04-11-2018 ធម្មទេសនាលោកអភិបាលអូលីវីយ៉េអភិបូជា ខួប១០ឆ្នាំនៃក្រុមបេះដូងព្រះយេស៊ូនៅចំប៉ា
04-11-2018 ធម្មទេសនាលោកអភិបាលអូលីវីយ៉េអភិបូជា ខួប១០ឆ្នាំនៃក្រុមបេះដូងព្រះយេស៊ូនៅចំប៉ា Read More »
ព្រះសហគមន៍សហគមន៍កាតូលិកភូមិភាគភ្នំពេញបានបើកសកម្មភាព អប់រំជំនឿកាតូលិករបស់ខ្លួនឡើងវិញ សម្រាប់ឆ្នាំ២០២០-២០២១ ក្រោមអធិតីភាពរបស់លោកអភិបាល អូលីវីយេ ជ្មិតហស្លេរ នាថ្ងៃទី៣-៤ ខែតុលា កន្លងទៅ។ ពិធីនេះបានប្រារព្ធធ្វើនៅព្រះវិហារ សន្តសិលា និង សន្តប៉ូល ភ្នំពេញថ្មី។ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានផ្អាកការជួបជុំបែបសាសនា ក្នុងនោះសកម្មភាពអប់រំជំនឿ សម្រាប់អ្នកឈ្វេងយល់អំពីព្រះយេស៊ូ ដូចជាក្រុមមនុស្សពេញវ័យ យុវជន ជំទង់ និងកុមារ ក៏បានផ្អាក តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងមេរោគឆ្លង កូវីដ១៩ តាំងពី ពាក់កណ្តាលខែមីនា ឆ្នាំ២០២០។ នៅចុងខែកញ្ញាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានអនុញ្ញាតការជួបជុំបែបសាសនាឡើងវិញ ដោយប្រើវិធានសុវត្ថិភាព និងកាត់បន្ថយការជួបជុំមានសមាជិកច្រើន។ ដូនជីកាតូលិក បងស្រី ធារី អ្នកសម្របសម្រួល ការិយាល័យអប់រំជំនឿ និងគម្ពីរភូមិភាគភ្នំពេញបានឲ្យដឹងថា ការប្រារព្ធកម្មវិធីបើកវគ្គអប់រំជំនឿសម្រាប់ឆ្នាំថ្មី មិនអាចជួបជុំរួមគ្នាទាំង៩មណ្ឌលសកម្មភាពនោះឡើយ គឺធ្វើតាមដំណាក់កាល។ សម្រាប់ថ្ងៃទី៣-៤ ខែតុលា ប្រារព្ធសម្រាប់គ្រូអប់រំជំនឿ នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ភ្នំពេញខាងជើង តាខ្មៅ និងមណ្ឌលសកម្មភាពភ្នំពេញថ្មី ដែលមានអ្នកចូលរួមប្រមាណ៤០នាក់។ បងស្រីធារី បន្តថា ការជួបជុំពីរថ្ងៃនេះ គ្រូទាំងអស់ បានចែករំលែក
គ្រូអប់រំជំនឿទទួលព្រះពរ និងបេសកកម្មសម្រាប់ដំណាក់កាលថ្មីក្នុងរដូវកាលកូវីដ១៩ Read More »