Chomneth

លោកអភិបាលអូលីវីយេ ៖ «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានស្រឡាញ់យើងដែរ»

ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច បានរៀបចំកម្មវិធីថ្វាយអភិបូជារំលឹកដល់មរណៈបុគ្គលដែលបានចែកឋានទាំងអស់ (បុណ្យភ្ជុំ) ក្រោមអធិប​តីភាពលោកអភិបាល អូលីវីយេ ព្រមទាំងមាន​ការចូលរួមដោយលោកបូជាចារ្យនិងគ្រីស្តបរិស័ទមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ។ ក្នុងឱកាស គោរពមរណៈបុគ្គល លោកអភិបាល អូលីវីយេ បានណែនាំឲ្យបងប្អូនចូលនៅក្នុងសំណួរមួយយ៉ាងសំខាន់គឺ «សម្រាប់ជីវិតរបស់យើងដែលរស់នៅលើផែនដីនេះ តើអនាគតជីវិតរបស់យើងទៅណា?»។ លោកអភិបាលបានបន្តថា ប្រសិនបើយើងយកបទពិសោធន៍ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ តាមពិតវិធានការអនាម័យគឺជាធម្មជាតិរបស់មនុស្សតាំងពីយូរមកហើយ វាមិនមែនជាវិន័យថ្មីដែលយើងបង្កើតដោយសារមានជំងឺកូវីដ១៩ទេ។ ប៉ុន្តែ នៅប៉ុន្មានប្រទេសដោយសារប្រជាជនបានយកចិត្តទុកដាក់លាងដៃនិងអនុវត្តវិធានការអនាម័យច្រើនជាងមុន បានណែនាំឲ្យកាត់បន្ថយជំងឺផ្សេងៗជាច្រើន។ លោកមាន​ប្រសាសន៍​ក្នុង​ឱកសនោះថា៖ «ដូចគ្នាដែរ សម្រាប់គ្រីស្តបរិស័ទ​យកវិន័យរបស់ព្រះយេ​ស៊ូ​ដែលថា ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ឲ្យទៅជាធម្មជាតិរបស់យើង»។ លោកអភិបាល អូលីវីយេ ក៏បានណែនាំទៀតថាពេលផុតការរាតត្បាតជំងឺកូវីដ១៩ ឲ្យគ្រីស្តបរិស័ទប្រើសម្លេងតេទូរស័ព្ទដែលនិយាយថា «យើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល» មកជា «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅ​វិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើង» វិញ ដើម្បីឲ្យមនុស្សយើងនឹកឃើញនិងត្រៀមខ្លួនពិតៗ ដោយសាររបៀបដែលយើងត្រៀមខ្លួនសម្រាប់កូវីដ១៩ ដើម្បីរស់នៅក្នុងសង្គមដែលមានបញ្ហាដដែលៗ។ លោកអភិបាល បានបន្ថែមទៀតថា យើងត្រូវប្រុងប្រយ័ត្ន ព្រោះថារបៀបដែលយើងកំពុងបង្កើតសង្គមថ្មី ជាសង្គមដែលបិទព្រំដែន ជាសង្គមដែលណែនាំឲ្យយើនៅឆ្ងាយពីគ្នា យើងបានបង្កើតរបៀបថ្មីដែលប្រហែលណែនាំឲ្យយើងអាត្មានិយមមែនទែន តែអ្នកជំងឺគេមិនចង់ឲ្យយើងមើលគេពីចម្ងាយ អ្នកក្រីក្រគេក៏មិនចង់ឲ្យយើងមើលគេពីចម្ងាយដែរ។ លោក​បាន​មាន​ប្រសាសន៍ថា ៖ «ប្រសិនបើ …

លោកអភិបាលអូលីវីយេ ៖ «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានស្រឡាញ់យើងដែរ» Read More »

កាតូលិកកំពត អធិដ្ឋានសម្រាប់មរណបុគ្គល និងចែកទានដល់អ្នកខ្វះខាត

ព្រះវិហារសន្ត អូគូស្តាំង ព្រះសហគមន៍កាតូលិក ទីរួមខេត្តកំពត បានប្រារព្ធ ពិធីអធិដ្ឋាន សម្រាប់មរណបុគ្គលទាំងឡាយ និងការចែកទានជាគ្រឿងបរិភាគជូនដល់បងប្អូនខ្វះខាតចំនួន១៨គ្រួសារ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ។  ប្រជាពលរដ្ឋខែ្មរដែលកាន់ព្រះពុទ្ធសាសនា កំពុងប្រារព្ធពិធីកាន់បិណ្ឌ ហើយនឹងប្រារព្ធបុណ្យភ្ជំបិណ្ឌនាពេលខាងមុខឆាប់ៗនេះ។ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា មានជំនឿយ៉ាងមាំលើព្រះគ្រីស្តយេស៊ូ ក៏បានប្រារព្ធពិធីនឹករលឹកដល់មរណបុគ្គលក្នុងរដូវដាក់បិណ្ឌនេះ ដើម្បីនឹករលឹកដល់វិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជនដែលបានចែកស្ថានទៅហើយ។ បងប្អូនគ្រីស្តបរិស័ទកាតូលិក អធិដ្ឋាន ថ្វាយទៅព្រះជាម្ចាស់ សូមសេចក្តីប្រោសប្រណីពីព្រះជាម្ចាស់ ជាព្រះបិតា ចំពោះវិញ្ញាណ្ឌក្ខន្ធ ញាតិមិត្តទាំងឡាយដែលចែកស្ថានទៅ សូមព្រះអង្គទទួលអ្នកទាំងនោះនៅស្ថានបរមសុខរួមជាមួយព្រះអង្គ។ ក្នុងពិធីនោះគ្រីស្តបរិស័ទប្រកាសជំនឿ និងសេចក្តីសង្ឃឹមរបស់ខ្លួនលើព្រះគ្រីស្ត។ ក្នុងធម្មទេសនា លោកបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍កាតូលិកតំបន់កំពត យ៉ាំងលូកា តាវូឡា បានលើកឡើងថា ក្នុងឱកាសនេះយើងសប្បាយចិត្តដោយដឹងថា ព្រះជាម្ចាស់ស្តាប់ពាក្យទូលអង្វររបស់យើង។ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា យើងជឿសង្ឃឹមថា ព្រះអង្គនឹងប្រទានសេចក្តីសុខសាន្ត ព្រមទាំងទទួលវិញ្ញាណ្ឌក្ខន្ឌ ជីដូនជីតា ឪពុកម្តាយអ្នកមានគុណទាំងឡាយរបស់យើងនៅស្ថានបរមសុខដែរ។ លោកបន្តថា យើងក៏អរគុណព្រះជាម្ចាស់ចំពោះអ្វីៗដែលល្អដែលអ្នកទាំងនោះបានប្រព្រិត្តរួមជាមួយយើង សុទ្ធតែប្រកបដោយសេចក្តីស្រឡាញ់ ដែលមានក្នុងជំរៅដួងចិត្តរបស់យើង និងមិនអាចបំភ្លេចបានផងដែរ។ យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតរបស់ពួកគាត់។ ប៉ុន្តែលោកបូជាចារ្យក៏បានបញ្ជាក់ប្រាប់បងប្អូន និងរំលឹកបងប្អូនគ្រីស្តបរិស័ទថា ទោះបីយើងបានឃើញសេចក្តីល្អជាច្រើន ដោយសេចក្តីស្រឡាញ់ យើងគិតថាគាត់ទៅនៅស្ថានបរមសុខហើយ។ តែមនុស្សយើងមានភាពទន់ខ្សោយ …

កាតូលិកកំពត អធិដ្ឋានសម្រាប់មរណបុគ្គល និងចែកទានដល់អ្នកខ្វះខាត Read More »

Subscribe to our newsletter

Don't miss new updates on your email