលអូលីវីយ៉េ អញ្ជើញថ្វាយអភិបូជា និងសួរសុខទុក្ខនៅព្រះសហគមន៍ចំការទៀង Read More »

គ្រីស្តបរិស័តំបន់តាកែវ ប្រារព្ធពិធីអបអរសាទរ ខួប២៧ឆ្នាំ នៃបេសកកម្មរបស់លោកអភិបាលអូលីវីយ៉េ

ខេត្តតាកែវ៖ គ្រីស្តបរិស័ទកាតូលិកនៅតំបន់តាកែវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ បានជួបជុំគ្នាប្រារព្ធពិធី អបអរសាទរខួបលើកទី២៧ នៃការចាប់ផ្តើមបេសកកម្មប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជារបស់ លោកអភិបាល អូលីវីយ៉េ។ ពិធីអបអរសាទរនេះ បានបង្ហាញពីទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង ការបូជា និងការលះបង់របស់លោកអភិបាលអូលីវីយ៉េ ដែលបានណែនាំនិងបំពេញបេសកកម្មនៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ ការប្រារព្ធពិធីនេះមិនត្រឹមតែជាការរំលឹកដល់ការចាប់ផ្តើមនៃបេសកកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការថ្លែងអំណរគុណចំពោះការរីកចម្រើន និងការលូតលាស់នៃសហគមន៍គ្រីស្តបរិស័ទនៅក្នុងតំបន់តាកែវ ក្រោមការណែនាំរបស់លោកផងដែរ។          

គ្រីស្តបរិស័តំបន់តាកែវ ប្រារព្ធពិធីអបអរសាទរ ខួប២៧ឆ្នាំ នៃបេសកកម្មរបស់លោកអភិបាលអូលីវីយ៉េ Read More »

Subscribe to our newsletter

Don't miss new updates on your email