ធម្មទេសនាលោកអភិបាលអូលីវីយ៉េអធិដ្ឋានពេញមួយយប់នៅបឹងទំពុន (05-01-2017)
ធម្មទេសនាលោកអភិបាលអូលីវីយ៉េអធិដ្ឋានពេញមួយយប់នៅបឹងទំពុន (05-01-2017) Read More »
យុវជន៤៥នាក់មកពីអរិយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល បានចូលរួមសិក្ខាសាលាយុវជនមួយរយៈពេលពីរថ្ងៃពីថ្ងៃទី២៨និង២៩ ខែសីហា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការរួបរួមនៃយុវជនជាកម្លាំងរបស់ព្រះសហគមន៍» នៅព្រះវិហារសន្តសិលា (ពោធិ៍ធំ) ដែលដឹកនាំដោយលោកបូជាចារ្យ ប៊ឺត។ ដោយមើលឃើញពីបញ្ហាជាច្រើនចំពោះយុវជនដែលមានពេលទំនេរច្រើន ប៉ុន្តែមិនទទួលព្រះកាយដោយមិនបានស្រាយបាបរហូត២ឆ្នាំ លោកបូជាចារ្យ ប៊ឺត បានលើកឡើងថា ដើម្បីធ្វើឱ្យយុវជនទាំងនេះមានជំនឿដើម្បីកសាងព្រះសងហគមន៍ លោកបានអប់រំឱ្យគេយល់ពីអ្វីដែលមានសារៈសំខាន់នៅក្នុងជីវិត ហើយអ្វីដែលពួកគេបានឆ្លើយគឺគ្រួសារ ប៉ុន្តែលោកឃើញសកម្មភាពរបស់គេប្រើពេលវេលាពាក់ព័ន្ធជាមួយទូរស័ព្ទច្រើនជាងគ្រួសារ និងព្រះសហគមន៍ទៅវិញ។ លោកបូជាចារ្យ ប៊ឺត បានថ្លែងបន្ថែមថា ជំនឿរបស់យុវជនជាកម្លាំងដើម្បីកសាងព្រះសហគមន៍ ប៉ុន្តែក៏មិនភ្លេចចាស់ទុំ និងគំរូបទពិសោធន៍របស់ពួកគាត់ដែរ។ លោកបានធ្វើការណែនាំដល់យុវជនទាំងនេះថា ៖ «ត្រូវការពារជីវិតរបស់យើង។ យើងជាកូនរបស់ព្រះជាម្ចាស់ត្រូវតែមានពេលវេលាអធិដ្ឋានសូមព្រះអង្គជួយបញ្ចប់កូវីដសម្រាប់ខ្លួនយើង គ្រួសារយើង និងត្រូវធ្វើសកម្មភាពរបស់យើងក្នុងនាមជាបុត្រធីតារបស់ព្រះជាម្ចាស់»។ លោកបូជាចារ្យ បញ្ជាក់ថា ទោះបីចប់សិក្ខាសាលានេះក្ដី ក៏លោកនៅតែបន្តណែនាំពួកគេតទៅមុខទៀត។ យុវជន ម៉ៅ វាសនា មកពីព្រះវិហារសន្តសិលា (ពោធិ៍ធំ) បានឱ្យដឹងថា សិក្ខាសាលាពីរថ្ងៃនេះ បានជួយឱ្យយុវជនអាចចូលរួមជាមួយគ្នាទាំងអរិយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល។ លោកបានថ្លែងថា ៖ «ការ បណ្ដុះគំនិតដល់ខ្ញុំឱ្យលែងខ្ជិល ដោយបានឃើញការរួបរួមចូលគ្នារវាងយុវជនតាមព្រះសហគមន៍ទាំងនេះ បានធ្វើឱ្យខ្ញុំមានកម្លាំងបន្តដំណើរទៅមុខទៀតដើម្បីជួយព្រះសហគមន៍។ ក្រោយពីសិក្ខាសាលានេះ
ការរួបរួមនៃយុវជនជាកម្លាំងរបស់ព្រះសហគមន៍ Read More »
ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រុមគណៈកម្មការមរណសាក្សីកាតូលិកកម្ពុជា បានចេញទៅបំពេញបេសកកម្មក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គបានដឹកនាំទៅជួបសាក្សីសំខាន់ៗដែលទាក់ទងនឹងរយៈពេលចុងក្រោយនៃជីវិតរបស់បងបងប្រុសដាមិញាំង នៅភូមិ សៀមរាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ សាក្សីទាំងនេះបាននាំទៅដល់ “ទូលតាញាំង” ជាកន្លែងដែលបងប្រុសត្រូវខ្មែរក្រហមតម្រូវឲ្យមើលថែចំការចេក (ឥលូវជាចំការស្វាយចន្ទី) ហើយខ្មែរក្រហមក៏បានសម្លាប់បងប្រុសនៅជិតនោះដែរ។
«នាងខ្ញុំបានសរសេរឯកសារនេះ ដោយដៃខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំសូមចុះហត្ថលេខានៅលើអសនៈនេះ។ នៅពេលនេះ ជីវិតរបស់ខ្ញុំ ចូលរួមជាមួយជារៀងរហូតជាមួយនឹងសក្ការបូជារបស់ព្រះគ្រីស្ត។ តាមរយៈព្រះបន្ទូលព្រះអង្គ សូមព្រះអង្គទទួលនាងខ្ញុំ ឲ្យខ្ញុំអាចរកឃើញជីវិតតែនៅក្នុងព្រះអង្គ»។ នេះជាសម្តីរបស់ដូនជី ម៉ារីយ៉ា ដូមីនីកា ម៉ាស្សារេឡូ អេង សារិន ដែលបានថ្វាយពាក្យសច្ចានិរន្តរ៍ក្នុងក្រុមគ្រួសារបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់នៃសាលេស៊ានដុនបូស្កូ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ។ កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប្រ៊ុយណូ កូសម៍ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម នៅសាលាវិទ្យាល័យដុនបូស្កូទឹកថ្លា នារាជធានីភ្នំពេញ។ ដោយសារតែកូវីដ១៩ ក្រុមដូនជីបានអញ្ជើញភ្ញៀវតិចតួចបំផុតចូលរួមក្នុងកម្មវិធីនេះ ដែលមានដូចជា លោកបូជាចារ្យ៩អង្គ បងស្រីប្រធានក្រុមគ្រួសារ និងសមាជិកនៃក្រុមគ្រួសារដូនជី រួមនឹងបងប្អូនសាច់ញាតិរបស់បងស្រីសារិន។ ក្នុងពិធីថ្វាយអភិបូជា ដើម្បីអរព្រះគុណព្រះជាម្ចាស់ លោកអភិបាលប្រ៊ុយណូ កូសម៍ មានប្រសាសន៍ថា អ្វីដែលបងស្រីបានធ្វើក្នុងថ្ងៃនេះ គឺថ្វាយខ្លួនទាំងស្រុង។ ដូចនៅក្នុងអត្ថបទគម្ពីរ ព្រះយេស៊ូបានប្រាប់ដល់មនុស្សជាច្រើនថា ត្រូវថ្វាយខ្លួនដោយចេញពីចិត្ត គឺថ្វាយខ្លួនទាំងស្រុង ដែលជាជម្រើសអចិន្ត្រៃ មិនមែនតែម្តង តែជារៀងរហូត។ លោកអភិបាល៖ «ជំនឿរបស់យើងគឺយើងថ្វាយខ្លួន ដើម្បីជួយអ្នកដទៃដែរ»។ លោកអភិបាលបញ្ជាក់ថា អ្វីដែលយើងធ្វើគឺមិនមែនសម្រាប់ខ្លួនឯង គឺ សម្រាប់អ្នកដទៃ ហើយអ្វីៗដែលយើងអាចធ្វើទៅបាន
ដូនជីសារិន ថ្វាយពាក្យសច្ចានិរន្តរ៍ Read More »
គណៈកម្មការវត្តអង្កមន្ត្រី បានជូនផ្ទះអនុស្សាវរីយ៍ដ៏ស្រស់ស្អាតដែលធ្វើអំពីឫស្សីមកព្រះសហគមន៍កាតូលិក ដើម្បីដាក់ក្នុងសួនច្បារព្រះវិហារសន្តីម៉ារីញញឹម…ជាកន្លែងដែលពួកយើងជួបគ្នា បើកការិយាល័យ និងអធិដ្ឋានដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់អំណោយនៃជីវិតនិងសេចក្ដីស្រឡាញ់។ សូមរីករាយចុងសប្តាហ៍សូមប្រទានពរអស់បងប្អូនលោកអភិបាលអូលីវីយេ!
វិទ្យាស្ថានស្រាវជ្រាវសហជីវិនព្រះយេស៊ូ Magga (Jesuit Research Center) បានសម្ពោធវចនានុក្រមទស្សនវិជ្ជាដែលបានបកប្រែថ្មី នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ នៅក្នុងសហគមន៍ព្រាបសសង្កាត់ភ្នំពេញថ្មី។ ពិធីសម្ពោធនេះដឹកនាំដោយលោកបូជាចារ្យ កាំង អ៊ីនហ្គឺន ដែលជាប្រធានក្រុមបកប្រែនិងកែសម្រួលវចនានុក្រមនេះ ដោយមានភ្ញៀវដែលបានអញ្ជើញមកពីតំណាងសាសនានិងសាស្ត្រាចារ្យដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ កម្មវិធីត្រូវបានចាប់ផ្ដើមដោយការស្មឹងស្មាធលោកបូជាចារ្យ អ៊ីនហ្គឺនបានស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម និងប្រកាសបង្ហាញអំពីសាវតានៃការរៀបចំក្រុមចងក្រងវចនានុក្រមនេះដោយចាប់ផ្ដើមកាលពី១៥ ឆ្នាំមុនហើយត្រូវបានប្រាក់មួយរយៈទើបតែបង្កើតឡើងវិញនាឆ្នាំ២០១៥កន្លងទៅនេះ។ នៅក្នុងឱកាសនេះដែរលោកអ៊ីនហ្គឺន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចេះផ្ដល់តម្លៃដោយមិនចម្លងដើម្បីរក្សានូវកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ។ លោកបណ្ឌិត អ៊ុន លាង ជាសមាជិកនៃក្រុមស្រាវជ្រាវនេះមានប្រសាសន៍ថា ៖ «សៀវភៅនេះមិនទាន់មានផលប៉ះពាល់ដល់សង្គមភ្លាមៗនោះទេ ក៏ប៉ុន្តែនៅពេល៣០ឆ្នាំទៅមុខទៀតសៀវភៅនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះដល់ជំនាន់ក្រោយក្នុងការបណ្ដុះគំនិតបញ្ញវន្ត»។ លោកបានបន្ថែមថា នៅពេលជជែកគ្នាដោយប្រើភាសាបរទេសផ្សេងពីកន្លែងដែលយើងរស់នៅនាំឱ្យមានការឃ្លាតចាកឆ្ងាយពីអត្ថន័យដើម ហើយនៅក្នុងសៀវភៅនេះមានពាក្យខ្លះថ្មីនៅក្នុងសង្គមយើងដែលខ្ចីពីខាងសាសនានានា ទាំងគ្រីស្តសាសនា និងពុទ្ធសាសនាផងដែរ។ ដូច្នេះវត្តមាននៃសៀវភៅនេះគួរតែផ្សារភ្ជាប់នៅក្នុងទិដ្ឋភាពសង្គមបច្ចុប្បន្ន។ សម្ដេចមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមានថេរដីកាដោយចាប់អារម្មណ៍លើវិទ្យាស្ថានប្រើពាក្យ Magga “មាគ៌ា”។ សម្ដេចបន្ថែមថា ការបោះពុម្ពផ្សព្វផ្សាយនេះបានផ្ដល់អត្ថប្រយោជន៍ចំពោះសង្គមខ្មែរដូចជា៖ ធ្វើឲ្យអក្សរសិល្ប៍ខ្មែរកាន់តែសម្បូរបែប ហើយសង្ឃឹមថានឹងកាន់តែឈានទៅមុខបន្ថែមទៀត។ ការបកប្រែជាភាសាខ្មែរនិងការបញ្ចូលគំនិតទាំងនោះគឺធ្វើឲ្យគំនិតទាំងឡាយដែលមាននៅក្នុងសៀវភៅភាសាបរទេសនឹងជួយកូនខ្មែរគិតនៅក្នុងភាសាខ្លួន ព្រមទាំងអាចពង្រីកនៃការគិតខាងផ្នែកទស្សនវិជ្ជានិងអាចបំប្លែងទៅជាគំនិតរបស់ខ្លួន។ ព្រះតេជគុណបញ្ជាក់ទៀតថា សំខាន់ណាស់ដែលយើងត្រូវប្រមូលធនធានចូលគ្នានៅក្នុងសង្គមមួយដែលផ្ដោតលើចំណេះដឹងនិងបណ្ដាញនានា។ វចនានុក្រមទស្សនវិជ្ជាអក្សហ័្វដ (Oxfor Dictionary of Philosophy)
វចនានុក្រមទស្សនវិជ្ជាត្រូវបានដាក់សម្ពោធបន្ទាប់ពីបកប្រែជាថ្មី Read More »
មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា បានបង្កើតសិក្ខាសាលាស្ដីអំពី “ទម្រង់សិល្បៈកំណាព្យខ្មែរ” ជាលើកដំបូង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយលោកប្រ៊ុយណូ កូសម៍ អភិបាលទទួលបន្ទុកមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា។ សិក្ខាសាលានេះមានសិក្ខាកាមមកពីភូមិភាគភ្នំពេញ និងកំពង់ចាមចូលរួមចំនួន២០នាក់ ដោយមានលោកយ៉ាន់ បូរិន្ទ ដែលជាសាស្ត្រាចារ្យ និងជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក សីហា ឧត្ដម ជាគ្រូបង្គោលនៃក្លិបអភិរក្សមរតកកំណាព្យខ្មែរ និងជានាយកសាលាអភិរក្សមរតកសិល្បៈបូរាណខ្មែរ ជាវាគ្មិន។ ក្នុងឱកាសនេះដែរ លោកអភិបាល ប្រ៊ុយណូ បានមានប្រសាសន៍ថា សិល្បៈទាំងអស់សុទ្ធតែជាមធ្យោបាយដែលយើងគួរប្រើដើម្បីសម្ដែងពីជំនឿរបស់យើង។ លោកអភិបាលបញ្ជាក់ទៀតថា សិល្បៈទាំងអស់ដែលយើងប្រើជាប្រចាំថ្ងៃ ដើម្បីបង្ហាញពីសោភណ្ឌភាពឱ្យគេចាបប់អារម្មណ៍ ហើយយើងចង់ផ្ដល់សាក្ខីភាពអំពីជំនឿរបស់យើង និងអ្វីដែលទាក់ទងនឹងព្រះជាម្ចាស់។ លោកបន្តថា «ជាពិសេសថ្ងៃនេះយើងបានធ្វើសិក្ខាសាលាជាលើកទីមួយតែមួយព្រឹកអំពីកំណាព្យ អំពីទំនុកតម្កើង ព្រោះនៅពេលយើងអានព្រះគម្ពីរមិនសូវពិបាកទេ តែរបៀបស្មូត្រមិនសូវស្រួលទេ គឺមានន័យថាអ្វីៗទាំងអស់ដែលយើងចង់សម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈវប្បធម៌ខ្មែរ នោះអាចនាំឱ្យប្រជាជនខ្មែរអាចយល់បាន ដោយសារវប្បធម៌និងសិល្បៈចូលជ្រៅក្នុងចិត្តរបស់មនុស្ស»។ លោកសាស្ត្រាចារ្យ បូរិន្ទ បានមានប្រសាសន៍ដោយស្ងើចសរសើរព្រះសហគមន៍កាតូលិកដែលបង្កើតសិក្ខាសាលានេះឡើង ដោយបានលើកយកពីបែបបទនៃការសូត្រ និងនិពន្ធកំណាព្យខ្មែរ ដើម្បីយកទៅប្រើប្រាស់នៅក្នុងលក្ខណៈខ្មែរ។ លោកបន្តថា នេះក៏ជាការផ្សព្វផ្សាយដើម្បីជួយជំរុញផ្នែកផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកស្ដាប់ឲ្យកើតមាននូវការគោរពការស្រឡាញ់ ជាពិសេសគឺការដឹងគុណចំពោះព្រះជាម្ចាស់ដែលបានផ្ដល់នូវអ្វីៗល្អៗសម្រាប់អប់រំដល់បងប្អូនជាភាសាខ្មែរ។ លោកបន្ថែមថា «ព្រឹកនេះខ្ញុំបានបង្ហាញឱ្យស្ដាប់តាមបែបបទនៃការសូត្រកំណាព្យបានតាមទម្រង់បទផ្សេងៗ និងមានបងប្អូនបានសួរខ្ញុំថា តើទម្រង់ណាមួយដែលយើងអាចយកប្រើបាននៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីអប់រំផ្សេងៗ?
មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជាបង្កើតសិក្ខាសាលាស្ដីអំពីទម្រង់សិល្បៈកំណាព្យខ្មែរជាលើកដំបូង Read More »
នាយក នាយិកានៃគ្រឹះស្ថាន អប់រំចំណេះទូទៅកាតូលិកភូមិភាគភ្នំពេញដឹកនាំដោយលោកអូលីវីយេ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងជាប្រធានអប់រំចំណេះទូទៅកាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញចូលជួបសំណេះសំណាលជាមួយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក នៅទីស្តីការក្រសួងរាជធានីភ្នំពេញ។ ក្នុងជំនួបនេះក៏មានការចូលរួមពីសំណាក់ប្រធានអង្គការការីតាសកម្ពុជាផងដែរ។ នៅក្នុងជំនួបនេះ លោកអភិបាលអូលីយេបានជំរាបជូនលោករដ្ឋមន្ត្រីក្រសួងអប់រំអំពីប្រវត្តិខ្លះៗ នៃវិស័យអប់រំកាតូលិកនៅក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិយូរណាស់មកហើយ គឺតាំងពីមុនកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមមកម្ល៉េះ ហើយមានការទទួលស្គាល់យ៉ាងទូលំទូលាយពីមហាជននាសម័យនោះ។ មនុស្សវ័យចំណាស់មួយចំនួននៅចាំបានឈ្មោះសាលាមីស្ស និងសាលាដូចជីកាតូលិកជាដើម។ លោកអភិបាលបានបន្តថា តែអ្វីៗទាំងអស់នោះបានរលាយបាត់បង់អស់ដោយសារសង្គ្រាម ជាពិសេសក្នុងរបបអាវខ្មៅប៉ុលពត។ ក្នុងនោះវិសាលវិហារ និងវិហារស្ទើរទាំងអស់ត្រូវបំផ្លាញចោល។ មានអាគារគេហដ្ឋានលោកអភិបាលដែលនៅសល់គឺជាសាលារាជធានីភ្នំពេញសព្វថ្ងៃ។ លោកក៏បានបង្ហាញឈើឆ្កាងលោកអភិបាល ដែលជាមរតកមានអាយុកាលជាង១០០ឆ្នាំ ដែលត្រូវបានលាក់ទុកក្រោមសំបុកមាន់ដោយមាតាអតីតអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញជាតិខ្មែរ ដែលស្លាប់ក្នុងឆ្នាំ១៩៧៧។ លោកបន្តថា កិច្ចការក្នុងសកម្មភាពអប់រំចំណេះដឹងទូទៅ ព្រះសហគមន៍កាតូលិកបានចាប់ផ្តើមក្នុងឆ្នាំ២០០២ គឺបើកសាលាមត្តេយ្យ ដែលក្រសួងទទួលស្គាល់ ជាសាលាមួយដែលសព្វថ្ងៃ បានអប់រំតាមកម្មវិធីម៉ុងតេសូរី។ ក្នុងឆ្នាំ២០០៣ បានបើកសាលាមត្តេយ្យបបន្ថែមនៅជុំគិរី ផ្លូវត្រី បឹងទំពុន… សព្វថ្ងៃមានប្រមាណ៣០កន្លែង ហើយមានអនុសារណៈយោគយល់ជាមួយក្រសួងអប់រំ។ លោកអភិបាលបន្តទៀតថា ក្នុងឆ្នាំ២០១០ រូបលោកផ្ទាល់បានបង្កើតកម្មវិធីបង្រៀនថ្នាក់បឋមសិក្សា ថ្នាក់ទី១-ទី៣ ចំនួន១៥កន្លែងនៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់។
ប្រតិភូគ្រឹះស្ថានអប់រំកាតូលិកជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា Read More »
ពិធីសំណេះសំណាលនិងចែកអំណោយដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ចំនួន ១០០ គ្រួសារនៅវិទ្យាល័យបច្ចេកទេសឯកជនសន្តហ្រ្វង់ស្វ័រ នៅអង្គតាសោម ខេត្តតាកែវ ក្រោមអធិបតីភាពរបស់លោក អភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោក គាំ ដាំផេង អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ លោកអភិបាលអូលីវីយេមានប្រសាសន៍ថា “យើងធ្វើកម្មវិធីនេះនៅថ្ងៃបុណ្យរំលឹកអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះយេស៊ូ ដើម្បីនឹកអំពីព្រះបន្ទូលរបស់ព្រះយេស៊ូ សូមបើកឡើង អេផាថា ដូចជាឱ្យបងប្អូនមានកម្លាំងនៅក្នុងចិត្តគំនិត មានកម្លាំងនៅក្នុងសេចក្តីស្រឡាញ់ មិនឯកោ មិននៅម្នាក់ឯង។ យើងមានសហគមន៍យើង យើងមានព្រះសហគមន៍យើងជាអ្នកជួយ”។ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលបានចូលរួមលោកអភិបាលនិយាយថា សូមឱ្យពួកគាត់គិតគូរអំពីសុខភាពផ្ទាល់ខ្លួន ធ្វើបុណ្យទានឱ្យបានច្រើនតាមរបៀបសាសនារបស់ពួកគាត់។ លោកមានប្រសាសន៍ថា “ជីវិតរបស់យើងគឺត្រៀមត្រូវខ្លួនជានិច្ច”។ ក្នុងនោះដែរលោកអូលីវីយេក៏បានជម្រុញឪពុកម្តាយដែលមានកូនកំពុងសិក្សា ឱ្យពួកគាត់ចូលរួមអប់រំនិងបង្រៀនកូនរបស់ពួកគាត់បន្ថែមនៅតាមផ្ទះ និងរៀនតាមលទ្ធភាពដែលមាននៅក្នុងគ្រួសារ។ លោកប្រាប់ថា “ទោះបីអត់បើកសាលា អត់ទូរសព្ទ តែអាចយកសៀវភៅមកអាន ជួយកូនៗឱ្យជុំគ្នាអាន។ ការសិក្សាជាចំណេះដឹងសម្រាប់អនាគតកូនៗរបស់យើង”។ លោកអភិបាលបន្ថែមថាកុំភ្លេចខ្លួនអំពីសាសនា ព្រោះវាជួយឱ្យយើងមិនឯកោ។ លោកក៏បានជម្រុញឱ្យពួកគាត់ដាំបន្លែសម្រាប់ញ៉ាំខ្លួនឯង ដើម្បទទួលបានវីតាមីន សម្រាប់សុខភាព។ ក្នុងនោះដែរលោកអភិបាលបានសំណូមពរឱ្យអាជ្ញាធរគិតគូរអំពីការបើកផ្លូវសាលានៅផ្លូវជាតិលេខ៣ បើកសាលាឡើងវិញ និងបើកកម្មវិធីសាសនាផងដែរ។ លោកអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ មានប្រសាសន៍ថ្លែងអំណរគុណលោកពុកអូលីវីយេ ដែលតែងតែគាំទ្រដល់អ្នកជំងឺអេដស៍ ជារៀងរាល់ឆ្នាំ។ លោកដាំផេង បន្ថែមថា
លោកអភិបាលជួបសំណេះសំណាលជាមួយពលរដ្ឋមានមេរោគអេដស៍ Read More »
លោកអភិបាលអូលីវីយេ បានដឹកនាំគណៈប្រតិភូ នៃព្រះសហគមន៍កាតូលិក ចូលជួបសំណេះសំណាលការងារជាមួយ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាដែលទើបចូលកាន់តំណែងនាពេលថ្មីនេះ ដើម្បីជម្រាបជូននូវកិច្ចការសាសនារបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងធម្មការ និងសាសនា រាជធានីភ្នំពេញ។ ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាល អូលីវីយេ បានជំរាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អំពីរចនាសម្ពនព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលជាមានសម្តេចប៉ាបជាប្រមុខដឹកនាំ ហើយក៏ជាមេដឹកនាំប្រទេសមួយដែរ ដែលមានចំណងការទូតចំនួនប្រមាណជា១៩០ប្រទេស លើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រវត្តិព្រះសហគមន៍នៅកម្ពុជា៖ លោកអភិបាលអូលីវីយេ បានលើកឡើងអំពីប្រវត្តិរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលបាននាំដំណឹងល្អមកដល់ទឹកដីដ៏ល្អនេះ នៅឆ្នាំ១៥៥៥។ បន្តិចម្តងៗមានការរីកចម្រើន។ លោកអភិបាលក៏បានជំរាបជូនលោករដ្ឋមន្ត្រី អំពីទីតាំងប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍កាតូលិក ដែលមានប្រមាណ២៣ទីតាំង នៅទីក្រុងភ្នំពេញដែលជាអតីតកម្មសិទ្ធិរបស់ព្រះសហគមន៍កាតូលិកពីដើមមុនសម័យសង្គ្រាមស៊ីវិល ដែលមនុស្សវ័យចំណាស់ធ្លាប់នៅភ្នំពេញបានស្គាល់និងចាំឈ្មោះមាន សាលាមីស សាលាដូនជី នៅជ្រោយចង្វារមានទេវវិទ្យាល័យ អារ៉ាមបងស្រីកាម៉ែល វិសាលវិហារ និងអាគារនៃសាលារាជធានីភ្នំពេញជាអតីតគេហដ្ឋានរបស់លោកអភិបាលព្រះសហគមន៍ពីដើម។ លោកអភិបាលក៏បញ្ជាក់ដែរថា រាល់កម្មសិទ្ធិ និងវិហារទាំងឡាយត្រូវបំផ្លាញទាំងស្រុង សល់តែអាគារព្រះវិហារចំនួនបីកន្លែង គឺវិហារនៅបូកគោ ព្រះវិហារនៅកំពង់សោម និង វិហារតូចនៅផ្សារតូចភ្នំពេញ។ ក្រៅពីអចលនវត្ថុ