លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ស៊្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខគ្រីស្តបរិស័ទ និងថ្វាយអភិបូជាយ៉ាងឱឡារិក នៅព្រះសហគមន៍កាតូលិក “ព្រះបេះដូងព្រះយេស៊ូ” កោះនរា។ ក្នុងឱកាសនោះ លោកអភិបាលបានផ្តល់ការអប់រំនិងការណែនាំយ៉ាងជ្រាលជ្រៅអំពីការរស់នៅក្នុងរដូវអប់រំពិសេស ឆ្ពោះទៅរកការផ្លាស់ប្តូរជីវិតថ្មី។ ក្នុងធម្មទេសនា លោកអភិបាលបានរំលឹកអំពីដំណើររបស់ព្រះយេស៊ូក្នុងវាលរហោស្ថានរយៈពេល ៤០ថ្ងៃ ដែលព្រះអង្គបានតមអាហារ និងរងការល្បួងពីមាសាតាំង។ លោកបានលើកឡើងថា មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន អាហារ ទ្រព្យសម្បត្តិ និងអំណាច ដែលជាចំណុចខ្សោយឱ្យមាសាតាំងល្បួងបានយ៉ាងងាយ។ ប៉ុន្តែ ព្រះយេស៊ូបានបង្ហាញនូវអ្វីដែលសំខាន់ជាងនេះ គឺ៖ ព្រះបន្ទូល ការលះបង់ដោយដាក់ខ្លួន និងការបម្រើ។ លោកអភិបាល អូលីវីយ៉េ បានសង្កត់ធ្ងន់ទៅលើការអនុវត្តជាក់ស្តែងក្នុងជីវិតគ្រីស្តបរិស័ទថា៖ * តើបងប្អូនបានយកចិត្តទុកដាក់ស្តាប់ និងទុកឱ្យព្រះបន្ទូលដឹកនាំជីវិតដែរឬទេ? ព្រះបន្ទូលគឺជាពន្លឺបំភ្លឺផ្លូវដែលយើងត្រូវដើរ។ * អំណាចដែលពិតប្រាកដមិនមែនសម្រាប់ត្រួតត្រាគេឡើយ ប៉ុន្តែគឺសម្រាប់បម្រើបងប្អូន ទៅវិញទៅមក។ * តាមរយៈគំរូរបស់ព្រះយេស៊ូ យើងត្រូវចែករំលែកទ្រព្យសម្បត្តិដល់អ្នកខ្វះខាត ជាពិសេសការយកចិត្តទុកដាក់ចំពោះបងប្អូនដែលជា ជនភៀសសឹក ដែលកំពុងរងទុក្ខវេទនា។ ជាចុងក្រោយ លោកអភិបាលបានរំលឹកដល់សារទូន្មានរបស់ សម្តេចប៉ាប លេអូ (Pope […]
លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា Read More »

