Chomneth

ព្រះសហគមន៍គិរីវង់កសាងសសរតម្កល់ជួងថ្មី

លោក​អូលីវីយេ ជ្មីត​អីស្ល៊ែរ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី អភិបូជា បញ្ចុះ​បឋម​សិលា កសាង​សសរ​តម្កល់​ជួង​ថ្មី នៅ​ព្រះវិហារ​ព្រះត្រៃឯក នៃ​ព្រះសហគមន៍​កាតូលិក​ភូមិព្រៃជើង ឃុំគោកព្រិច ​ស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។  តាម​ប្រពៃណី​របស់​គ្រីស្តសាសនា គេ​ប្រើជួង ដើម្បី​ហៅ ឬ​ផ្តល់​សញ្ញា​ដល់​គ្រីស្ត​បរិស័ទ​ទាំងអស់​អំពី​ពេល​វេលា ប្រារព្ធ​ពិធី​ផ្សេងៗ ការ​អធិដ្ឋាន អភិបូជា​ជា​ដើម។ ពេល​ខ្លះ​ការ​បន្លឺ​សំឡេង​ជួង​ក៏​ជា​មាន​ជំនឿ​ថា​ដេញ​វិញ្ញាណ​អាក្រក់​ផង​ដែរ។ ពេល​ខ្លះ​ប្រើ​វាយ​ជួង​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ដែរ ដើម្បី​ជា​សញ្ញា​អបអរ​សាទរ និង​លើក​តម្កើង​ព្រះ​ជាម្ចាស់។ គ្រីស្តសាសនា បាន​ប្រើ​ជួង​នៅ​ក្នុង​អំឡុង​ឆ្នាំ​៤០០ នៃ​គ្រីស្តសករាជ ។ នៅ​ឆ្នាំ ប្រមាណ ៦០២ មាន​ការ​ទទួល​ស្គាល់ និង​អនុញ្ញាត​ពី​សម្តេចប៉ាប ក្នុង​ការ​ប្រើប្រាស់​ជួង។ សតវត្ស​ក្រោយ​ៗមក​ក៏​ពេញនិយម​នៅ​អ៊ឺរ៉ុប​ខាង​ជើង ហើយ​បន្ត​មក​រហូត​បច្ចុប្បន្ន។ នៅ​សម័យ​មុន​សង្គ្រាម​ស៊ីវិល ព្រះវិហារ​កាតូលិក​នៅ​កម្ពុជា​ទាំង​អស់​មាន​បំពាក់​ជួង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រមូល​គ្រីស្តបរិស័ទ​មក​ចូលរួម​ពិធី​បុណ្យ​នៅ​ព្រះវិហារ។​ ព្រះវិហារ​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល​អស់ ជួង​មួយ​ចំនួន​ត្រូវ​គេ​ឃើញ​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរជាតិ។ ​ព្រះសហគមន៍​រស់​ឡើង​វិញ ក្រោយ​សង្គ្រាម។ សព្វ​ថ្ងៃ​នេះ មាន​មូល​ហេតុ​ផ្សេងៗ ព្រះវិហារកាតូលិក​នៅ​កម្ពុជា​ខ្លះ​ មិន​ទាន់​មាន​បំពាក់​ជួង។ ព្រះ​សហគមន៍​គិរីវង់ ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៣ ខណៈ​ដែល​លោក​បូជាចារ្យ​អូលីវីយេ បាន​ទៅដល់​ភូមិ​ព្រៃជើង …

ព្រះសហគមន៍គិរីវង់កសាងសសរតម្កល់ជួងថ្មី Read More »

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់!

វិទ្យាស្ថានសន្តប៉ូល រួម​សហការ​ជា​មួយមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ខេត្តតាកែវ បាន​រៀបចំកម្មវិធី​បរិច្ចាគ​ឈាម​ដើម្បី​ចែករំលែកក្តីស្រលាញ់ នៅ​វិទ្យាស្ថាន​សន្តប៉ូល។ សូម​អរគុណ​ដល់​បុគ្គលិក និង​និស្សិត​នៃ​វិទ្យាស្ថានសន្តប៉ូល ដែល​បានស្ម័គ្រចិត្តចូល​រួមបរិច្ចាគ​ឈាម​នៅ​ថ្ងៃនេះ។ វិទ្យាស្ថានសន្តប៉ូល ក៏​សូមអរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម ខេត្តតាកែវ ដែល​បាន​ចូលរួមសហការ​បង្កើត​ឲ្យ​មានកម្មវិធី​នេះឡើង។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​រៀបចំកម្មវិធី​នេះឡើង​បន្តទៀត ជា​រៀងរាល់​ឆ្នាំ ក្នុងគោលបំណង​លើកទឹកចិត្ត​ដល់​និស្សិត​របស់​យើង​ចូលរួម​ធ្វើកិច្ចការ​សង្គម​នេះ​ឲ្យ​បាន​គ្រប់ៗគ្នា៕

លោកបូជាចារ្យភូមិភាគភ្នំពេញរិះគិត អំពីការកសាងសន្តិភាព តាមសាលិខិតរបស់សម្តេចប៉ាប

នៅ​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ ២០២០ នៅ​ព្រះវិហារ​សន្តសិលា និង​សន្តប៉ូល ភ្នំពេញថ្មី ក្នុង​អង្គ​ប្រជុំ​ជា​មួយ​បូជាចារ្យ ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ បាន​ជំរុញ​លើក​ទឹកចិត្ត​ដល់ អស់​លោក​បូជាចារ្យ​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​កសាង​សន្តិភាព តាម​សារ​លិខិត​របស់​សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ សម្រាប់​ទិវា​សន្តិភាពឆ្នាំ ២០២០ កន្លងទៅ។ លោកអភិបាលអូលីវីយេ បាន​លើក​យក​វីដេអូអំពី លោកបណ្ឌិត ណាហ្គាយ ដែលជា​ជនគំរូ នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ភ្ជាប់​ជា​មួយ​សារ​លិខិត​របស់​សម្ដេចប៉ាប​ដែល​ជូន​ដល់​ព្រះសហគមន៍កាតូលិក​ទូទាំង​ពិភពលោក សម្រាប់ទិវា សន្តិភាព​ពិភពលោក កាល​ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ។ ក្នុង​សារ​នោះ​ក៏​មាន​ភ្ជាប់ ខ្លឹមសារ​នៃ​ព្រឹត្តិការណ៍​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ក្រោយ​ពី​បាន​យាង​ទៅ​សួរ​សុខទុក្ខ​ប្រជាជន​ជប៉ុន​កន្លង​មក។ លោកអភិបាល​អូលីវីយេ បាន​ណែ​នាំ​អស់​លោកបូជាចារ្យ​អំពី​ការ​កសាង​សុខសន្តិភាព​សង្កត់​ធ្ងន់​ទៅ​លើ​៤​ចំណុច​ធំៗ ដូចជា «សេចក្ដីសុខ​ជា​ការ​ធ្វើ​ដំណើរ​នៅ​ក្នុងសេចក្ដីសង្ឃឹម» ដោយ​បញ្ជាក់​ថា​សម្ដេចប៉ាប​បាន​ណែនាំ​យើង​កុំ​ឲ្យ​ភ័យ​ខ្លាច តែ​រស់​នៅ​ក្នុង​សេចក្ដីសង្ឃឹម និង​ភាតរភាព ដោយ​មាន​ព្រះបិតា​តែមួយ ដោយ​ចេះ​សន្ទនា យក​ចិត្ត​ទុក​ដាក់​ចំពោះគ្នា។ លោក​បន្តថា សម្ដេចប៉ាប បាន​ណែ​នាំ​ឲ្យ​យើង​នឹក​ដល់ «សេចក្ដីសុខ​ដែល​បានមក​ពី​ការ​ចងចាំ» គឺ​ត្រូវ​ស្ដាប់​មនុស្ស​ដែល​បាន​ឆ្លង​នូវ​ទុក្ខលំបាក និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រយោជន៍​រួម។ មួយ​ទៀត «សេចក្ដីសុខ គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​សម្រុះ​សម្រួល​ជា​អង្គ​តែ​មួយ» …

លោកបូជាចារ្យភូមិភាគភ្នំពេញរិះគិត អំពីការកសាងសន្តិភាព តាមសាលិខិតរបស់សម្តេចប៉ាប Read More »

យុវជនរៀន​ធ្វើជា​អ្នក​កសាង​សន្តិភាព​ដោយ​ជំនឿ​និង​សកម្មភាព

យុវជន​កាតូលិក ជាង២០០នាក់ មក​ពីព្រះសហគមន៍​នានា​នៃភូមិភាគ​ភ្នំពេញ ធ្វើបូជ​នីយកិច្ច ដោយ​ថ្មើរ​ជើង​ចេញ​ពីព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​ស្រុក​បាទី ទៅ​កាន់​ព្រះវិហារ​សន្តី​តេរេសា​នៃព្រះកុមារយេស៊ូ ព្រៃកប្បាស ខេត្តតាកែវ ក្រោម​ការណែនាំ​ផ្លូវ​វិញ្ញាណ​ដោយ​លោក​អភិបាលអូលីវីយេ ជ្មីតអីស្លែរ និង​រៀបចំ​ដោយ​ការិយាល័យ​យុវជន​ជំទង់​និងកុមារ​នៃភូមិភាគ​ភ្នំពេញ ថ្ងៃទី ៨ និងទី៩ ខែកុម្ភៈឆ្នាំ ២០២០។  មុន​ពេល​ចាប់​ផ្តើម​​ធ្វើ​ដំណើរ​ លោកអភិបាល​បាន​ក្រើនរំឭក​ដល់​យុវជន​ឲ្យយល់​ថា កម្មវិធី​នេះ​គឺ​ជា​ឱកា​ស​មួយ​ ឲ្យ​ពួក​គាត់​រក​ឃើញ​ផ្លូវនៃ​សុភមង្គល ដើម្បី “ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុង​ពិភព​លោកនេះ ដែល​ការកសាង​សន្តិភាព​តាមផ្លូវ​សុភមង្គល​របស់​ព្រះយេស៊ូ ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ឥរិយាបទ​នៃ​ដួងចិត្ត​៣យ៉ាង​គឺ ដាក់​ចិត្ត​ជាអ្នក​ក្រខ្សត់ មាន​ចិត្តស្លូត​បូត និងមាន​ចិត្ត​បរិសុទ្ធ។ ដាក់​ចិត្តជា​អ្នកក្រខ្សត់ មាន​ចិត្តស្លូតបូត និងមានចិត្តបរិសុទ្ធ។  លោក​បាន​បញ្ជាក់​ចំណុច​នីមួយៗ​ដោយលើក​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​អំពី​សុភមង្គល​ដ៏ពិតប្រាកដ ​និង​ឧទាហរណ៍​មួយ​ចំនួន ដែល​បានកើត​មានក្នុ​ងសង្គម។    ក្រុ​ម​​បូជនីយេសក៍នេះ បាន​ចែក​ចេញ​ជា​១០​ក្រុម ដោយ​ដើរ​ចេញ ពី​ព្រះសហគមន៍​បាទី ទៅ​កាន់​សាលា​បឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនស្លារម បន្ត​ដំណើរ​ដោយ​ឆ្លង​កាត់កំពូល​ភ្នំជីសូរ រហូត​ដល់​ព្រះសហគមន៍​ព្រែកកប្បាស ដែល​មាន​រយៈ​ចម្ងាយ​ប្រមាណ​២០គីឡូម៉ែត្រ។  នៅតាម​កន្លែង​ឈប់​សម្រាក​នីមួយៗ លោកអ​ភិបាលអូលីវីយេ បានធ្វើ​ការ​អប់រំ​អំពី​ជំនឿ​ដល់​និង​កិច្ច​ការងារ​ដែល​គ្រីស្ត​បរិស័ទ​​ត្រូវ​ធ្វើ​នៅ​ក្នុងសង្គម ដើម្បី​ប្រតិបត្តិជំនឿ​របស់​ខ្លួន។ ហើយ​ការ​អប់រំ នេះ មាន​ចែក​ចេញ​ជា​ប្រធាន​បទ​ផ្សេងៗ​ ។   បន្ទាប់​ពីបាន​បញ្ជាក់​អំពី​ឥរិយាបទ​ផ្លូវចិត្តទាំងបី ក្នុងការ​កសាង​សន្តិភាព លោក​អភិបាល​ក៏បាន​ជំរុញ និង​បំភ្លឺ​ឲ្យយុវជន​មានសកម្មភាពក្នុងជិវិតប្រចាំថ្ងៃរបស់ ដោយលើយកវិន័យសំខាន់របស់ព្រះយេស៊ូ …

យុវជនរៀន​ធ្វើជា​អ្នក​កសាង​សន្តិភាព​ដោយ​ជំនឿ​និង​សកម្មភាព Read More »

បូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញ

យុវជន​កាតូលិក​ភូមិភាគភ្នំពេញ​ជាង ២០០នាក់ ធ្វើ​បូជនីយកិច្ច​ចេញ​ពី​ព្រះវិហារសន្តយ៉ូហានបាទីស្ត ស្រុកបាទី​ទៅ​កាន់​ព្រះវិហារ​សន្តីតេរេសានៃព្រះកុមារយេស៊ូ ព្រៃកប្បាស ក្រោមការដឹកនាំដោយលោកអភិបាលអូលីវីយេជ្មីតអ៊ីស្លែរ និងរៀបចំដោយការិយាល័យយុវជនជំទង់និងកុមារនៃភូមិភាគភ្នំពេញ ថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២០។ យុវជនដែលជាបូជនីយចរទាំងអស់បានស្ដាប់នូវប្រវត្តិ និងជីវិតរបស់ព្រះសហគមន៍បាទី ព្រះវិហារសន្តយ៉ូហានបាទីស្តដែលបានចាប់ផ្ដើមឡើងរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងការអប់រំដំណាក់ទី១ លោកអភិបាលបានក្រើនរំឭកដល់យុវជនឳ្យយល់ថានេះគឺជាឱកាសមួយដើម្បីរកឃើញផ្លូវនៃសុភមង្គល ដើម្បី”ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុងពិភពលោកនេះ ។ ដោយយកុំឲ្យមានការភ័យខ្លាចដោយនឹកឃើញដល់ព្រះយេស៊ូយាងមកនាំដំណឹងល្អសម្រាប់យើងហើយយើងជាយុវជនចូលថែរក្សាសេចក្ដីសង្ឃឹមនឹងសេចក្ដីស្រឡាញ់របស់យើងជានិច្ច។ នៅក្នុងពេលនោះដែលោកអភិបាលបានសង្កត់ធ្ងន់ទៅលើចំណុចក្នុងការកសាងសន្តិភាព នៃផ្លូវសុភមង្គលរបស់ព្រះយេស៊ូ តាមឥរិយាបទនៃដួងចិត្ត គឺ ១) ដាក់ចិត្តជាអ្នកក្រខ្សត់។ ប្រសិនបើដួងចិត្តរបស់យើងពោរពេញទៅដោយភាពអាត្មានិយមធ្វើឲ្យយើងគ្មានពេលគិតពីអ្នកដទៃដូច្នេះសូមឲ្យយើងមានសមត្ថភាពដើម្បីទទួលនិងមើលបងប្អូនឱ្យទៀតឱ្យទៀត។ ២) មានចិត្តស្លូតបូត គឺមានចិត្តល្អដល់បងប្អូនឯទៀតៗទៀតដោយចេះបង្ហាញមិត្តភាព ភាតរភាព ដែលនាំឱ្យចេះស្រឡាញ់បងប្អូនឯទៀតៗ មានទឹកចិត្តស្រឡាញ់ធម្មជាតិ និងចូលរួមក្នុងមហាគ្រួសារដែលព្រះជាម្ចាស់បានប្រទានឲ្យ។ ៣) មានចិត្តបរិសុទ្ធគឺនឹកដល់កូនក្មេងតូចដូចដែលមានចិត្តបរិសុទ្ធគឺនឹកដល់កូនក្មេងតូច។ ដូចដែលព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាមានចិត្តដូចកូនក្មេងអ្នកនោះអាចចូលទៅក្នុងស្ថានបរមសុខ។ ដូច្នេះយើងនឹកដល់កូនក្មេងតូចដែលចេះទទួលអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ប្រទានឲ្យគឺចិត្តជាកូនក្មេងដែលទីពឹងលើព្រះជាម្ចាស់ទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុង។ ក្រោយពីទទួលការអប់រំពីលោកអភិបាលរួចយុវជនទាំងអស់បានធ្វើដំណើរដោយថ្មើរជើងដែលចែក 10 ក្រុម ដោយដើរបណ្ដើរអធិដ្ឋានបណ្ដើរឆ្ពោះទៅកាន់ព្រះសហគមន៍ព្រែកប្បាសនៃមណ្ឌលសកម្មភាពតាកែវ។ ឆ្នាំនេះជាបូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញលើកទី១០ ដោយចាប់ផ្ដើមនៅឆ្នាំ២០១០នៅតាំងគោក និងលើកទី២ នៅព្រះសហគមន៍ចំណោម។ លើកទី៣ នៅក្ដុរលើភូមិភាគកំពង់ចាម។ លើកទី៤នៅតាអំតំបន់ព្រះសហគមន៍ខេត្តសៀមរាប។ លើកទី៥ នៅកំពង់គោ ខេត្តកំពង់ធំ។ លើកទី៦ នៅអរិយក្សត្រ …

បូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញ Read More »

លោកអភិបាលអូលីវីយេ ស្នើឲ្យគ្រីស្តបរិស័ទយកវិរបុរសខ្មែរធ្វើជាគំរូ

លោកអភិបាលព្រះសបគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ បានស្នើដល់គ្រីស្តបរិស័ទ និងអស់លោកដែលជាបព្វជិត បព្វជីតា មានតួនាទីបម្រើព្រះសហគមន៍កាតូលិក មណ្ឌលសកម្មភាពមេគង្គ ឲ្យយកចិត្តទុកដាក់បម្រើអ្នកតូចតាច ដោយមានវីរបុរសខ្មែរជាគំរូ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នាថ្ងៃទី២៦ កុម្ភ: ២០២០ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ នៅក្នុងធម្មទេសនានៃកម្មវិធីបុណ្យអភិបូជាចូលឆ្នាំថ្មីនេះដែរ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍អប់រំគ្រីស្តបរិស័ទទាំងអស់ជាពិសេសបព្វជិតបព្វជីតា ដែលរស់នៅលើទឹកដីកម្ពុជា ដោយយកវីរបុរសខ្មែរ ព្រះបាទជ័យវរន្ម័នទី៧ជាគំរូ ដោយមានចិត្តមេត្តាករុណា ព្រោះព្រះបាទជ័យរន្ម័នទី៧ បានបង្រួបបង្រួមប្រជារាស្ត្រឲ្យមានសន្តិភាពនៅក្នុងការកាន់ជំនឿសាសនា ជាមហាក្សត្រដែលចេញក្រៅរាជវាំងទៅសួរសុខទុក្ខប្រជារាស្ត្រ កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិឌ្ឍន៍គ្រប់វិស័យ និងមន្ទីរពេទ្យដែលជាសកម្មភាពមេត្តាករុណាសម្រាប់មនុស្សតូចតាចនៅក្នុងសង្គម។ លោកបញ្ជាក់ទៀតថា សូមឲ្យយើងចេះបើកភ្នែក មើលវីរបុរសខ្មែរ និងសន្តសន្តីធ្វើជាគំរូ ដើម្បីរស់នៅក្នុងសេចក្ដីសុខដែលមានព្រះជាម្ចាស់គង់នៅ និងមានសេចក្ដីសង្ឍឹមតទៅមុខទៀត លុះត្រាតែយើងចាក់ឫសនៅក្នុងការអធិដ្ឋាន និងសូត្រផ្គាំ។ នៅក្នុងឆ្នាំថ្មីនេះដែរ ក្រៅពីការណែនាំខាងលើ លោកបានបន្ថែមទៀតថា នៅក្នុងឆ្នាំថ្មីនេះសូមបងប្អូនយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារ ស្រឡាញ់ក្រុមគ្រួសារផ្ទាល់ខ្លួន និងចេះលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ លោកបន្តទៀតថា ដោយសូមឲ្យក្មេងៗស្ដាប់បង្គាប់ឪពុកម្ដាយ ហើយឪពុកម្ដាយក៏ត្រូវយល់ពីក្មេងៗវិញផងដែរ ដើម្បីឲ្យគ្រួសារមានសេចក្ដីសុខសភមង្គល។

យុវជនជាកម្លាំងនៃព្រះសហគមន៍

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោកបូជាចារ្យ យុវជន យុវនារីចំនួន២៤រូប ដែលដឹកនាំដោយការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ ទៅចូលរួមទិវាយុវជនអាស៊ីអាគ្នេយ៍១ (ដែលមានប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសឡាវ) នៅប្រទេសមីយ៉ាន់ម៉ា ក្រោមប្រធានបទ “កុំបណ្តោយអោយនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង” ស្របពេលដែលព្រះសហគមន៍នៅប្រទេសមីយ៉ាន់ម៉ា បើកឆ្នាំយុវជនរបស់ខ្លួនផងដែរ។  លោកកាឌីណាល់ Charles Maung Bo ជាអគ្គអភិបាលព្រះសហគមន៍កាតូលិកមីយ៉ាន់ម៉ា បានថ្លែងក្នុងធម្មទេសនាបើកឆ្នាំនៃយុវជនរបស់ព្រះសហគមន៍កាតូលិកមីយ៉ាន់ម៉ា ថា យុវជនគួរតែស្រឡាញ់ភាពយុវវ័យរបស់ខ្លួនយ៉ាងពិសេស ដោយសារយើងដឹងថាយុវជនជាកម្លាំងនៃព្រះសហគមន៍នាបច្ចុប្បន្ននេះ។ អំណរសប្បាយរបស់យុវជន ទៅបីមានវប្បធម៌ខុសគ្នា នៅក្នុងជីវភាពខុសគ្នា ឬនៅក្នុងស្ថានភាពណាក៏ដោយ សូមយុវជនមានអំណរសប្បាយជានិច្ច ដោយសារអំណរសប្បាយរបស់យើង ណែនាំឲ្យយុវជនដទៃទៀតអាចបន្តធ្វើដំណើរតទៅមុខទៀតបាន ដោយមានការតស៊ូ មានសេចក្តីសង្ឃឹម និងការជឿជាក់លើជីវិតរបស់គេកាន់តែល្អប្រសើរ។ លោកកាឌីណាល់បានបន្តថា គំរូរបស់ព្រះនាងម៉ារីដែលបានឆ្លើយតបព្រះបំណងរបស់ព្រះជាម្ចាស់ ដោយសេរីភាពប្រកបដោយអំណរសប្បាយរីករាយ ពោរពេញដោយជំនឿ ទោះបីព្រះនាងម៉ារីពេលនោះមានអាយុតែ១៥ ឬ១៦ឆ្នាំតែប៉ុណ្ណោះ តែព្រះនាងម៉ារីបានឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះគំរោងការណ៍របស់ព្រះជាម្ចាស់។ លោក Joseph Er Khaw Htoo …

យុវជនជាកម្លាំងនៃព្រះសហគមន៍ Read More »

បងស្រី សានី​សច្ចា​និរន្តរ៍

បងស្រី តេរ៉េស អេង សានី ជាបព្វជិតា ជាតិ​កម្ពុជា​នៃ​ក្រុម​គ្រួសារ​ដូនជី​ឧបការគុណ បាន​ប្រកាស​ពាក្យ​សច្ចា​និរន្តរ៍ នៅ​ចំពោះ​មុខ​ព្រះសហគមន៍​ទាំង​មូល ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ និង​បងស្រី​ម៉ារី​អង់ ដែល​ជា​ប្រធាន​ក្រុម​គ្រួសារ​ឧការគុណ​នៅ​ព័រស្យឺ នៅ​ព្រះវិហារ​ព្រះ​កុមារ​យេស៊ូ​បឹង​ទំពុន នា​ព្រឹក​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០២០​នេះ។  លោក​អភិបាល​អូលីវីយេ​មាន​ប្រសាសន៍​រំលឹក​បងស្រី ឲ្យ​រក្សា​នូវ​ពាក្យ​សន្យា​ទាំង​បី​ឲ្យ​បាន​ខ្ជាប់​ខ្ជួន គឺ​រស់នៅ​លីវ មួយ​ជីវិត ស្តាប់​បង្គាប់ និង​រស់នៅ​​តាម​របៀប​ជា​អ្នក​ដាក់​ខ្លួន។ លោក​អភិបាល​បាន​បញ្ជាក់​ប្រាប់​ថា ព្រះជាម្ចាស់​បាន​គាំទ្រ និង​ជ្រើស​រើស​បងស្រី។ បងស្រី​ត្រូវ​​ស្ដាប់​បង្គាប់​បងស្រី​ប្រធាន ប៉ុន្តែ​ក៏​ត្រូវ​ស្ដាប់​បង្គាប់​ព្រះសហគមន៍​​ដែល​ជា​គ្រួសារ​ដ៏​ធំ​ ព្រោះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​គឺ​ស្ថិត​នៅ​ក្នុង​ព្រះសហគមន៍​ទាំង​មូល។   លោក​អភិបាល​បន្ថែម​ទៀត​ថា ការរស់​នៅ​ដាក់​ខ្លួន​ជា​អ្នក​ក្រីក្រ​ជា​រឿង​មួយ​សំខាន់​ «ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​អ្នក​តូច​តាច ដោយ​ធ្វើ​ជា​បេះដូង​របស់​ព្រះជាម្ចាស់​ផ្ទាល់ ជា​បេះដូង​ប្រកប​ដោយ​ព្រះហឫទ័យ​ប្រណី​សន្ដោស ដែល​ជា​ព្រះ​ឧបការគុណ​របស់​ព្រះជាម្ចាស់​សម្រាប់​មនុស្ស​ឯទៀតៗ»។  លោក​អភិបាល​ក៏​បាន​ណែនាំ​ឲ្យ​បងស្រី ចេះ​ចង​សម្ពន្ធ​ជាមួយ​ប្រជាជន ដោយ​ធ្វើ​ជា​ពន្លឺ​នៅ​ក្នុង​ភាព​ងងឹត ដោយ​ចេញ​ទៅ​កន្លែង​នានា​ដើម្បី​ជួប​ជាមួយ​មនុស្ស​ឯទៀតៗ។ នៅ​ក្នុង​ពិធី បងស្រីសានី បាន​សច្ចា​ដាក់​ខ្លួន​ជា​អ្នក​ក្រីក្រ រក្សា​ព្រហ្មចារីធម៌ និង​ស្ដាប់​បង្គាប់ រួច​ប្រគល់​ពាក្យ​សច្ចា​ទៅ​កាន់​បងស្រី​ប្រធាន និង​មាន​ចុះ​ហត្ថលេខា​នៅ​លើ​តុ​អាសនៈ រួម​ជា​មួយ​ លោក​អភិបាល និង​បងស្រី​ប្រធាន​ជា​សាក្សី។  បងស្រីសានី បាន​បញ្ជាក់​ថា ជីវិត​ជា​អ្នក​បួស​សម្រាប់​បងស្រី​គឺជា​ការរស់នៅ​ និង​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដោយ​ប្រកាស​ថា រស់​នៅ​ក្នុង​ជីវិត​ជា​អ្នក​បួស …

បងស្រី សានី​សច្ចា​និរន្តរ៍ Read More »

ព្រះសហគមន៍​ចែក​អំណរ​សប្បាយ​ជាមួយ​ជន​ជាប់​ឃុំ​នៅ​​កំពត

ព្រះសហគមន៍​កាតូលិក​តំបន់​កំពត នៃ​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ អបអរសាទរ​បុណ្យព្រះយេស៊ូ​ប្រសូត​ជា​លក្ខណៈ​សាសនា ជាមួយ​ជន​ជាប់​ឃុំ​ចំនួន ៩៧៤ នាក់​នៅ​ពន្ធនាគារ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ ២០២០ ក្រោម​អធិបតីភាព​របស់​លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ព្រះ​គ្រូ​ធម្មចរិយា​មុនី ចាន់ សុវណ្ណ ព្រះ​មេ​គុណ​គណៈធម្មយុត្តិ​និកាយ​ខេត្តកំពត លោក​ប្រធាន​គណៈអ៊ីម៉ាំ​ខេត្ត ព្រះសង្ឃ លោក​បូជាចារ្យ លោក​គ្រូ​គង្វាល និង​បរិស័ទ​នៃ​សាសនា​ទាំងអស់​យ៉ាង​ច្រើន​កុះករ។ មាន​មតិ​ស្វាគមន៍​ក្នុង​ពិធី​សំណេះ​សំណាល​នេះ លោក តាវ៉ូឡា យ៉ាំងលូកា បូជាចារ្យ​ទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​កំពត​បាន​មាន​ប្រសាសន៍​ថា ព្រះសហគមន៍​មាន​អំណរ​សប្បាយ ទទួល​ស្វាគមន៍​បងប្អូន​គ្រប់​សាសនា មក​សួរ​សុខ​ទុក្ខ បង​ប្អូន​ជាប់​ឃុំ ដើម្បី​អបអរសាទរ​បុណ្យ​ព្រះយេស៊ូ​ប្រសូត និង​ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ សេចក្តី​ស្រលាញ់ ដែល​មក​ពី​ព្រះយេស៊ូ និង​មក​ពី​ព្រះជាម្ចាស់។  លោក​បន្ត​ថា វត្តមាន​របស់​បង​ប្អូន​ទាំងអស់ ពិសេស​ណាស់ ដើម្បី​រួម​គ្នា កសាង សុខ​សន្តិភាព ខិត​ខំ​កាន់​ដៃ​រួម​ជាមួយ​គ្នា ដើម្បី​សេចក្តី​សុខ ​សុខដុមរមនា រស់​នៅ​ប្រកប​ដោយ​សេចក្តី​ស្រលាញ់ សន្តិភាព សេចក្តី​សុខ​សាន្ត និង​រួប​រួម​គ្នា​ជា​ធ្លុង​តែ​មួយ។  ព្រះសហគមន៍​កាតូលិក​ខេត្ត​កំពត​បាន​រៀប​ចំ​ចូល​សួរ​សុខ​ទុក្ខ​បងប្អូន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត ក្នុងឱកាសបុណ្យ​ព្រះយេស៊ូ តាំង​ពី​ឆ្នាំ​២០០៤ មក​ម្ល៉េះ ផ្តើម​គំនិត​ដោយ​លោក​បូជាចារ្យ​អូលីវីយេ។ ក្នុង​ឆ្នាំ …

ព្រះសហគមន៍​ចែក​អំណរ​សប្បាយ​ជាមួយ​ជន​ជាប់​ឃុំ​នៅ​​កំពត Read More »

តំណាង​អន្តរសាសនា ជួប​និង​លើក​ទឹកចិត្ត​ដល់​ជន​ជាប់​ឃុំ​នៅ​ខេត្ត​តាកែវ

តំណាង​ប្រតិភូ​អន្តរ​សាសនា​ដែល​ដឹក​នាំ​ដោយ​លោក​អូលីវីយេ ជ្មីត​អីស្ល៊ែរ ជាអភិបាល​​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ រួម​នឹង​មន្ទីរ​ធម្មការ​និងសាសនា​ខេត្ត បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​ទណ្ឌិត និង​ជន​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ពន្ធនាគារ​ខេត្ត​តាកែវ នាថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២០ ដោយ​ទទួល​ស្វាគមន៍យ៉ាង​កក់​ក្តៅ​​ពី​លោក​គង់​ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្ត​តាកែវ។  លោកគង់​ ស៊ីថា ​មាន​ប្រសាសន៍​ថា ការ​សួរ​សុខទុក្ខ​និង​សំណេះ​សំណាល​នៅ​ថ្ងៃនេះ​ ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ទណ្ឌិតខិត​ខំ​​កែ​ប្រែ​ខ្លួន​ ដើម្បី​ក្លាយជាពលរដ្ឋ​ល្អ​ក្នុងសង្គម។  ក្នុង​មន្ទីរ​កែប្រែ​នេះ មាន​ទណ្ឌិត​និង​ជន​ជាប់​ឃុំ​ចំនួន​៨៣០នាក់។ លោក​ស៊ីថា មានប្រសាសន៍​ទៀតថា លោក​សូម​គោរព​និង​ដឹង​គុណ​ដល់​លោកពុក​អូលីវីយេ​ ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់​ពន្ធនាគារ​រយៈពេល​កន្លង​មក​រហូត​ដល់​បច្ចុប្បន្ននេះ។ ក្នុងនោះ​រួម​មាន រោង​សម្រាប់​ធ្វើ​កម្មវិធី​ជួប​ជុំ​ មណ្ឌល​សុខភាព ឃោសនសព្ទជាដើម ដែល​ជា​គុណ​បំណាច់​យ៉ាង​ធំ​ធេង ដែល​បាន​យកចិត្ត​ទុក​ដាក់​ ដើម្បី​ជួយ​ដល់​ពន្ធ​នាគារ​ក្នុងវិស័យ​អប់រំ និង​វិស័យ​សុខភាព។​ លោក​ស៊ីថា បន្តថា «នេះ​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​លោក​ពុក​អូលីវីយេ ក្នុង​ស្មារតី​ដែលថា ធ្វើ​យ៉ាងម៉េច​ឲ្យ​ពន្ធ​នាគារ​មាន​ការ​រីក​ចម្រើនក្នុងការ​ព្យាបាល​ដល់​បងប្អូន​ជាប់​ឃុំយើង​នេះ។…នេះ​ជា​ការ​ធ្វើ​បុណ្យ​មួយ​យ៉ាង​សំខាន់​ណាស់សម្រាប់​សង្គ្រោះ​ជីវិត»។  លោក​ប្រធាន​ពន្ធនាគារ​ក៏​សូម​​ឲ្យ​គ្រប់​ស្ថាបន​នានា​បន្ត​ជួយ​បន្ថែម​ទៀត​លើ​ផ្នែក​ជាច្រើន​ដែល​អាច​ជួយ​បាន​ ដើម្បីជួយ​ដល់​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ខេត្ត​តាកែវនេះ។ តំណាង​គណៈ​ប្រតិភូ​នោះ​រួម​មាន​ គ្រីស្ត​សាសនា ពុទ្ធសាសនា និង​អ៊ីស្លាម​សាសនា។ ក្នុងនោះ​ដែរ​តំណាង​សាសនា​នីមួយៗ​បាន​រំលឹក​ដាស់តឿន ដល់​ជន​ជាប់​ឃុំ​ទាំង​អស់ ឲ្យ​ខិត​ខំ​កែ​ប្រែ​ខ្លួន អប់រំ​ខ្លួន​ ហើយ​ក្រោយ​ពេល​ចេញ ពី​មណ្ឌល​កែ​ប្រែ​ក្លាយជា​ពលរដ្ឋ​ល្អនៅ​ក្នុង​សង្គមជាតិ។  តំណាង​សាសនា​ទាំង​អស់​បាន​រៀបចំ​ពិធី​អធិដ្ឋាន​និង​សូត្រ​ធម៌​ ប្រោះ​ព្រំ​លើ​​ជន​ជាប់​ឃុំ​ទាំង​អស់ តាម​របៀប​សាសនា​រៀង​ៗ​ខ្លួន និង​ផ្តល់​ជា​មតិយោបល់​នានា​ដើម្បី​​ណែនាំ​ដល់​អ្នក​ជាប់​ឃុំ​ទាំងអស់​​។ ​ក្នុងនោះ​ដែរ​ លោកអភិបាល​អូលីវីយេ …

តំណាង​អន្តរសាសនា ជួប​និង​លើក​ទឹកចិត្ត​ដល់​ជន​ជាប់​ឃុំ​នៅ​ខេត្ត​តាកែវ Read More »

Subscribe to our newsletter

Don't miss new updates on your email