ពត៌មាន

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។

លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។ ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។ លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។គួររំលឹកដែលផងថា​ សម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ បានប្រកាសបេីកឆ្នាំមហាករុណាទិគុណ​ ដែលប្រារព្ធឡេីងជារៀងរាល់២៥ឆ្នាំម្តងកាលពីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ហេីយទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរឧត្តមបានបេីក​ កាលពីថ្ងៃទី1 មករា​ ឆ្នាំ២០២៥​ ហេីយឆ្នាំមហាករុណាទិគុណនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២៦​ ខាងមុខនេះ។គួររំលឹកដែលផងថា​ សម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ បានប្រកាសបេីកឆ្នាំមហាករុណាទិគុណ​ ដែលប្រារព្ធឡេីងជារៀងរាល់២៥ឆ្នាំម្តងកាលពីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ហេីយទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរឧត្តមបានបេីក​ កាលពីថ្ងៃទី1 មករា​ ឆ្នាំ២០២៥​ […]

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។ Read More »

សម្តេចប៉ាប ឡេអូ ១៤ អធិដ្ឋាន សូមឱ្យកម្ពុជា និងថៃ ខិតខំរកផ្លូវ ដើម្បីសន្តិភាព និងការផ្សះផ្សា បុរីវ៉ាទីកង់

ក្នុងឱកាសពិធីប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ចេញពីវិសាលវិហារ Saint Peter’s Basilica សម្តេចប៉ាបឡេអូ ១៤ បានលើកឡើងជាពិសេសពីទំនាក់ទំនងរវាងកម្ពុជា និងថៃ។ សម្តេចប៉ាប បានមានបន្ទូលអធិដ្ឋានថា៖ «យើងសូមទូលអង្វរព្រះអម្ចាស់ សូមឱ្យចំណងមិត្តភាពដ៏យូរលង់រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាត្រូវបានស្តារឡើងវិញ ហើយសូមឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកការផ្សះផ្សា និងសន្តិភាព។» គួរបញ្ជាក់ថា ប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” គឺជាពរជ័យដ៏ខ្ពង់ខ្ពស់បំផុតដែលសម្តេចប៉ាបតែងតែប្រទានក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត និងបុណ្យចម្លង (Easter) ដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងការបង្រួបបង្រួមមនុស្សជាតិទូទាំងសកលលោក។

សម្តេចប៉ាប ឡេអូ ១៤ អធិដ្ឋាន សូមឱ្យកម្ពុជា និងថៃ ខិតខំរកផ្លូវ ដើម្បីសន្តិភាព និងការផ្សះផ្សា បុរីវ៉ាទីកង់ Read More »

ពិធីប្រគល់ និងទទួល ជំនួយថវិការ នៅមណ្ឌលសុខសាន្ត

តាកែវ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Miwako Fujiwara (មិវ៉ាកុ ហ្វូជីវ៉ាកុ) ដែលជាប្រធានក្រុមតន្ត្រី MUSICA FELIC បានអញ្ជើញមកប្រគល់ជូននូវថវិកាចំនួន ៤,៣០០ ដុល្លារសហរដ្ឋអាមេរិក ដល់ មណ្ឌលសុខសាន្ត (ដែលជាមណ្ឌលទទួលស្វាគមន៍ និងថែទាំជនមានពិការភាព)។ ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េ (Bishop Olivier Schmitthaeusler) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកមណ្ឌលសុខសាន្ត។ ថវិកាដែលលោកស្រី Miwako Fujiwara បានប្រគល់ជូននាពេលនេះ គឺបានមកពីចំណូលនៃ ការប្រគំតន្ត្រីសប្បុរសធម៌លើកទី១៥ របស់ក្រុមតន្ត្រី MUSICA FELIC។ ថវិកានេះមានគោលបំណងចម្បងសម្រាប់ឲ្យមណ្ឌលសុខសាន្តប្រើប្រាស់ដើម្បី៖ ជួយដល់កុមារ ដែលមានពិការភាពមកទទួលសេវានៅមណ្ឌល។ ជួយដល់ប្អូនៗ មានពិការភាព ដែលពេញវ័យ ដោយផ្តល់នូវ ការបណ្តុះបណ្តាលជំនាញខ្លីៗ ដើម្បីជួយពួកគេក្នុងការចិញ្ចឹមជីវិតដោយខ្លួនឯងនាពេលអនាគត។            

ពិធីប្រគល់ និងទទួល ជំនួយថវិការ នៅមណ្ឌលសុខសាន្ត Read More »

ពិធីបើកបវេសនកាលថ្មី ២០២៥-២០២៦ នៅសាលាសន្តហ្វ្រង់ស្វ័រ

តាកែវ៖ ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ថ្ងៃនេះ សាលាសន្តហ្វ្រង់ស្វ័រ (St. François School) កម្រិតបឋមសិក្សា ដល់ វិទ្យាល័យ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស ជាង ៥០០ នាក់។ ក្នុងឱកាសដ៏សំខាន់នោះ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកសាលា បានណែនាំគម្រោងការសម្រាប់ឆ្នាំសិក្សាថ្មីនេះ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលសិស្សានុសិស្សឲ្យក្លាយជា អ្នកកសាងសន្តិភាព។ ដោយយកចិត្តទុកដាក់លើ ការអភិវឌ្ឍការអប់រំ ការរួមរស់ជាមួយគ្នា ការគោរពគ្នា និង ការសន្ទនាគ្នា និងការទទួលស្គាល់ អំពីភាពខុសគ្នារវាងគ្នានិងគ្នា។

ពិធីបើកបវេសនកាលថ្មី ២០២៥-២០២៦ នៅសាលាសន្តហ្វ្រង់ស្វ័រ Read More »

លោកអភិបាលអូលីវីយ៉េ អញ្ជើញថ្វាយអភិបូជា និងសួរសុខទុក្ខនៅព្រះសហគមន៍ចំការទៀង

តាកែវ ថ្ងៃទី ១៦ ខែវិច្ឆិកា៖ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញទៅសួរសុខទុក្ខ និងថ្វាយអភិបូជាដ៏ពិសិដ្ឋនៅ ព្រះសហគមន៍កាតូលិកចំការទៀង ដោយមានការចូលរួមពីសំណាក់គ្រីស្តបរិស័ទមកពីគ្រប់ព្រះសហគមន៍នៅក្នុង មណ្ឌលសកម្មភាពតាកែវ ទាំងមូល។ ក្នុងអំឡុងពេលធម្មទេសនាលោកអភិបាលបានក្រើនរំលឹកដល់គ្រីស្តបរិស័ទទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាជីវិតក្នុងសេចក្តីសង្ឃឹម និង ចេះស៊ូទ្រាំជានិច្ច។ លោកបានសង្កត់ធ្ងន់ថា៖ “ជីវិតរបស់យើងតែងជួបប្រទះនឹងបញ្ហា និងការលំបាក ប៉ុន្តែយើងមានជំនឿលើ ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ គង់នៅជាមួយយើង។ ជំនឿនេះហើយដែលនាំឲ្យយើងអាចឈ្នះការលំបាកទាំងអស់នោះបាន…។ ព្រះជាម្ចាស់ស្រឡាញ់យើង ហើយព្រះអង្គក៏មិនចោលយើងឡើយ។”                                          

លោកអភិបាលអូលីវីយ៉េ អញ្ជើញថ្វាយអភិបូជា និងសួរសុខទុក្ខនៅព្រះសហគមន៍ចំការទៀង Read More »

គ្រីស្តបរិស័ទខ្មែរជួបសម្តេចប៉ាប ឡេអូ ទី១៤ នៅទីក្រុងរ៉ូម៖ សាក្សីនៃ «ការធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម»

ក្រុមគ្រីស្តបរិស័ទកាតូលិកមួយក្រុមតូចមកពីព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានទទួលពរដ៏វិសេសវិសាល ដោយបានចូលគាល់ដោយផ្ទាល់ជាមួយ សម្តេចប៉ាប ឡេអូ ទី១៤ កាលពីខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃ បូជនីយចរ «ឆ្នាំមហាករុណាទិគុណ»។ លោកអភិបាល គីកេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ដែលបានដឹកនាំក្រុមនេះផ្ទាល់ បានរៀបរាប់ថា គ្រានោះគឺជាពេលវេលាពោរពេញដោយ «អំណរសប្បាយ និងសេចក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅ» ដែលបានពង្រឹងជំនឿ និងកម្លាំងចិត្តឲ្យយើងជាគ្រីស្តបរិស័ទកម្ពុជាបន្តដំណើរទៅមុខយ៉ាងរឹងមាំ។ ក្រុមបូជនីយចរ ជាគ្រីស្តបរិស័ទខ្មែរនេះមកពីព្រះសហគមន៍ចំណោម ក្នុងភូមិភាគបាត់ដំបង ដែលមាន “ភាពចម្រុះដ៏សម្បូរបែប (mosaic of faith)”។ សមាសភាពក្រុមមានភាពទូលំទូលាយ ដោយមានលោកឪពុក វ៉ាំងសង់ ជាសាសនទូតបារាំង លោកបូជាចារ្យខ្មែ យ៉ូសែប មួង រស់ រួមទាំងគ្រីស្តបរិស័ទដែលមានបទពិសោធន៍ខុសៗគ្នា៖ បងប្អូនដែលបានឆ្លងកាត់របបសង្គ្រាម និងជាសាក្សីនៃការរស់ឡើងវិញនៃព្រះសហគមន៍កាតូលិកនៅកម្ពុជា។ គូស្វាមីភរិយាវ័យក្មេង និងស្ត្រីមានផ្ទៃពោះម្នាក់ ព្រមទាំងដូនជីកាតូលិក ពីក្រុមបងស្រី អ្នកបម្រើដ៏តូចតាច នៃគ្រួសារដ៏វិសុទ្ធ និងក្រុមបងស្រីអ្នកបម្រើសេចក្តីស្រឡាញ់ដ៏និមលរបស់ព្រះនាងម៉ារី។ លោកអភិបាល គីកេ បានបន្តថា លោកបានទូលថ្វាយសម្តេចប៉ាបនូវបំណងចង់ជួបជាក្រុម ហើយប៉ុន្មានថ្ងៃក្រោយមក សម្តេចក៏បានអនុញ្ញាតឲ្យក្រុមចូលគាល់ ជាឯកជន

គ្រីស្តបរិស័ទខ្មែរជួបសម្តេចប៉ាប ឡេអូ ទី១៤ នៅទីក្រុងរ៉ូម៖ សាក្សីនៃ «ការធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម» Read More »

លោកអភិបាល អូលីវីយ៉េ អារាធនាយាង សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ចូលរួមពិធីតែងតាំងអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។ គោលបំណងនៃការចូលគាល់នេះ គឺដើម្បីអារាធនាយាងសម្តេចចូលរួមជា អធិបតីកិត្តិយស ក្នុងពិធីបុណ្យអគ្គសញ្ញាតែងតាំងលោកអភិបាល សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងឱកាសនោះ លោកអភិបាល អូលីវីយ៉េ បានទូលថ្វាយសម្តេចថា ថ្មីៗនេះ សម្តេចប៉ាប ឡេអូ ១៤ (Leo XIV) បានជ្រើសតាំងកូនខ្មែរមួយរូបជាអភិបាលឧបត្ថម្ភកៈ ដែលនឹងអាចបន្តភារកិច្ចជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅពេលលោកចូលនិវត្តន៍។ លោកអភិបាលអូលីវីយ៉េក៏បានរំលឹកពីប្រវត្តិសាស្ត្រសំខាន់ថា ព្រឹត្តិការណ៍នេះកើតឡើង ៥០ ឆ្នាំបន្ទាប់ពីសម្តេចប៉ាបបានតែងតាំង លោកយ៉ូសែប ឆ្មារ សាឡាស់ ជាអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ តែប៉ុន្មានថ្ងៃមុនរបបខ្មែរក្រហមកាន់កាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។ គួរឲ្យសោកស្តាយ លោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់

លោកអភិបាល អូលីវីយ៉េ អារាធនាយាង សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ចូលរួមពិធីតែងតាំងអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ Read More »

សាលាកាតូលិកចំនួន២ ផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍ក្នុងស្រុកត្រាំកក់

នៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ វិទ្យាស្ថានសន្តប៉ូល ដឹកនាំដោយ បណ្ឌិត ផុន សុផល នាយកវិទ្យាស្ថាន រួមជាមួយ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ដឹកនាំដោយ លោក យុន សំអាត នាយកវិទ្យាល័យ បានរៀបចំវេទិកាផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធឡើងនៅក្នុងសាលប្រជុំវិទ្យាស្ថានសន្តប៉ូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ។   គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាដ៏សម្បូរបែប និងឱកាសអាហារូបករណ៍ជាច្រើន ដែលផ្តល់ជូនដោយស្ថាប័នអប់រំទាំងពីរ ដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋានស្រុកត្រាំកក់។ អង្គពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំស្រុកត្រាំកក់ លោកគ្រូអ្នកគ្រូនាយកសាលាវិទ្យាល័យទាំង ៧ លោកមេឃុំ និងក្រុមប្រឹក្សាឃុំទាំង ១៥ ក្នុងស្រុកត្រាំកក់។   ក្នុងឱកាសនោះ បណ្ឌិត ផុន សុផល និងលោក យុន សំអាត បានធ្វើបទបង្ហាញអំពីជំនាញសិក្សាដែលឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ក៏ដូចជាគុណភាពអប់រំដែលផ្តោតលើការអនុវត្តជាក់ស្តែង ដើម្បីត្រៀមខ្លួនសិស្សនិស្សិតឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពល។ លើសពីនេះ បណ្ឌិត ផុន

សាលាកាតូលិកចំនួន២ ផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍ក្នុងស្រុកត្រាំកក់ Read More »

សិស្សវិទ្យាល័យសន្តហ្រ្វង់ស្វ័រប្រឡងជាប់បឋមភូមិមួយរយភាគរយ

បេក្ខជនចំនួន៤៣នាក់ នៃវិទ្យាល័យចំណេះទូទៅសន្តហ្រ្វង់ស្វ័រ ស្ថិតក្នុងភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រឡងជាប់មធ្យមសិក្សាបឋមភូមិ១០០ភាគរយ នាសម័យប្រឡងថ្ងៃទី១៤ ខែកក្កដា កន្លងទៅថ្មីៗនេះ។ លោក ប៉ិច វិបុល ជានាយកសាលាខាងលើបានរៀបរាប់ឲ្យដឹងថា វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ជាសាលាកាតូលិកមួយក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតក្រោមឧបត្ថមត្តមទាំងស្រុងពីព្រះសហគមន៍កាតូលិក ដែលមានលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ ជាស្ថាបនិក។ លោកបន្តថា ឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនចំនួន៤៣នាក់ ដែលក្នុងនោះមានស្រី២៨នាក់ ចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិទទួលបានលទ្ធល្អជាទីគ្រាប់ចិត្ត។ កម្រិតនិន្ទេសដែលបេក្ខជនរបស់យើងទទួលបាន គឺគ្មានកម្រិតមធ្យមទេ មានតែល្អ និងល្អបង្គួរ។ លោកនាយកសាលារូបនេះបន្តទៀតថា សាលាបានរៀបចំផែនការបង្រៀនដោយច្បាស់លាស់ពីសំណាក់លោកគ្រូអ្នកគ្រូ និងចំពោះម៉ោងសិក្សាក្នុងថ្នាក់ ក៏ដូចជាវិន័យផ្ទៃក្នុងផ្សេងៗ។ ហើយថ្នាក់ដឹកនាំក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលសិក្សាររបស់សិស្សានុសិស្សជាប្រចាំ ក៏ដូចជាតម្រូវឲ្យមានម៉ោងសិក្សារបន្ថែមសម្រាប់សិស្សខ្សោយ។ លោកបន្ថែមថា ក្នុងនោះដែរលោកគ្រូអ្នកគ្រូបានយកចិត្តទុកជាខ្លាំងចំពោះការសិក្សាក្នុងសាលា ក៏ដូចជាបានដាក់លំហាត់ស្រាវជ្រាវឲ្យអនុវត្តជាប្រចាំនៅផ្ទះដើម្បីពង្រឹងសមត្ថភាពសិស្ស។ លោកថា តាំងពីឆ្នាំ២០១១-២០២៥ ការប្រឡងមធ្យមសិក្សាបឋមភូមិរបស់សិស្សគឺជាប់រយភាគរយ។ វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័របង្កើតឡើងក្នុងឆ្នាំ២០០៣ ក្នុងគោលដៅប្រកាសដំណឹងល្អ ក៏ដូចជាផ្តល់ឱកាសឲ្យកូនៗកសិករក្រីក្រទទួលបានកាសិក្សាអប់រំ ដោយមានទាំងក្រមសីលធម៌ សុជីវធម៌ និងជាមនុស្សល្អនៅក្នុងសង្គម ហើយសាលានេះ ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានពីថ្នាក់ទី៧ដល់ទី១២។ ជាមួយគ្នានេះ

សិស្សវិទ្យាល័យសន្តហ្រ្វង់ស្វ័រប្រឡងជាប់បឋមភូមិមួយរយភាគរយ Read More »

ព្រះសហគមន៍កាតូលិកកម្ពុជាទទួលបានអភិបាលខ្មែរទីពីរ បន្ទាប់ពី ៥០ ឆ្នាំ

ភ្នំពេញ៖ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ — ព្រះសហគមន៍កាតូលិកនៅកម្ពុជាកំពុងទទួលដំណឹងដ៏រីករាយ និងជាប្រវត្តិសាស្ត្រមួយទៀត គឺសម្តេចប៉ាប លេអូ ទី ១៤ បានតែងតាំង លោកអភិបាល សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើង ៥០ ឆ្នាំ បន្ទាប់ពីការតែងតាំងអភិបាលខ្មែរដំបូងបង្អស់ គឺ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៧៥។ កេរដំណែលអភិបាលខ្មែរដំបូង និងការរស់ឡើងវិញរបស់ព្រះសហគមន៍ នៅខែមេសា ឆ្នាំ ១៩៧៥ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ត្រូវបានតែងតាំងជាអភិបាលខ្មែរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ ទោះជាយ៉ាងណា ការតែងតាំងនេះស្របពេលដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហមដ៏ខ្មៅងងឹតបំផុត។ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ក៏បានក្លាយជាជនរងគ្រោះម្នាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកបានទទួលមរណភាពនៅឆ្នាំ ១៩៧៧។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ និងសង្គ្រាមស៊ីវិលបានធូរស្បើយ ព្រះសហគមន៍កាតូលិកបានរស់ឡើងវិញជាបណ្តើរៗ។

ព្រះសហគមន៍កាតូលិកកម្ពុជាទទួលបានអភិបាលខ្មែរទីពីរ បន្ទាប់ពី ៥០ ឆ្នាំ Read More »

Subscribe to our newsletter

Don't miss new updates on your email