Chomneth

លោកអភិបាលអូលីវិយេ ចូលគាល់សម្តេចព្រះសង្ឃរាជ ទេព វង្ស ដើម្បីសួរសុខទុក្ខនិង​លើក​កម្ព​ស់​សុខដុមរមនាសាសនា

លោកអូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគ​ភ្នំ​ពេញ ​​អមដោយ​ស​ហ​ការី ​នារសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១នេះ បានចូលគាល់សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហា​សង្ឃ​រាជ​កម្ពុជា  នៅវត្តឧណ្ណាលោម​​រាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខ ថ្វាយព្រះពរឆ្នាំថ្មី និង​លើ​ក​កម្ពស់​សុខដុមរមនាសាសនា​និង​សន្តិ​ភាព។ នៅក្នុងពិធីចូលគាល់សម្តេចព្រះសង្ឃរាជនេះ លោកអភិបាលបានទូលថ្វាយនូវសមាណចិត្ត សួរសុខទុក្ខអំពីព្រះរាជសុខភាព​ និងបានរំឭកឡើងវិញនូវសកម្មភាពរបស់សម្តេច​ព្រះសង្ឃរាជ ក្នុង​កិច្ចការ​សន្ទនាអន្តរសាសនា ដែលបានយាងចូលរួមជំនួបសន្ទនាអន្តរសាសនា​អន្តរជាតិ នៅទី​ក្រុងរ៉ូម ជួបផ្ទាល់ជាមួយសម្តេចប៉ាប រួមទាំងអំពីព្រះរាជតួនាទី​ជាប្រធាន ក្រុមប្រឹក្សាអន្តរ​សាសនា​កម្ពុជាផងដែរ។ លោកអភិបាលអូលីវីយេក៏បានរំលឹកផងដែរ អំពីព្រះទ័យយកចិត្តទុកដាក់របស់​សម្តេច​ព្រះ​សង្ឃ​រាជដែលបានយាងចូលរួមក្នុងពិធីតែងតាំងលោកជាអភិបាលក្នុងឆ្នាំ២០១០កន្លងទៅ។​ ព្រមទាំង​ព្រះរាជ​សកម្មភាព​ជា​ច្រើនទៀតដែលសម្តេចព្រះសង្ឃរាជយាងចូលរួមនិងបានយកព្រះទ័យ​ទុក​ដាក់​​យ៉ាងខ្លាំង ដើម្បី​កសាងសេចក្តីសុខនិងសុខដុមរមនា រវាងសាសនានិងសាសនា។ លោកមានប្រសាសន៍ថា​៖ «នៅប្រទេសកម្ពុជា យើងចេះគោរពគ្នាក្នុងសាសនា ភាពសុខ​ដុម​​​រម​​នានៅកម្ពុជាកើត​ចេញ​លើស​ពីទំនាក់ទំនងរវាងសាសនានិងសាសនា»។ ក្រៅពីនេះលោកអភិបាលអូលីវិយេក៏បានទូលថ្វាយសម្តេចព្រះសង្ឃរាជអំពីស្នាដៃ​របស់​ព្រះសហ​គម​ន៍​កាតូលិកកម្ពុជាក្នុងសម័យកូវីដ១៩នេះ។ ជាពិសេសរូបលោក​ផ្ទាល់​បាន​បំពេញ​កិច្ចការ​យ៉ា​ងជិតស្និទ្ធិ​ជាមួយវត្តព្រះពុទ្ធសាសនា ដោយបាន​កសាងរោងកសិដ្ឋានដាំបន្លែសម្រាប់​ព្រះសង្ឃ​ក្នុង​វត្ត ដើម្បីមានចង្ហាន់គ្រប់គ្រាន់​ និងសមិទ្ធិផលផ្សេងៗជាច្រើនទៀត ដើម្បីបុព្វហេតុសុខដុម​រម​នាសាសនាក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងមូលដ្ឋានផ្ទាល់។ លោកធ្លាប់បានលើកឡើងថា ៖​ «កិច្ចសន្ទនាសាសនា គឺមិនត្រឹមតែទ្រឹស្តីនៃការជួបរវាងអ្នកដឹកនាំ​ទេ តែត្រូវឲ្យមានសកម្មភាព​ចូលរួមជាក់ស្តែងពីបរិស័ទទាំងអស់នៃសាសនានីមួយៗផងដែរ»។ ជាពិសេសនោះ លោកអភិបាលក៏បានទូលថ្វាយអំពី​គោលបំណង​សំខាន់ដែលចូល​គាល់នា​ពេល​នេះ​​​គឺដើម្បីសួរសុខទុក្ខ ព្រោះលោកបានទទួលដំណឹងអំពីព្រះរាជ​សុខភាពរបស់សម្តេច​ព្រះ​សង្ឃ​រាជ​មាន​ភាព​ចុះ​ខ្សោយ។​ លោកអភិបាលបានទូលថា៖ «ថ្ងៃនេះជាឱកាសសួរសុខទុក្ខ ដោយសាសម្តេច​មាន​ព្រះសុខភាព​ខ្សោយ នេះជារបៀបសន្ទនាសាសនានិងសាសនា។​ យើងបន្តអធិដ្ឋាននិងទូលអង្វរ​ព្រះជាម្ចាស់​សូមព្រះអង្គប្រទានឱ្យសម្តេចមានកំលាំងកាយ …

លោកអភិបាលអូលីវិយេ ចូលគាល់សម្តេចព្រះសង្ឃរាជ ទេព វង្ស ដើម្បីសួរសុខទុក្ខនិង​លើក​កម្ព​ស់​សុខដុមរមនាសាសនា Read More »

“លោកអភិបាលអូលីវីយ៉េ ដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់លើទំនាក់ទំនងផ្ទាល់”

ព្រះសហគមន៍ភូមិភាគភ្នំពេញ ប្រារព្ធពិធីបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ ដែលជាប្រពៃណីរបស់ព្រះសហគមន៍កាតូលិកបន្ទាប់ពីបុណ្យព្រះយេស៊ូប្រសូត្រ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ដោយបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ៣ មករា ២០២០ ក្រមុំធិបតីភាពអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ។ នៅក្នុងឱកាសនេះដែរ លោកអភិបាលបានមានប្រសាសន៍នៅក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទទាំងអស់ ឱ្យយកចិត្តទុកដាក់អំពីទំនាក់ទំនងតាមរបៀបថ្មី។ លោកក៏បានរំឭកផងដែរថា សព្វថ្ងៃយើងមានអ៊ីនធឺណែតរហូតដល់ ៥G យើងអាចចែករំលែកច្រើនជាមួយមនុស្សរហូតដល់រាប់ម៉ឺននាក់ គឺទៅដល់មនុស្សដែលយើងមិនស្គាល់ មិនមានទំនាក់ទំនងផ្ទាល់។ ប៉ុន្តែព្រះយេស៊ូប្រសូតតាមរបៀបស្ងៀមស្ងាត់ តែព្រះជាម្ចាស់យាងមកផ្ទាល់ មានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សយើង ដែលនាំឱ្យយើងអាចមើលឃើញកាន់តែជ្រៅនៅក្នុងជីវិតនៃសេចក្ដីសង្ឃឹម។ លោកបន្ថែមថារបៀបដែលព្រះជាម្ចាស់ផ្សព្វផ្សាយជារបៀបស្ងៀមស្ងាត់តាំងពី២០០០ឆ្នាំមុនមានឥទ្ធិពលមកដល់បច្ចុប្បន្ននិងដល់ថ្ងៃអនាគត ហើយអ្វីដែលមនុស្សយើងផ្សព្វផ្សាយនឹងមិនមានឥទ្ធិពលដូចព្រះជាម្ចាស់ដែលមានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សលោកដែរ។ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ ទទូចស្នើឱ្យគ្រីស្តបរិស័ទកុំភ្លេចអំពីបេសកកម្មរបស់យើងដែលជាគ្រីស្តបរិស័ទគឺប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ ឱ្យមានសិទ្ធិទទួលមរតកដែលជាបុត្រធីតារបស់ព្រះជាម្ចាស់។ ពិសេសជាងនេះទៅទៀតគឺ សូមឱ្យយើងបង្ហាញពីភាពជិតស្និទ្ធរវាងគ្នានិងគ្នាតាមរបៀបផ្លូវវិញ្ញាណដោយយកចិត្តទុកដាក់ចំពោះគ្នាទាំងការអធិដ្ឋាននិងទាំងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ ព្រមទាំងរិះគិតអំពីទំនាក់ទំនងតាមរបៀបថ្មីនៅក្នុងបរិបទសង្គមបច្ចុប្បន្ន។ ក្រៅពីទំនាក់ទំនងតាមរបៀបថ្មី លោកអូលីវីយ៉េជូនពរដល់គ្រីស្តបរិស័ទទាំងអស់នៅក្នុងឱកាសឆ្នាំ ២០២១ ថ្ងៃ នេះ ឱ្យពោរពេញទៅដោយ៖ ១) ព្រះ ពរ ដ៏ពេញលក្ខណៈពីព្រះជាម្ចាស់ សម្រាប់ ផ្ទាល់ ខ្លួន និងសម្រាប់ក្រុមគ្រួសារ។ ២) ស្ដាប់ និង យកចិត្តទុកដាក់ ព្រះ បន្ទូល របស់ ព្រះ …

“លោកអភិបាលអូលីវីយ៉េ ដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់លើទំនាក់ទំនងផ្ទាល់” Read More »

ព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធបុណ្យ ព្រះយេស៊ូ ប្រសូតតាមបណ្ដាញសង្គម

ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ប្រាព្ធ​ពិធី​បុណ្យ​អប​អរ​សាទរ​រាត្រី​បុណ្យ​ព្រះ​យេស៊ូ​ប្រសូត​ ​តាម​រយៈ​បណ្ដាញ​សង្គម ដើម្បី​ចូល​រួម​ការពារ​ការរីករាល​ដាលជំងឺ​កូវីដ​១៩ ដែល​បាន​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល​។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​​​​​ផ្សាយ​ផ្ទាល់ចេញ​ពី​ព្រះ​វិហារ​សន្តី​ម៉ារីញញឹម​(ចំការ​ទៀង​) ដោយគេហទំព័រ​ផ្លូវការណ៍​​នៃការិយាល័យ​ផ្សព្វផ្សាយ​ព្រះសហគមន៍​កាតូលិក នា​រាត្រី​ថ្ងៃ​ទៅ​២៤ ធ្នូ ២០២០ ក្រោម​អធិបតី អភិបាលព្រះសហគមន៍​កាតូលិក អូលីវីយ៉េ ជ្មីត​ហស្ល៊ែរ។ លោក​អភិបាល​អូលីវី​យេ មាន​ប្រសាសន៍ជូន​ពរ​ដល់​គ្រីស្ត​បរិស័ទ និង​អស់​លោក​ដេល​មាន​បន្ទុក​ដឹកនាំ​ព្រះសហគមន៍​ទាំងអស់​​​នៅ​ក្នុង​ឱកាស​រាត្រី​ដ៏​សុខសាន្ត​នេះ សូម​មាន​សេចក្ដី​ស្រឡាញ់ សេចក្ដី​សង្ឃឹម​ ដោយសារ​ព្រះសង្គ្រោះ​ប្រសូត។ លោក​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ប្លែក​ មិន​ថា​នៅ​ព្រះសហគមន៍​ប្រទេស​កម្ពុជា​ទេ គឺព្រះសហគមន៍​​នៅ​ទូ​ទាំង​ពិភព​លោកទាំង​មូល បាន​ចូល​នៅក្នុង​ភាព​ងងឹត​ដោយ​សារ​កូវីដ​១៩ និង​រាត្រី​ដ៏​សុខ​សាន្ត​នេះ​ ជារាត្រី​ដែល​យើង​ទទួល​ពន្លឺ ដែល​ជា​សេចក្ដី​សង្ឃឹម​មួយ​យ៉ាង​ប្លែក​។ លោក​អភិបាល​បន្ត​ទៀត​ថា ដោយសារ​កូវីដ​១៩ យើង​តែង​តែ​បិទ​ព្រំ​ដែន បិទ​សកម្មភាព​នានា បិទ​សាលា​​ និង​សព្វថ្ងៃ​​យើង​មិន​អាច​ប្រជុំ​លើស​ពី​២០​នាក់ ដែល​នាំ​ឱ្យ​យើង​ចែក​រំ​លែក​​អំណរ​សប្បាយ​ជាមួយ​បងប្អូន​យ៉ាង​ច្រើន​នៅ​ក្នុង​យប់​ដ៏​សុខ​សាន្ត​នេះ​តាម​រយៈ​ការ​ផ្សាយ​របស់​ការិយាល័យ​ផ្សព្វ​ផ្សាយ​របស់​ព្រះសហគមន៍​កាតូលិក​។​ នៅ​ក្នុងធម្មទេសនា លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​កូវីដ​១៩​នេះ នាំ​ឱ្យ​​យើង​អាច​មើល​ឃើញ​ភាព​ទន់​ខ្សោយ​នៃ​ពិភព​លោក​ នាំ​ឱ្យ​យើង​ឃើញ​ពី​តម្រូវ​ការជាក់​ស្ដែង និង​មាន​ភាតរភាព​រវាង​គ្នានិង​គ្នា។​ លោក​បន្ត​ថា យើង​រស់​នៅ​ក្នុង​ស្ថាន​ភាព​សង្ស័យ​ និង​វិបត្តិ​ដែល​យើង​ជួប​សព្វ​ថ្ងៃ​នេះ​នាំ​ឱ្យ​យើង​រីក​ចម្រើន អាច​ចាក់គ្រឹះ​នៅក្នុង​សេចក្ដី​សង្ឃឹម​ ដោយ​ដឹង​ថា ព្រះជាម្ចាស់​គង់​នៅ​។ ក្នុង​ឱកាស​នេះ​ផង​ដែរ​ លោកអភិ​បាល​ក៏​បាន​ស្នើដល់​បងប្អូន​ទាំង​អស់​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ ទោះ​បី​យើង​មិន​អាច​ចែក​រំលែក​អំណរ​សប្បាយ​ និង​សេចក្ដី​សុខដូច​រាល់​ឆ្នាំ​ ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​គំនិត​របស់​យើង …

ព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធបុណ្យ ព្រះយេស៊ូ ប្រសូតតាមបណ្ដាញសង្គម Read More »

Subscribe to our newsletter

Don't miss new updates on your email